អាហារូបករណ៍៖ អាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួនជាង 200 កន្លែងលើជំនាញជាច្រើនសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍ (សម្រាប់ឆ្នាំសិក្សា 2021) នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈតទៅ។ អាហារូបករណ៍នេះ ផ្តល់ជូនថ្លៃសាលា សំបុត្រយន្តហោះ ថ្លៃស្រាវជ្រាវ និងប្រាក់ខែចំនួន 12,000 បាតក្នុងមួយខែ (អាហារូបករណ៍ពេញលេញ)។
បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ដោយរៀបចំសំណុំបែបបទទាំងអស់ជា File PDF ឬ JPEG ហើយ Upload តាមអាស័យដ្ឋានhttp://admission.grad.cmu.ac.th/admissions/indexth.php?p=104&tab=1 និងជ្រើសរើសជំនាញសិក្សាតាមអាស័យដ្ឋាន http://admission.grad.cmu.ac.th/admissions/indexeng.php?p=103&tab=2 ។
បញ្ជាក់ អាហារូបករណ៍នេះបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈ ដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2021 (សម្រាប់ឆមាសទីមួយ) និងថ្ងៃទី11 ខែសីហា ដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2021 (សម្រាប់ឆមាសទីពីរ)។ សម្រាប់សេចក្តីលម្អិត សូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យឈៀងម៉ៃ http://admission.grad.cmu.ac.th/admissions/indexeng.php ។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិអប់រំ បានសម្រេចដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…