ក្រសួងអប់រំ ស៊ុយអែត និង យូនីសេហ្វ រួមគ្នារកដំណោះស្រាយអប់រំដល់សិស្ស ដែលសាលារៀនកំពុងក្លាយ មណ្ឌលចត្តាឡីស័ក

ក្រសួងអប់រំ ស៊ុយអែត និង យូនីសេហ្វ រួមគ្នារកដំណោះស្រាយអប់រំដល់សិស្ស ដែលសាលារៀនកំពុងក្លាយ មណ្ឌលចត្តាឡីស័ក :

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វកំពុងធ្វើការរួមគ្នាដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនដែលសាលារៀនរបស់ពួកគេ កំពុងប្រើប្រាស់ជាមជ្ឈមណ្ឌលការពារជំងឺឆ្លងកូវីដ-19 ឬទីតាំងចត្តាឡីស័ក។ សកម្មភាពធ្វើការរួមគ្នានេះ ក្នុងគោលបំណងជួយឱ្យសិស្សទទួលបានឱកាសសិក្សា មិនបោះបង់ការសិក្សា ទោះបីសាលារៀនកំពុងជាប់រវល់ក្នុងបេសកម្មទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-19។

ចាប់តាំងពីបវេនកាលឆ្នាំសិក្សាថ្មីថ្ងៃទី11 ខែមករា រហូតមកដល់ពេលនេះ មានសាលាបឋមសិក្សាចំនួន13 អនុវិទ្យាល័យចំនួន 18 និងវិទ្យាល័យចំនួន19 នៅភាគពាយ័ព្យនៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ពុំអាចបើកដំណើរបង្រៀនតាមធម្មតាឡើយ។ នេះជាបញ្ហាប្រឈមដែលសិស្សទាំងអស់ត្រូវការជំនួយសិក្សា។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ យូនីសេហ្វដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានផ្តល់សៀវភៅសិក្សាថ្មីសម្រាប់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន 50 គ្របដណ្តប់លើថ្នាក់ទី1 ដល់ទី 12 នៅក្នុងមុខវិជ្ជាសំខាន់ៗ។ សរុបសៀវភៅសិក្សាចំនួន 35,055 ក្បាល ត្រូវបាន ចែកចាយទៅតំបន់ភាគពាយព្យខេត្តដែលជួយនិស្សិតចំនួន 32,486 នាក់ដើម្បីបន្តការសិក្សារបស់ពួកគេ។

ក្រសួងអប់រំ ស៊ុយអែត និង យូនីសេហ្វ មណ្ឌលចត្តាឡីស័ក

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា

“យើងស្វាគមន៍ការគាំទ្របន្ថែមពីយូនីសេហ្វ និងស៊ុយអែតសម្រាប់សាលារៀននិងសិស្សនៅតាមខេត្តជាប់ព្រំដែន។ ទោះបីយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរីករាលដាលជំងឺកូវីដ-19 ក៏ដោយ ក៏យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់បីលទ្ធភាព ដើម្បីសិស្សានុសិស្សអាចបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន

ស្របគ្នានេះដែរ ឯកឧត្តម Björn Häggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺកូវីដ-19 នៅតែបន្តរំខានដល់ការសិក្សារបស់កុមាររាប់ពាន់នាក់នៅកម្ពុជា។ ប្រទេសស៊ុយអែត រីករាយជួយកុមារដែលរស់នៅក្នុងខេត្តរងផលប៉ះពាល់ផ្ទាល់ពីជំងឺរាតត្បាតកូវីដ-19 និងធានាថាពួកគេមានធនធានសិក្សាគ្រប់គ្រាន់ ដើម្បីបន្តការសិក្សា។

ចំណែកតំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា លោកស្រី Foroogh Foyouzat បាននិយាយថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19 ចាំបាច់ត្រូវឆ្លើយតបដល់តម្រូវការកុមារឱ្យសមនឹងកាលៈទេសៈ។

“កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ហើយភារកិច្ចរបស់អ្នកពាក់ព័ន្ធពេលនេះ ត្រូវរួមគ្នាដើម្បីបំពេញសិទ្ធិកុមារ។

លោកស្រីក៏បានបន្ថែមទៀតថា

“ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យនូវជម្រើសដទៃទៀតក្នុងការគាំទ្រដល់ការវិលត្រលប់ប្រកបដោយសុវត្ថិភាពរបស់កម្មករចំណាកស្រុក ដោយចាត់ទុកការប្រើប្រាស់សាលារៀនជាមជ្ឍមណ្ឌលចត្តាឡីស័ក គួរតែជាជម្រើសចុងក្រោយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចេញពីការបិទសាលារៀនទាំងនោះ”។

​គួររំលឹកថា កន្លងទៅរាជ​រដ្ឋាភិបាលកម្ពុជា បានកំណត់​យក​សាលា​រៀននៅ​ក្បែរ​ព្រំដែនធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​ជា​បន្ត​បន្ទាប់ បើ​ទោះបីចំពេលវេលា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ក៏​ដោយ។ សាលា​រៀនជាច្រើនបាន​ក្លាយ​ជា​មណ្ឌល​ចត្តាឡីស័ក មាននៅក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរ​មានជ័យ ដែល​មាន​ពលករ​​ត្រលប់​ពី​ប្រទេស​ថៃរាប់​រយ​នាក់ក្នុង​មួយ​ថ្ងៃៗ៕

ព័ត៌មានទៅផ្សេងទៀត


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាភពផែនដី ៖ លើកកម្ពស់ចំណេះដឹងបរិស្ថាន និងរស់នៅដោយនិរន្តរភាព

ទិវាភពផែនដីមានវត្ថុបំណងការពារបរិស្ថាន និងលើកទឹកចិត្តឱ្យគិតគួរអំពីសកម្មភាពប្រចាំថ្ងៃដើម្បីកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ខ្លាំងដល់ធម្មជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឱកាសការងារថ្មីជិត៨០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន១៣ ត្រៀម​សម្រាប់យុវជននៅ​ក្នុងវេទិកា NEA

ឱកាស​ការងារ​ថ្មី​ចំនួន ៧៤៣កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១៣ សម្រាប់​យុវជន សិស្ស​និស្សិត និងអ្នក​កំពង់ស្វែង​រក​ការងារធ្វើ នៅ​ក្នុងវេទិកា​ការងារ ដែលនឹងរៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី២៥…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។