ក្រសួងទេសចរណ៍ផ្ដល់អាហារូបករណ៍១២៥កន្លែងសម្រាប់អ្នកចង់សិក្សានៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS)

ភ្នំពេញ – ដើម្បីជាការត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរនាពេលខាងមុខ ក្រសួងទេសចរណ៍ សហការណ៍ជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) បានប្រកាស​ផ្ដល់អាហារូបករណ៍សម្រាប់យុវជន និងសិស្សនិស្សិតដែលពុំមានលទ្ធភាពក្នុងការសិក្សា និងមានចំណាប់អារម្មណ៍បន្តការសិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃចំនួន១២៥កន្លែង ។

មុខជំនាញដែលត្រូវសិក្សាមាន៣ ការិយាល័យជួរមុខចំនួន៥០កន្លែង គេហកិច្ចចំនួន២៥កន្លែង និងសេវាម្ហូបអាហារ និងភេសជ្ជៈចំនួន៥០កន្លែង ។

បេក្ខជន-បេក្ខនារីតម្រូវឱ្យមាន លិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន(ភូមិ ឬឃុំ/សង្កាត់) ចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន អត្តចរិតល្អ សុភាពរាបសា ។ មានកម្រិតវប្បធម៌យ៉ាងយោចណាស់បានសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ(ជាប់ ឬធ្លាក់) ដែលបានពីក្រសួងអប់រំ យុវជន និងកីឡា មានអាយុចន្លោះពី១៧ ដល់២៥ឆ្នាំ បានឆ្លងកាត់ការអនុម័តពីកណៈកម្មការជ្រើសរើសសិស្ស-និស្សិត ។ ត្រូវឆ្លងកាត់ការតស្តសមត្ថភាពចំណេះដឹងទូទៅ និងភាសាអង់គ្លេសតាមរយៈតំណភ្ជាប់ទាំង២ខាងក្រោម ។

តំណភ្ជាប់សម្រាប់ចំណេះដឹងទូទៅ៖ https://forms.gle/wtsTvbFPtdpoKPmDA និងតំណភ្ជាប់សម្រាប់ភាសាអង់គ្លេស៖ https://forms.gle/rwFRT1DCyAWsG9dX7

បើតាម​ក្រសួងទេសចរណ៍គ្រប់មុខជំនាញដែលផ្ដល់ជូនខាងលើក៏មានរៀនបន្ថែមនូវភាសាអង់គ្លេស ចិន និងកុំព្យូទ័រពេញមួយឆ្នាំផងដែរ ។ ថ្នាក់សិក្សានឹងចាប់ផ្ដើមចូលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍៖ ០៩៣ ៧៩២ ៧៥០/ ០៧៨ ៨៩៩ ៩១៩ ឬទាក់ទងទៅកាន់សាលាទេសរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) ០១៥ ៤៧១ ១៧៣/ ០៦១ ៤៧១ ១៧៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...