កម្មវិធីស្វ័យសិក្សា MoEYS E-Learning មានអ្នកទាញយកប្រើប្រាស់ចំនួន ២៤ម៉ឺននាក់

ភ្នំពេញ – រហូតដល់ចុងខែកញ្ញានេះ គិតត្រឹមរយៈពេល ៥ខែបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ កម្មវិធីស្វ័យសិក្សា MoEYS E-Learning មានអ្នកទាញយកប្រើប្រាស់ចំនួន ២៤ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning ប្រាំខែបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា MoEYS E-Learning App ជាប្រព័ន្ធសិក្សាតាមបែបអេឡិចត្រូនិកដែលក្រសួងអប់រំបានដាក់ឱ្យប្រើប្រាស់ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពសិស្ស និងកសាងធនធានសិក្សាកាន់តែសម្បូរបែប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា សិស្សមានឱកាសប្រើប្រាស់ App MoEYS E-Learning ដើម្បីយកទៅពង្រឹងចំណេះដឹង ត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីប្រឡងសញ្ញាបត្រ ហើយគ្រូបង្រៀនអាចប្រើប្រាស់ដើម្បីបង្កើនបំណិនវិជ្ជាជីវៈបន្ថែមទៀតលើជំនាញរបស់ខ្លួន ។

ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ក្រសួងអប់រំបានប្រកាសផ្អាកដំណើរការសាលារៀនបណ្ដោះអាសន្ន និងបានដាក់ចេញជាគោលនយោបាយលើកកម្ពស់ការអប់រំតាមបែបឌីជីថល ហើយកម្មវិធីសិក្សាអេឡិចត្រូនិច្ចនេះរួមចំណែកបង្កើតធនធាន និងបង្កើតជាប្រព័ន្ធអប់រំឌីជីថលមួយ ដើម្បីជួយឱ្យសិស្សានុសិស្សមានបំណិនផ្នែកឌីជីថល និងចូលរួមចំណែកដោះស្រាយបញ្ហាចំពោះមុខ និងការខ្វះខាតឯកសារសិក្សានានាផងដែរ ។

“យើងបានជ្រើសរើសលោកគ្រូអ្នកគ្រូល្បីៗ ដែលជាគ្រូល្អដើម្បីថតជាវីដេអូហើយដាក់ចូលទៅក្នុងកម្មវិធី MoEYS E-Learning ជាគោលដៅដែលក្រសួងអប់រំបានដាក់ចេញថ្មីសម្រាប់វិស័យអប់រំ គឺការផ្ដល់ឱកាសឱ្យសិសិស្សានុសិស្សបន្តការសិក្សា និងធ្វើស្វ័យសិក្សា ជួយដល់បុគ្គលិកអប់រំ ការពារអាយុជីវិតរបស់សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ស្របគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ឯកឧត្តមអរគុណដល់រដ្ឋមន្រ្តីក្រសួងអប់រំដែលតែងតែគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការដោយស្អិតតរមួត លើវិស័យអប់រំ​ និងបណ្តុះបណ្តាលសមត្ថភាព​ បំណិនជីវិត ​គំនិតច្នៃប្រឌិត កំណែទម្រង់វិស័យ​អប់រំ​នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤ ។ ឯកឧត្តមបានលើកឡើងថា ជាក់ស្តែងដូចជា​ការរៀបចំវគ្គបំប៉នថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការការប្រឡងបាក់ឌុប និងកិច្ចសហការដទៃទៀត ។

“យើងសង្ឃឹមថា App MoEYS E-Learning នេះ ជាការចូលរួមចំណែកគាំទ្រកំណែទម្រង់វិស័យអប់រំ និងសមស្រមទៅនឹងបរិបទឱស្សាហកម្ម៤.០ ក្រោមកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ និងក្រុមបច្ចេកទេសដើម្បីបង្កើតឱ្យមានមាតិកាApp សម្រាប់ជាមធ្យោបាយដល់ការសិក្សារបស់សិស្សានុសិស្សបើទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ”

ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់បន្ថែមថា អ្នកទាញយក App MoEYS E-Learning ទៅប្រើប្រាស់មានចំនួន ២៤ម៉ឺននាក់ វីដេអូ និងមានតិកា មានអ្នកចូលរួមទស្សនារហូតដល់ ២លាននាក់ ហើយអត្រាចូលទៅសិក្សាជារៀងរាល់ថ្ងៃមានចំនួន ៧ពាន់នាក់ ហើយបច្ចុប្បន្ននេះ មានអ្នកចុះឈ្មោះ ២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការបង្កើត App MoEYS E-Learning នេះ ក្រោមការគិតគូរយ៉ាងល្អិតល្អន់ជាមួយរដ្ឋមន្រ្តីក្រសួងអប់រំទៅលើបញ្ហាប្រឈមទាក់ទងបញ្ហាអ៊ីនធឺណិត និងការខ្វះខាតទូរស័ព្ទស្មាតហ្វូនពីភាពខុសគ្នារវាងទីប្រជុំជន និងទីជនបទ ។ ឯកឧត្តមបន្តថា វីដេអូសិក្សា និងសៀវភៅ សិស្សអាចទាញយកមកប្រើប្រាស់​ពេលមិនមានអ៊ីធឺណេត​ ។ លើសពីនេះ អ្នកប្រើប្រាស់អាចប្រើច្រើនគណនីផ្សេងគ្នាលើទូរស័ព្ទតែមួយ ហើយឯកសារមេរៀនសិស្សក៏ អាចទាញយកទុកមើលនៅពេលក្រោយបាន ។

គួរបញ្ជាក់ផងដែរថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ។ កម្មវិធីនេះ បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា គ្រប់ពេលវេលា និងទីកន្លែងដែលសមប្រកប ។ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានកម្រងសៀវភៅ និងឯកសារសិក្សា លំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...