អ្នកនិពន្ធ សុខ ចាន់ផល បង្ហាញក្ដីស្រមៃរបស់ខ្លួនតាមរយៈប្រលោមលោករឿង “លម្អងដួងចិត្ត”

ភ្នំពេញ៖ ថ្មីៗនេះលោក សុខ ចាន់ផល ទើបតែបោះពុម្ភផ្សាយស្នាដៃប្រលោមលោកថ្មីរឿង “លម្អងដួងចិត្ត” ដែលនិយាយអំពីការស្វែងរកខ្លួនឯង និងក្ដីស្រមៃជាគោលដៅនៃការបង្ហាញក្ដីស្រលាញ់ ។ អ្នកនិពន្ធរូបនេះ បញ្ជាក់ពីក្ដីស្រមៃរបស់ខ្លួនឯងផ្ទាល់តាមរយៈស្នាដៃប្រលោមលោកនឹងអាចចូលរួមជួយមនុស្សនៅជុំវិញខ្លួនឱ្យសម្រេចបានក្ដីស្រមៃរបស់ពួកគេ ។ ស្នាដៃនិពន្ធថ្មីនេះ មានរូបារម្មណ៍សិល្បៈទាក់ចិត្តអ្នកអានឱ្យចូលតួតាមសាច់រឿង ដោយសារវាជាប្រលោមលោកផ្អែកលើបទពិសោធន៍អ្នកនិពន្ធផ្ទាល់ ។

លោក សុខ ចាន់ផល បានលើកឡើងថា មូលហេតុចម្បងដែលធ្វើឱ្យលោកតែងរឿងនេះឡើង គឺចង់បង្ហាញថា នៅទីណាមិនសំខាន់ យើងក៏នៅតែអាចធ្វើកិច្ចការដ៏សំខាន់ ដើម្បីកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រង ពោលគឺតួអង្គក្នុងរឿងស្រាប់តែរកឃើញនូវក្ដីស្រមៃរបស់ខ្លួននៅក្នុងព្រៃ ។

“ប្រលោមលោកនេះផ្អែកលើបទពិសោធន៍ខ្ញុំផ្ទាល់ ពីព្រោះខ្ញុំជាមនុស្សម្នាក់តែងតែស្វែងរកខ្លួនឯងជានិច្ច ! ជាក់ស្ដែងមនុស្សគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃ ដូច្នេះបើម្នាក់ៗដណ្ដើមតែក្តីស្រមៃរៀងៗខ្លួនបែបនេះ មនុស្សគ្រប់គ្នាគឺដូចតែគ្នាប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលដែលយើងឈប់សម្លឹងមើលអ្នកដទៃ ហើយប្ដូរការគិតមកជួយសម្រេចក្ដីស្រមៃរបស់ពួកគេ ក៏ខ្ញុំចាប់ផ្ដើមសប្បាយចិត្តជាង… »

លោក សុខ ចាន់ផល

អ្នកនិពន្ធដែលមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ បានបន្តថា សាច់រឿងមួយនេះបានបង្ហាញអំពីទឹកចិត្តមេត្តារបស់គ្រូបង្រៀន ដែលមានក្ដីស្រលាញ់ដ៏បរិសុទ្ធ ហ៊ា​ន​លះបង់ពេលវេលាផ្ទាល់ខ្លួន មករួមសុខទុក្ខ សើចយំ ជាមួយនឹងក្មេងៗព្រៃភ្នំដ៏អភ័ព្វ ប៉ុន្តែគាត់ចង់ប្រាប់មិត្តអ្នកអានថា គាត់កំពុងតែទទួលភាពស្កប់ស្កល់ និងរកឃើញនូវបុព្វហេតុជីវិត ដើម្បីរស់ជាមនុស្សម្នាក់ ។

លោក សុខ ចាន់ផល និយាយថា មនុស្សចេះតែមិនព្រមទទួលយកអ្វីដែលខ្លួនមាន ហើយក្ដីស្រមៃហាក់ចេះតែមិនទាន់មកដល់ ។ បើគង់តែរស់នៅដដែល ហេតុអ្វីមិនព្រមរស់នៅដោយមានក្ដីសុខនៅក្នុងពេលនេះតែម្ដងទៅ? លោកបានបញ្ជាក់ថា ក្ដីស្រមៃត្រូវតែមានប្រយោជន៍ ជាជាងគ្រាន់តែដើម្បីផ្គាប់អារម្មណ៍ខ្លួនឯង ។

អ្នកនិពន្ធដែលមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបន្ថែមថា ប្រលោមលោកនេះដំបូងជាអត្ថបទភាពយន្ត ប៉ុន្តែលោកត្រូវកែសម្រួលឡើងវិញសម្រា​ប់​បោះ​ពុម្ព​ចេញជាសៀវភៅប្រលោមលោក ហើយការតែងនិពន្ធរឿងនេះចំណាយពេលប្រហែល ៣ខែទើបរួចរាល់ ។ គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធ សុខ ចាន់ផល ជ័យលាភីអ្នកនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០១៣ (SEA Write Award 2013) ។ លោក​បានចេញផ្សាយសៀវភៅមួ​យ​ចំនួនដូចជា សង្សារ ១៤ថ្ងៃ យល់សប្តិ ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? លម្អងដួងចិត្ត និងស្នាដៃផ្សេងទៀត ។ ចំណែកឯនៅថ្ងៃអនាគត បើអាច លោក សុខ ចាន់ផល មានគោលបំណងចង់រស់នៅជាមួយធម្មជាតិ ដោយដាំដំណាំ ដាំដើមឈើ និងនៅកន្លែងមួយស្ងាប់ស្ងាត់បែបព្រៃភ្នំ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...