អ្នកស្រី គីម ស៊ីដដាវីស ៖ តាំងចិត្តព្យាយាមធ្វើកិច្ចការឱ្យបានខ្ពស់ ប្រសើរជាងមានសន្ទុះចិត្តធ្វើអ្វីបានតែមួយឆាវៗ

ព្យាយាមសម្រេចកិច្ចការអ្វីមួយទម្រាំទទួលបានលទ្ធផលសម្រេចតាមបំណង​ចង់បានវាពិតជាពិបាក ហេតុនេះហើយទើបមនុស្សមួយចំនួនធ្វើអ្វីបានតែមួយភ្លែតៗហើយក៏បោះបង់។ អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យនៅសាកលវិទ្យាភូមិន្ទភ្នំពេញ មានប្រសាសន៍ថា យុវជនគួរការតាំងចិត្តព្យាយាមឱ្យបានខ្ពស់ ប្រសើរជាងមានសន្ទុះចិត្តធ្វើអ្វីបានតែមួយឆាវៗ ហើយបោះបង់គោលបំណងរបស់ខ្លួនទាំងមិនទាន់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។

អ្នកស្រី គីម ស៊ីដដាវីស បានបញ្ជាក់ថា គ្រប់ឧបសគ្គទាំងអស់ក្នុងដំណើរជីវិតសុទ្ធតែមានដំណោះស្រាយ ប៉ុន្តែដំណោះស្រាយដ៏ល្អប្រសើរអាស្រ័យលើស្ថានភាពជាក់ស្តែង និងរបៀបដោះស្រាយបញ្ហារបស់បុគ្គលម្នាក់ៗ។ មនុស្សដែលធ្វើបានតែមួយឆាវៗមិនមែនមានន័យថា ពួកគាត់ជាមនុស្សមិនល្អ ឬមនុស្សមិនបានការនោះទេ ប៉ុន្តែប្រហែលជាពួកគាត់មិនដឹងថាហេតុអ្វីពួកគាត់កំពុងគិតតែប៉ុណ្ណោះ។

“អ្នកដែលធ្វើ្វអ្វីបានតែមួយឆាវៗ ពួកគាត់អាចនឹងមានការផ្លាស់ប្ដូរលឿនដោយសារមិនដឹងអំពីខ្លួនឯងច្បាស់ ស្ដាប់សម្ដីអ្នកដទៃច្រើនពេក  រំពឹងទុកខ្ពស់ពេក ដូច្នេះនៅពេលជួបធ្វីដែលលំបាកធ្វើឱ្យពួកគាត់ឈប់ និងឆាប់ចុះចាញ់ភ្លាមៗ”

អ្នកស្រី គីម ស៊ីដដាវីស

អ្នកអប់រំរូបនេះបានបន្ថែមថា យុវជនគួរតែរកចំនុចពិសេសរបស់ខ្លួនឯង ដោយអ្នកខ្លះអាចពូកែច្រៀង តន្ត្រី និងអ្នកខ្លះពូកែនិយាយជាដើម។ បើរកចំណុចពិសេសមិនទាន់ឃើញ អាចស្វែងរកចំណុចពិសេសនៃចំណង់ចំណូលចិត្តរបស់ខ្លួន។  នៅពេលបុគ្គលស្គាល់ខ្លួនឯងច្បាស់នោះនឹងធ្វើការងារអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្តបានយ៉ាងប្រសើរ។

“យុវជនត្រូវផ្ដោតលើរឿងដែលពួកគាត់កំពុងធ្វើ រឿងបច្ចុប្បន្នដោយមិនខ្វល់អតីតកាល និងអនាគតនោះទេ”

អ្នកស្រី គីម ស៊ីដដាវីស

ចំណែករឿងរ៉ាវបន្តទៅថ្ងៃអនាគត អ្នកមានបទពិសោធអប់រំជាច្រើនឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា យុវជនមិនគួររំពឹងខ្ពស់ពេលលើអ្វីដែលមិនទាន់កើតឡើងនោះទេ ត្រូវតាំងចិត្តឱ្យបាននឹងនរធ្វើកិច្ចការអ្វីមួយដែលខ្លួនចង់បានពិតប្រាកដ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...