លោក ថុន ថានុន ចែករំលែកបទពិសោធន៍ហាត់ការងារនៅប្រទេសអុីស្រាអែលរយៈពេលមួយឆ្នាំ

ភ្នំពេញ –  លោក ថុន ថានុន បច្ចុប្បន្ន​គឺជានិស្សិត​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម, កាលពីឆ្នាំមុន លោក​ធ្លាប់មានឱកាស​ទៅ​ហាត់ការងារនៅ​ប្រទេស​អ៊ីស្រាអែល ដែលនៅ​ទីនោះ​ហើយ​ធ្វើ​ឲ្យ​លោក​ទទួលបាននូវ​​បទពិសោធន៍​ថ្មីៗ ដែលមិនធ្លាប់ជួបប្រទះពីមុនមក។

ថានុន បាន​ឲ្យដឹងថា ដំបូងឡើយមានការប្រកាសពីឱកាសហាត់ការងារនៅប្រទេសអុីស្រាអែលសម្រាប់និស្សិតកសិកម្មដែលកំពុងសិក្សាជំនាញកសិកម្មគ្រប់សាលាបណ្ដុះបណ្ដាលកសិកម្ម ។ ដោយឃើញមានឱកាសល្អ លោកបានស្វះស្វែងដាក់ពាក្យប្រឡង។

យុវជនវ័យ២៣ឆ្នាំរូបនេះបន្តថា ដូចដែលបានរំពឹងទុក លោកបានជាប់ក្នុងការប្រឡងជ្រើសរើស ដែលក្នុងការប្រឡងមានតែមួយមុខវិជ្ជាភាសាអង់គ្លេសប៉ុណ្ណោះដោយមានវិញ្ញាសារ វេយ្យាករណ៍ ការស្ដាប់ ការសរសេរ និងការនិយាយ ។ លោកបញ្ជាក់ថា ឱកាសហាត់ការងារនេះគឺសម្រាប់តែនិស្សិតដែលសិក្សាជំនាញកសិកម្មគ្រប់ប្រភេទ និងមកពីគ្រប់សាលាកសិកម្ម ហើយកំពុងសិក្សាឆ្នាំទី៣តែប៉ុណ្ណោះ ដោយមានរយៈពេល១ឆ្នាំ ។

លោក ថានុន ដែលមានស្រុកកំណើតមកពីខេត្តកណ្ដាលបានប្រាប់ AMS ថា ក្រោយពេលទៅដល់មជ្ឈមណ្ឌលសិក្សា និងហាត់ការងារដែលមានឈ្មោះថា Agro Studies នៃប្រទេសអុីស្រាអែល លោកក៏មានផលវិបាកខ្លះដែរក្នុងការ​សម្របសម្រួល​រស់នៅប្រទេស​គេ ដូចជា អាហារ និងវប្បធម៌​ជាដើម។ ក្នុងនោះ​សម្រាប់អាហារពិបាកក្នុងការទទួលទាន ពីព្រោះនៅទីនោះគេមានតែអាហារ និងការប្រាស្រ័យទាក់ទងបែបអ៊ឺរ៉ុប ប៉ុន្តែការរាក់ទាក់ពីសំណាក់លោកគ្រូអ្នកគ្រូ មិត្តក្រុមការងារ មិត្តរួមថ្នាក់ និងប្រជាជនមានការប្រាស្រ័យទាក់ទងល្អ ។

លោក ថុន ថានុន បន្ថែមថា នៅក្នុងកម្មវិធីហាត់ការងារ តម្រូវឱ្យធ្វើការរយៈពេល៥ថ្ងៃ ម៉ោងសិក្សាចំនួនមួយថ្ងៃ និងសម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ។ លើសពីការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ពីអ្នករាល់គ្នាក្នុងកំឡុងពេលហាត់ការ ថានុន ក៏ទទួលបានបទពិសោធន៍ជាច្រើនដែរ ទាំងការអនុវត្តផ្ទាល់ ទ្រឹស្ដីនៃមេរៀននៅក្នុង​ការប្រាស្រ័យទាក់ទងជាមួយចម្រុះជាតិសាសន៍ ការផ្លាស់ប្ដូរវប្បធម៌ និងសកម្មភាពផ្សេងៗជាច្រើន ។

យុវជនមានសម្បុរស្រអែមរូបនេះក៏​បានបង្ហើបដែរថា ក្រោយត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រសិនជាមានឱកាស លោកនឹងស្វែករកអាហារូបករណ៍ទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់បន្តនៅបរទេសក្នុងជំនាញកសិកម្មនេះដដែល ដើម្បីទទួលបានចំណេះដឹងថ្មីៗពីបណ្ដាប្រទេសអភិវឌ្ឍន៍ ។​ លើសពីមានក្ដីស្រមៃបន្តការសិក្សាក្រៅប្រទេសបន្ថែម ថានុន ក៏បានបង្ហើបឱ្យដឹងដែរដែរថា លោកចង់បើកកសិដ្ឋានចិញ្ជឹមសត្វមួយទុកជាមុខរបរសម្រាប់គ្រួសារ ដោយធ្វើឡើងប្រកបដោយស្តង់ដា បានពីការសិក្សា និងបទពិសោធន៍ការងារនេះ ។

ជាចុងក្រោយ លោក ថុន ថានុន បានផ្តល់ដំបូន្មានដល់និស្សិតទាំងអស់ ទោះកំពុងសិក្សាមុខជំនាញអ្វីក៏ដោយ គួរតែស្វែងរកការងារក្រៅម៉ោង ឬឱកាសហាត់ការងារដែលត្រូវនឹងជំនាញ ដោយមិនថាក្នុង ឬក្រៅស្រុកឡើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...