កម្មវិធីសិក្សានៅលើទូរស័ព្ទ ជួយឱ្យវិស័យអប់រំរីកចម្រើនលឿនរហ័ស

កម្មវិធីសិក្សាលើទូរស័ព្ទ ឬ Mobile App បានជួយដល់ការសិក្សារបស់សិស្សានុសិស្សយ៉ាងច្រើន ពិសេសពេលដែលពិភពលោកជួបបញ្ហាសកលកូវីដ-19។ សាលារៀនបានបិទទ្វាក្នុងដំណាក់កាលកូវីដ ប​ច្ចេ​កវិទ្យាថ្មីៗលើប្រព័ន្ធគមនាគមន៍ បានដើរតួនាទីសំខាន់សម្រួលដល់អ្នកសិក្សា។ របត់ថ្មី របៀបរៀនថ្មី កម្មវិធីសិក្សាថ្មីៗកើតមានជាបន្តបន្ទាប់នៅលើទូរស័ព្ទ។

ឥទ្ធិពលកូវីដ-19 បណ្តាលឱ្យសាលារៀនស្ទើរទាំងអស់បិទទ្វារទាំងស្រុង បើគ្មានកម្មវិធីសិក្សាលើទូរស័ព្ទដៃ (Mobile App) នោះសិស្ស-និស្សិតទាំងអស់នឹងបាត់បង់ឱកាសសិក្សា ព្រមទាំងខាតពេលវេលាសិក្សាមុខវិជ្ជាសំខាន់ៗរបស់ពួកគេ។

សិស្ស-និស្សិត អាចរៀនសូត្រតាមរយៈកម្មវិធីរៀននិងបង្រៀនតាមអនឡាញ អាចទាក់ទងគ្រូបង្រៀនពីចម្ងាយ និងធ្វើលំហាត់ដែលគ្រូដាក់ឱ្យនៅផ្ទះ ប្រៀបដូចពេលវេលាដែលពួកគេរៀននៅសាលាដែរ។ កម្មវិធីសិក្សាទាំងនោះ មិនអាចដំណើរការដោយខ្លួនឯងបានទេ បើគ្មានឧបករណ៍ភ្ជាប់បច្ចេកវិទ្យាជួយ ដូចជាថេប្លេត កុំព្យូទ័រ និងស្មាតហ្វូនជាដើម។

ប្រសិនបើអ្នកសិក្សាប្រើប្រាស់កម្មវិធីខាងលើបានត្រឹមត្រូវ ដើម្បីទាញប្រយោជន៍បម្រើដល់ការសិក្សា អាចនិយាយបានថា កម្មវិធីសិក្សាលើទូរស័ព្ទដៃនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងប្រព័ន្ធអប់រំនាពេលខាងមុខ បើទោះបីកូវីដ-19 ត្រូវរលាយសាបទៅវិញក្តី។ កម្មវិធីសិក្សាលើទូរស័ព្ទ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្ស-និស្សិតមិនគួរមើលរំលង។

1. បង្កើនសមត្ថភាពរៀន តាមរយៈការច្នៃប្រឌិតថ្មី៖ អ្នកស្រាវជ្រាវពីវិស័យអប់រំរកឃើញថា កម្មវិធីបង្រៀនខ្លះអាចប្រើប្រាស់ហ្គេមងាយៗសាមញ្ញជាមេរៀន ដែលធ្វើឱ្យអ្នករៀនជក់ចិត្តនិងទទួលបានចំណេះដឹងលឿនរហ័ស ចងចាំបានយូរជាងរបៀបរៀនតាមបែបប្រពៃណី។

2. បង្កើនទំនាក់ទំនងរវាងឪពុកម្តាយនិងគ្រូបង្រៀន៖ កន្លងទៅទំនាក់ទំនងរវាងសិស្ស-និស្សិតនិងម្តាយឪពុកហាក់នៅឆ្ងាយពីគ្នា។ កន្លងទៅដើម្បីតាមដឹងនិងដឹងពីព័ត៌មានសិក្សារបស់កូន ទំនាក់ទំនងរវាងគ្រូបង្រៀននិងម្តាយឪពុកឬអាណាព្យាបាលសិស្ស មានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែសិក្សាតាមកម្មវិធីលើទូរស័ព្ទ អាចឪពុកម្តាយដឹងព័ត៌មានរបស់កូនលឿនរហ័ស និងមានទំនុកចិត្តបំផុតពីគ្រូបង្រៀនឬសាលារៀនរបស់គេ។

3. មានមុខងារច្រើនលើសពីការបង្រៀននិងរៀន៖ បច្ចេកវិទ្យាកាន់តែទំនើប តើអ្នកដឹងទេកម្មវិធីទូរស័ព្ទមានសមត្ថភាពលើសពីការបង្រៀនទៅទៀត រាប់ទាំងការចុះឈ្មោះចូលរៀន ការបង់ប្រាក់ ចៀសវាងការជុំគ្នាច្រើន ព្រមទាំងចំណេញពេលវេលាទៀតផង។ ក្រៅពីនេះមុខងារសំខាន់មួយទៀត កម្មវិធីសិក្សាលើទូរស័ព្ទ អាចគ្រប់គ្រងនិងតាមដានទិន្នន័យសិក្សារបស់សិស្សបានយ៉ាងល្អ បង្កើតសកម្មភាពសិក្សាថ្មីៗ ងាយស្រួលផ្តល់ពិន្ទុ រួមទាំងផ្តល់លិខិតសរសើរដល់សិស្សានុសិស្ស។

4. កាត់បន្ថយនៃការចំណាយទៅលើការសិក្សា៖ ជារៀងរាល់ឆ្នាំសិស្ស-និស្សិតរាប់ពាន់នាក់ត្រូវធ្វើដំណើរឆ្លងខេត្ត ឆ្លងប្រទេស ដើម្បី សិក្សាមុខវិជ្ជា និងរៀននៅសាលាដែលគេចូលចិត្ត។ កម្មវិធីរៀនពីចម្ងាយនៅពេលនេះ ត្រូវបានសាលារៀនជាច្រើនអនុវត្តបើកថ្នាក់រៀនអនឡាញ ដោយមិនតម្រូវឱ្យសិស្សបង្ហាញវត្តមានផ្ទាល់នៅក្នុងថ្នាក់រៀនទៀតឡើយ ហើយគុណភាពបង្រៀននៅតែអាចទទួលយកបាន។

ជារួមមក បច្ចេកវិទ្យានៃកម្មវិធីលើទូរស័ព្ទបានជួយសម្រួលការលំបាករបស់អ្នកសិក្សា និងបានផ្តល់ប្រយោជន៍យ៉ាងច្រើន។ កម្មវិធីលើទូរស័ព្ទជួយឱ្យសិស្សមានចំណេះដឹងរីកចម្រើនឆាប់រហ័ស មានគំនិតច្នៃប្រឌិត និងចេះសម្របខ្លួនទៅនឹងវិធីសាស្រ្តរៀនសូត្រទំនើប ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍវិស័យអប់រំ។

ប្រភពអត្ថបទ ៖ eLearning Industry


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……