ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App ជំនាន់ទី១

ភ្នំពេញ- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីពេលថ្មីៗនេះ បាន​ដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App ជំនាន់ទី១ ក្នុងគោលបំណងផ្ដល់ជាឯកសារជួយសម្រួលដល់ការសិក្សារបស់សិក្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវ ។

កម្មវិធីបណ្ណាល័យឌីជីថលD-Library App ជំនាន់ទី១ មានឯកសារសំខាន់ៗជាច្រើនដូចជា ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្មប្រវត្តិសាស្រ្ត ភូមិសាស្ត្រ នីតិសាស្រ្ត ច្បាប់ រាជកិច្ច គោលនយោបាយ វប្បធម៌សិល្បៈ សន្ទស្សន៍អន្តរជាតិ (Index) និងឯកសារដទៃទៀតដែលមានផលប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អាចចូលអាន និងសិក្សាដោយឥតគិតថ្លៃ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

ដើម្បីទាញយកកម្មវិធីនេះ លោកអ្នកចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOSនិង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយស្វែងរកពាក្យ “D-Library” រួចទាញយក និងដំឡើងកម្មវិធី ”D-Library” នេះក្នុងទូរសព្ទដៃ ឬតាប្លេត(Tablet) របស់លោកអ្នកជាការស្រេច ។

ជាមួយ​គ្នា​នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអំពាវនាវដល់ក្រសួង ស្ថាប័ន បណ្ណាល័យ សារមន្ទីរគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ វិស័យឯកជន និងដៃគូអភិវឌ្ឍ ចូលរួមផ្តល់ឯកសារសំខាន់ៗសម្រាប់បញ្ចូលក្នុងកម្មវិធីបណ្ណាល័យឌីជីថលនេះ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវរបស់សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ តាមរយៈអឺមែល [email protected] ឬទូរសព្ទលេខ ០៩៧ ៩១១ ៣៦៣៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...