លោក អ៊ុង ប៉េងអាន ៖ អប់រំសុខភាពផ្លូវចិត្តឱ្យបានប្រសើរ ចាំបាច់សម្រាប់ប្រជាជនកម្ពុជា

មនុស្សម្នាក់ៗតែងប្រាថ្នាសេចក្ដីសុខផ្លូវចិត្តប្រកបដោយភាពត្រឹមត្រូវនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សេចក្ដីសុខផ្លូវចិត្តអាចកើតឡើងបានអាស្រ័យដោយមនុស្សបានត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់ខ្លួន​ឯងជាប្រចាំ។ ដោយមើលឃើញថា ការគាំទ្រសុខភាពផ្លូវចិត្តមនុស្សជុំវិញខ្លួនឱ្យបានប្រសើរជាប្រការសំខាន់ លោក អ៊ុង ប៉េងអាន បានបង្កើតមាតិលើបណ្ដាញសង្គមនិយាយអំពីបញ្ហាសុខភាពកាយ បញ្ហាផ្លូវចិត្ត វិធីសាស្ត្រផ្ដល់កម្លាំងចិត្ត និងចំណេះដឹងផ្សេងៗ។

ធ្លាប់មានតស៊ូមតិអំពីជំងឺមហារីកសុដន់ និងគាំទ្រសុខភាពផ្លូវចិត្តជាសាធារៈ លោក អ៊ុង ប៉េងអាន បាននិយាយថា ការគាំទ្រលើកទឹកចិត្តជាចំណែកសំខាន់ជួយដល់មនុស្សនៅក្នុងសង្គម។ លោកយល់ថា រស់នៅសង្គមមួយដែលពោរពេញទៅដោយការគិតបែបវិជ្ជមាន មានការជំរុញនិងលើកទឹកចិត្ត នោះវានឹងធ្វើឱ្យមនុស្ស​មានភាពក្លាហានសម្រេចកិច្ចការអ្វីមួយដោយជោគជ័យ។

“ស្ថិតនៅក្នុងស្ថានភាពលំបាក ខួរក្បាលរបស់យើងមិនអាចបង្កើតគំនិតវិជ្ជមានបាននោះទេ ហេតុនេះយើងគួរតែបើកចិត្ត បើកឱកាសឱ្យមាននរណាម្នាក់មកការលើកទឹកចិត្ត និងជំរុញចិត្តរបស់យើង ដើម្បីឱ្យភាពវិជ្ជមានមានការកើតឡើងមកវិញ” លោក អ៊ុង ប៉េងអាន”

យុវជនវ័យ ២៨ឆ្នាំរូបនេះ បានបន្តថា “ខ្ញុំសម្រេចចិត្តធ្វើមាតិកាវីដេអូលើកទឹកចិត្តនៅក្នុងបណ្ដាញសង្គម ហើយខ្ញុំតែងតែលើកទឹកចិត្តទៅដល់មនុស្សគ្រប់គ្នា ដោយបញ្ជូលការសួរសុខទុក្ខអំពីបញ្ហាផ្លូវ​ចិត្តនៅក្នុងការសន្ទនារាល់ថ្ងៃ”។

លោក អ៊ុង ប៉េងអាន យល់ឃើញថា ទម្លាប់រស់នៅដោយមិនលើកយកបញ្ហាសុខភាពផ្លូវចិត្តមកជជែក ធ្វើឱ្យមនុស្សភាគច្រើនលាក់បញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះឈានទៅរកបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

 លោក អ៊ុង ប៉េងអាន រៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួនថា

“ក្រៅពីខ្ញុំជួយអ្នកដទៃ ខ្ញុំក៏ត្រូវចេះលើកទឹកចិត្តពីខ្លួនឯងដូចគ្នា ត្រូវចេះផ្ដល់កម្លាំងចិត្តខ្លួនឯង ដូចជាពាក្យ “ខ្ញុំធ្វើបានល្អហើយ” ឬ “ខ្ញុំធ្វើបានប្រសើរជាងម្សិលមិញហើយ” ហើយនៅពេលខ្ញុំជួបបញ្ហាឬពិបាកចិត្ត ខ្ញុំតែទៅកាន់គ្រួសារ និងមិត្តភក្តិ ដើម្បីរកដំណោះស្រាយ។ ខណៈខ្ញុំទទួលបានការទឹកចិត្តពីអ្នកដទៃ ខ្ញុំក៏ត្រូវលើកទឹកចិត្តដល់អ្នកដទៃដូចគ្នា”

បច្ចុប្បន្នលោក អ៊ុង ប៉េងអាន កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតសិក្សាផ្នែកទំនាក់ទំនងសុខភាព និងហានិភ័យ (Heath Risk and Communication) នៅសហរដ្ឋអាមេរិក។ លោកមានបំណងស្រាវជ្រាវអំពីសុខភាពរបស់ប្រជាជនខ្មែរ ស្តីពី “អ្នកជំងឺផ្លូវចិត្តដែលត្រូវគ្រួសារឃុំទុកនឹងចងច្រវ៉ាក់” និងមានគម្រោងស្រាវជ្រាវបន្ថែមអំពីជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន។ អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ុង ប៉េងអាន រក្សាជំហថា លោកនៅតែបង្កើតវីដេអូលើកទឹកចិត្តនិងផ្ដល់ចំណេះដឹងផ្សេងៗក្នុងបណ្ដាញសង្គមជាមួយមាតិកាអប់រំថ្មីៗ៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

លក្ខណៈពិសេស និងចរិតពីធម្មជាតិ របស់មនុស្ស Extrovert

Extrovert គឺសំដៅដល់ចរិតលក្ខណៈមនុស្ស ដែលចូលចិត្តការជួបជុំ ជជែកកម្សាន្ត និងចូលរួមក្នុងសង្គម។ ដោយសារតែ ធម្មជាតិរបស់ពួកគេ បានធ្វើឱ្យមនុស្ស Extrovert អាចទាក់ទាញមនុស្សជាច្រើនមកក្បែរ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់)…..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ចលនាកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសឱ្យកុមារីនិងយុវតី កសាងទំនុកចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងអង្គការ ប៉េ អេស អឺ (PSE ) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ សុខភាពផ្លូវចិត្ត​ជា​រឿង​សំខាន់ណាស់ សម្រាប់បុគ្គលិកអប់រំ មាតាបិតា និង​សិស្សានុសិស្ស

ឧកញ៉ា ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បញ្ហាសុខភាពផ្លូវចិត្តគឺសំខាន់ណាស់, លោក​មើលឃើញថា សម្ពាធផ្លូវចិត្ត​បាន​កំពុង​កើត​ឡើង​​ទៅលើ​ប្រជាជន​​នៅ​ក្នុង​ប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ភាពខុសគ្នា៦ចំណុច រវាងបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (Machine Learning)

ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពខុសគ្នារវាងបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងម៉ាស៊ីនចេះរៀន (Machine Learning) បានក្លាយជាប្រធានបទមួយដ៏ពេញនិយមហើយបានលើកមក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៥វិធី ប្រើបញ្ញាផ្នែកអារម្មណ៍ ដើម្បីពង្រឹងសមត្ថភាពស្ដាប់ដោយយកចិត្តទុកដាក់ និងសកម្ម

តាមរយៈការប្រើប្រាស់ EI អ្នកអាចបង្កើនសមត្ថភាពស្ដាប់របស់អ្នក ដោយធានាថា អ្នកមិនគ្រាន់តែឮគេនិយាយប៉ុណ្ណោះទេ អ្នកក៏យល់ច្បាស់នូវអ្វីដែលនិយាយដែរ។