លោក ឆេង សុភ័ក្ត្រ បង្កើតទំព័រហ្វេសប៊ុក “រៀនថត” ចែករំលែកចំណេះដឹងនិងជំនាញថតរូបជាសាធារណៈ

ភ្នំពេញ៖ លោក ឆេង សុភ័ក្រ្ត មានឈ្មោះហៅក្រៅថា ពូជ្រួញ ត្រូវបានគេស្គាល់ថាជាស្ថាបនិកទំព័រហ្វេសប៊ុក “រៀនថត Rean Thort” ដែលជាវេទិកាមួយចែករំលែកពីគន្លឹះក្នុងការថតរូបនិងថតវីដេអូ ជាភាសាខ្មែរ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងជាមួយនឹងការថតរូប។

ស្ថាបនិករូបនេះបាននិយាយថា

“ទំព័រហ្វេសប៊ុករៀនថតនេះ គឺខ្ញុំខ្លួនឯងជាអ្នករៀន ហើយអ្នកដែលមើលវីដេអូរបស់ខ្ញុំក៏បានរៀនបន្ត។ ខ្ញុំដាក់ពាក្យថារៀនថត រៀនបណ្ដើរធ្វើបណ្ដើរ ហើយខ្ញុំជឿជាក់ថាការៀនសូត្រមាននៅគ្រប់ទីកន្លែង គ្រប់ទ្រង់ទ្រាយ និងគ្រប់ទីតាំង”

កាលពីកុមារភាពលោក ឆេង សុភ័ក្រ្ត បានរំលឹកប្រាប់ថា លោករើសបានម៉ាស៊ីនថតចាស់មួយ ហើយបានកាន់ម៉ាស៊ីននោះលេង ក្រោកមកក៏ចាប់អារម្មណ៍ថា ចង់ក្លាយជំនាញថតរូប។ លោកទទួលបានអាហារូបករណ៍សិក្សានៅប្រទេសណ័រវេរ និងសិក្សានៅមហាវិទ្យាល័យផ្នែកទស្សនវិជ្ជា និងស្ទូឌីយោសិល្បៈនៅសហរដ្ឋអាមេរិក។

មានចំណេះជំនាញក្នុងផ្នែកសិល្បៈថត លោកសុភ័ក្រ្ត បានយកអ្វីដែលបានរៀនមកចែករំលែកបន្ត ដោយបញ្ជាក់ច្បាស់លាស់ថា មានមូលដ្ឋានគ្រឹះ និងមានការហ្វឹកហាត់ពីមហាវិទ្យាល័យដែលលោកបានរៀន។ លោកបានរំលឹកថា កាលបង្កើតផេករបស់លោកដំបូងមិននឹកស្មានថាអាចបន្តបានដល់សព្វថ្ងៃហើយក្លាយជាប្រយោជន៍ដល់មនុស្សជាច្រើននាក់ដែលនិយមវិស័យថតរូបឡើយ ដោយកាលនោះលោកចាប់ផ្ដើមថតវីដេអូដើម្បីរំលឹកមេរៀន ក៏ដូចជាអនុវត្តទ្រឹស្ដីដែលលោកធ្លាប់រៀននៅសាលាតែប៉ុណ្ណោះ។

មិនមែនគ្រប់គ្នាសុទ្ធតែនិយមនូវវប្បធម៌ចែករំលែក ចំណេះដឹងនិងជំនាញដែលខ្លួនមានទៅកាន់អ្នកដទៃទេ ដោយគិតថាវាខាតប្រយោជន៍ ឬពេលវេលា​ តែចំពោះលោក សុភ័ក្រ្ត វិញយល់ថា ការចែករំលែកចំណេះដឹងទាំងនេះមិនមានអ្វីខាតបង់អ្វីទេ វាកាន់តែធ្វើឱ្យសមត្ថភាពរបស់ខ្លួនអភិវឌ្ឍទៅមុខ។

លោក ឆេង សុភ័ក្រ្ត ៖

“ម្នាក់ៗសុទ្ធតែមានកំណើតពីសាលារៀន និងការបណ្ដុះបណ្ដាលទាំងអស់ ទោះជាមិនរៀនពីគ្រូក៏រៀនពីថ្នាក់ដឹកនាំ ឬមនុស្សជុំវិញខ្លួនយើង ហើយប្រសិនបើយើងមានគំនិតអត់ចែករំលែក ខ្លាចគេចេះជាងអីហ្នឹង គឺយើងអត់អាចអភិវឌ្ឍខ្លួនទៅមុខរួចទេ។ យើងបង្រៀនគេបណ្ដើរ យើងធ្វើបណ្ដើរ វាធ្វើឱ្យយើងពង្រឹងសមត្ថភាព រកចំនុចខ្វះខាតរបស់ខ្លួនឃើញ និងអភិវឌ្ឍបន្ថែម”

ម្ចាស់ទំព័រហ្វេសប៊ុករៀនថតរូបនេះ បានចែករំលែកបន្តថា នៅបរទេស​ ឬនៅប្រទេសជិតខាងគេតែងមានក្លឹបអ្នកថតរូប មានការជួបជុំដើម្បីផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកការណែនាំ ដល់អ្នកដែលគាត់ទើបតែចេះទិញឧបករណ៍ថតឱ្យត្រូវ ប្រើប្រាស់ឧបករណ៍ឱ្យមានប្រយោជន៍ យល់ដឹងពីឧបករណ៍ដែលគាត់ប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដើម្បីរួមគ្នាជំរុញឱ្យវិស័យថតរូបកាន់តែរីកចម្រើនទៅមុខ។ ការចែករំលែក មិនត្រឹមតែអាចពង្រឹងសមត្ថភាពខ្លួនឯងនោះទេ តែក៏ជាកត្តាជម្រុញកម្លាំងធនធាននៅក្នុងសង្គមផងដែរ។

ការចែករំលែកចំណេះដឹងជាផ្នែកមួយនៃបណ្ដុះបណ្ដាលធនធានថ្មីរលកក្រោយឱ្យមានសមត្ថភាពខ្លាំងជាងរលកមុន។ បើមានឱកាសគួរចែករំលែកបន្តឱ្យបានច្រើន ដោយសារអ្នកចេះពិតប្រាកដគឺជាអ្នកមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកដែលមិនចេះបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆេង សុភ័ក្រ្ត ម្ចាស់ទំព័រហ្វេសប៊ុក “រៀនថត” ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...