លោក ស គីណាល់ ៖ រឿងបួនយ៉ាងដែលយុវជនគួរអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ មនុស្សម្នាក់ៗមានដើមទុនពេលវេលាម្ភៃបួនម៉ោងស្មើគ្នាសម្រាប់ធ្វើកិច្ចការជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះថាមពលនៃរាងកាយ និ​ង​ថាម​ព​ល​ចិត្ត​អា​ច​ជំរុញមនុ​ស្ស​ឱ្យធ្វើរឿងរ៉ាវជោគជ័យជាច្រើនដូចក្តីស្រមៃដែលខ្លួនបានរំពឹងទុក។ ដើម្បីឱ្យបំណងនេះបានសម្រេចយុវជនគួរអភិវឌ្ឍខ្លួនលើ​សម​ត្ថ​ភា​​ពផ្ទាល់ខ្លួន ទម្លាប់និងអត្តចរិក កសាងកេរ្តិ៍ឈ្មោះ និង​ក​សា​ងបណ្តាញទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេ​ង​​កម្ពុជា​​។

ទី១. វិនិយោគទៅលើសមត្ថភាព ៖ ការវិនិយោគទៅលើសមត្ថភាពសំដៅលើការវិនិយោគទៅលើចំណេះដឹងនិងជំនាញរបស់យុវជនឱ្យកាន់តែប្រសើរ។ ប្រសិនបើក្នុងវ័យសិក្សាសិស្ស-និស្សិត​ត្រូវចំណាយពេលវេលាទៅលើការសិក្សារៀនសូត្រឱ្យខ្លាំងក្លា ត្រូវមានចំណេះដឹងទូលំទូលាយ និងកំណត់គោលដៅការងារឱ្យបានសមស្របនឹងចំណេះដឹង។ យុវជនត្រូវ​ពង្រឹងសមត្ថភាពជំនាញ និងបន្តរៀនពីចំណេះដឹងថ្មីៗបន្ថែមពីការងារ។

ទី២. ទម្លាប់និងអត្តចរិកល្អ ៖ យុវជនត្រូវជាមនុស្សមានជំនឿត្រឹមត្រូវ និងជឿលើអ្វីដែលល្អ ហើយកុំយកខ្លួនទៅភ្ជាប់ជាមួយរឿងដែលអវិជ្ជមាន។ ប្រសិនបើយើងអនុវត្តបានអាចចាត់ទុកថាជាបុគ្គលមានអត្តចរិកល្អ។

“កុំយកខ្លួនទៅភ្ជាប់ជាមួយរឿងដែលអវិជ្ជមានច្រើនពេក ព្យាយាមកសាងជំនឿវិជ្ជមានរបស់ខ្លួនឱ្យបានច្រើន ធ្វើការងារដោយយកចិត្តទុកដាក់ ដោយការទទួលខុសត្រូវខ្ពស់ “

លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting

ទី៣. កេរ្តិ៍ឈ្មោះ ៖ យុវជនធ្វើយ៉ាងណាត្រូវកសាងកេរ្ដិ៍ឈ្មោះឱ្យបានល្អនៅក្នុងការងារនិងសង្គម។ គ្រប់ពេលវេលាទាំងអស់សុទ្ធតែអាចចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះ ដោយការខិតខំរៀនសូត្រឱ្យបានពូកែ បំពេញការងារឱ្យបានល្អ និងកសាងស្នាដៃល្អបន្សល់ទុកសម្រាប់ពេលដែលបញ្ចប់ការងារ។ ទន្ទឹមគ្នានេះត្រូវចំណាយពេលវេលាឱ្យមានប្រយោជន៍ ត្រូវខិតខំប្រឹងកសាងកេរ្ដិ៍ឈ្មោះឱ្យបានល្អ នៅពេលគេស្គាល់ឈ្មោះ គេកោតសរសើរ និងគោរពដល់សេចក្ដីល្អ។

ទី៤. មិត្តភក្ដិ និងបណ្ដាញទំនាក់ទំនង ៖ ការបង្កើតបានមិត្តភក្តិល្អ និងទំនាក់ទំនងល្អអាចជួយយុវជនបានច្រើននៅក្នុងការរៀនសូត្រ និងការងារ។ ប្រសិនបើមានមិត្តភក្តិ និងបណ្ដាញទំនាក់ទំនងមិនល្អ អាចនាំឱ្យយុវជនក្លាយខ្លួនជាមនុស្សមិនល្អទៅតាមនោះដែរ។ កសាងបណ្ដាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមិនអាចចេះតែបង្កើតឡើងនោះទេ ប្រសិនអ្នកជាអ្នករៀ​ន​ត្រូវ​ទំនាក់ទំនងជាមួយអ្នករៀន ប្រសិនបើជាអ្នករកស៊ីត្រូវទំនាក់ទំនងជាមួយអ្នករកស៊ីដូចគ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...