លោក ជា សុខហ៊ី ៖ រៀនសន្សំចំណេះដឹងឱ្យបានច្រើន ជួយយុវជនឱ្យមានផ្នត់គំនិតវិជ្ជមាន

ភ្នំពេញ៖ ចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវគ្រប់កិច្ចការជាផ្នែកសំខាន់រុញច្រានឱ្យយុវជនក្លាយជាមនុស្សមានផ្នត់គំនិតវិជ្ជា និងហ៊ាន​សម្រេចចិត្តដោយឯករាជ្យនៅ​​ក្នុង​ដំណើ​រ​ជីវិតសិក្សា ការងារ ព្រមទាំងចូលរួមសកម្មភាពនានានៅក្នុងសង្គម។ ផ្នត់គំនិតវិជ្ជមានជាផ្នែកមួយយ៉ាងសំខាន់ជួយទៅដល់ស្មារតីយុវជនឱ្យកាន់តែប្រសើរឡើង ស្គាល់ខ្លួន​ឯង ច្បាស់​ និងសម្រេចចិត្តចំគោលដៅជីវិត។ នេះជាការយល់ឃើញរបស់លោក ជា សុខហ៊ី ហៅថា ប៊ីល អ្នកដឹកនាំកម្មវីធី Ignite Cambodia និង TedxRUPP ។

Help young people to have positive mindset
លោក ជា សុខហ៊ី និងក្រុមការងារ

តាមរយៈបទពិសោធន៍ជីវិតលោក ជា សុខហ៊ី បានលើកឡើងថា យុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគួរតែក្លាយខ្លួន​ជាបុគ្គលហ៊ានទទួលខុសត្រូវលើការសម្រេចចិត្តរបស់​ខ្លួន ទាំងការសិក្សា ការងារ ឬសកម្មភាពអ្វីមួយ។ មុននឹងក្លាយជាមនុស្សមានគំនិតឯករាជ្យយុវជនត្រូវរៀនសន្សំចំណេះដឹងឱ្យបានច្រើនពាក់ព័ន្ធនឹងរស់នៅ អានសៀវភៅឱ្យបានទូលំទូលាយ ស្វែ​ង​រ​កអ្នកបង្ហាត់បង្ហាញផ្លូវល្អៗ ដើម្បី​ជួ​យ​​ដោះស្រា​យ​បញ្ហា​ពេល​ជួប​ប្រទះ​។

លោក ជា សុខហ៊ី មានប្រសាសន៍បន្តថា ប្រសិនបើយុវជនចេះបង្កើតទំនាក់ទំនងល្អ និងទទួលស្គាល់ខ្លួនឯងច្បាស់នោះឱកាសជោគជ័យជាច្រើនពួកគេនឹងទទួលបាន។ ក្នុងនាមជាយុវជនគួរចូ​ល​រួមការងារស្ម័គ្រចិត្តផ្សេងៗនៅក្នុងសង្គម ព្រមទាំងសាកល្បងធ្វើការងារដែលអាចផ្ដល់ចំណេះថ្មីៗសម្រាប់សិក្សាបន្ថែមលើជំនាញឱ្យកាន់តែច្បាស់លាស់។

 “ខ្ញុំគិតថាខ្លួនឯងមានភាពឯករាជ្យតាំងពីរៀនថ្នាក់ទី១១ ដោយសារតែខ្ញុំជាមនុស្សចូលចិត្តធ្វើអ្វីថ្មី ហើយមិនចង់នៅក្រោមបន្ទុកឪពុកម្ដាយ។ ជាក់ស្តែងខ្ញុំជាមនុស្សរៀនផង ចេញធ្វើការងារផង ហើយខ្ញុំបានជួបមនុស្សជាច្រើនដែលសុទ្ធជាឱកាសល្អនៅក្នុងការសិក្សាបន្ថែមអំពីពួកគាត់”។

លោក ជា សុខហ៊ី អ្នកដឹកនាំកម្មវីធី Ignite Cambodia

លោក ជា សុខហ៊ី មានអាយុ ២៩ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សព្វថ្ងៃជាស្ថាបនិកនៃក្រុមហ៊ុន Entreprenership Cambodia, Wellbeing Cambodia និងជានាយកប្រតិបត្តិនៃ OMOHUB Innovation ព្រមទាំងជាសហស្ថាបនិកនៃ Cambodia Hallway ។

ផ្តើមជីវិតចេញពីការងារស្ម័គ្រចិត្ត ជាលទ្ធផលជំរុញឱ្យលោក សុខហ៊ី បានចាប់ផ្តើមបង្កើតជំនួញទាំងវ័យក្មេង។ គំនិតឯករាជ្យភាពនេះធ្វើឱ្យលោកស្គាល់ពីខ្លួនឯងបានកាន់តែច្បាស់ ស្គាល់​ទាំងបរាជ័យ និងជោគជ័យដែលបង្ហាញផ្លូវល្អៗ និងអាចសម្រេចចិត្តត្រឹមត្រូវ។

អ្នកដឹកនាំកម្មវីធី TedxRUPP រូបនេះយល់ថា ជួនកាលមនុស្សគ្រប់រូបមិនស្គាល់ខ្លួនឯងថាជានរណាពិតប្រាកដនោះទេ លុះត្រាតែសាកល្បងធ្វើកិច្ចការផ្សេងៗឱ្យបានច្រើនទើបស្គា​ល់​ច្បា​ស់​ពី​ខ្លួនឯង និងមានក្ដីស្រមៃអ្វីមួយឱ្យពិតប្រាកដ។ យុវជន​មានទំនោរទៅលើការសម្រេចចិត្តដោយឯករាជ្យភាពលើខ្លួនឯង ពួកគេអាចចាប់យកឱកាសថ្មីៗ ធ្វើអ្វីដែលខ្លួនឯងស្រ​ឡា​ញ់ សម្រួចគោលដៅឱ្យ​បានល្អ និងមិនផ្តល់​​ការពិបាកដល់គួ្រសារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។