ក្រសួងបរិស្ថានជ្រើសរើសវិទ្យាល័យ ៨ប្រកួតប្រជែងវេទិកាយុវជនជជែកពិភាក្សាពីបរិស្ថាន ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងបរិស្ថានបានជ្រើសរើសវិទ្យាល័យ៨ ចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។ កម្មវិធីរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាពទទួលបានពីការរៀនសូត្រ ពង្រឹងការសិក្សាស្រា​វជ្រាវ ដើម្បីស្វែងរកចំណេះដឹងនិងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឱ្យយុវជនចូលរួម ផ្ស​ព្វ​ផ្សាយចំណេះដឹងបរិស្ថានឱ្យបានទូលំទូលាយ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានបង្កើតគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ មានយុវសិស្សសរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ ឯកឧត្តម ជួប ប៉ារីស៍ បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែងសិក្សាស្រាវ​ជ្រាវ​ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចូលរួមផ្សព្វផ្សាយការគ្រប់គ្រងបរិស្ថានក្នុងការរស់នៅប្រកបដោយចីរភាព។

យុវសិស្សមកពីវិទ្យាល័យទាំងប្រាំបីដែលក្រសួងបរិស្ថានបានជ្រើសរើស រួមមាន ១. វិទ្យាល័យច្បារអំពៅ (ក្រុមស្រប) ប្រកួតជាមួយវិទ្យាល័យហ៊ុនសែនជម្ពូវ័ន (ក្រុមបដិសេធ) លើប្រធានបទ “ការប្រើប្រាស់ថង់ប្លាស្ទិកពិតជាផ្ដល់ភាពងាយស្រួលក្នុងជីវភាពរស់នៅ” ។ ២. វិទ្យាល័យវត្តកោះ (ក្រុមស្រប) ប្រកួតជាមួយ វិទ្យាល័យឬស្សីកែវ (ក្រុមបដិសេធ) លើប្រធានបទ “ការបង្កើនតំបន់ការពារធម្មជាតិគឺជាយន្តការដ៏ប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព” ។

ចំណែកទី៣. វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង ប្រកួតជាមួយ វិទ្យាល័យជាស៊ីមសាមគ្គី (ក្រុមបដិសេធ) លើប្រធានបទ “ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ នាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ” ។ ៤. វិទ្យាល័យហ៊ុនសែនចាក់អង្រែ ប្រកួតជាមួយវិទ្យាល័យជាស៊ីមសន្ធរមុខ (ក្រុមបដិសេធ) លើប្រធានបទ “ការអប់រំបរិស្ថានជាយន្តការចាំបាច់បំផុត សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព” ។ គួររំលឹកថា នៅក្នុងវគ្គណែនាំនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ រៀបចំឡើងតាមប្រព័ន្ធអនឡាញ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ។ វេទិកាយុវជនជជែកពិភាក្សាពីបរិស្ថាន ឆ្នាំ២០២១ រៀបចំដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា​ ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...