កញ្ញា លឹម លីឆាយ ៖ ជម្នះឧបសគ្គជីវិតស្រ្ដីនិងក្មេងស្រីត្រូវពង្រឹងទំនុកចិត្តលើខ្លួនឯង

ភ្នំពេញ – ផ្តើមពីយុវតីមានភាពក្លាហាននិងមានគោលជំហររឹងមាំនៅក្នុងដំណើរជីវិត កញ្ញា លឹម លីឆាយ បានជួយលើកទឹកស្រ្តី និងក្មេងស្រីជាច្រើនឱ្យជឿជាក់លើសមត្ថភាពរបស់ខ្លួន ព្រមទាំងហ៊ានប្រឈមមុខនឹងបញ្ហាលំបាកទាំងឡាយនៅក្នុងដំណើរជីវិត ។ កញ្ញា លឺម លីឆាយ បានផ្លាស់ប្តូរដំណើរជីវិតរបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល តាមរយៈបទពិសោធន៍សិក្សានៅប្រទេសជាច្រើន ដើម្បីស្វែងយល់ពីបញ្ហានៃការរស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍ ។

កញ្ញា លឹម លីឆាយ ជាអតីតនិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និងសេដ្ឋកិច្ច (PPE: Politic, Philosophy and Economic) នៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី (Asian University of Women) នៅប្រទេសបង់ក្លាដែស ។ កញ្ញាជានិស្សិតដែលមានជីវិតតស៊ូយ៉ាងខ្លាំងក្នុងការសិក្សាទម្រាំរៀនចប់ ហើយបានលើកទឹកចិត្តដល់ស្ដ្រី និងក្មេងស្រីគ្រប់រូបត្រូវមានភាពជឿជាក់ មានគោលជំហររឹងមាំ ក្លាហានសម្រេចក្ដីសុបិន្តរបស់ខ្លួន ។

“ចំពោះការសិក្សាខ្ញុំតស៊ូខ្លាំងមែនទែនទម្រាំបានរៀនចប់ ប៉ុន្តែមានកម្លាំងចិត្តពីគ្រួសារ មានពេលខ្លះគ្រូអាណិតបង្រៀនអត់យកលុយ ហើយខំប្រឹងដោយខ្លួនឯង បង្រៀនអង់គ្លេសផង ធ្វើការងារអង្គការផង ការងារស្ម័គ្រចិត្តផង ការងារបន្តិចបន្ទួចក៏ធ្វើដើម្បីសន្សំលុយរៀន”

កញ្ញា លឹម លីឆាយ

អតីតនិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និងសេដ្ឋកិច្ច ណីប្រទេសបង់ក្លាដេស វ័យ ២៩ឆ្នាំ រូបនេះ បានបញ្ជាក់បន្ថែមថា មនុស្សស្រីគ្រប់រូបត្រូវមានគោលដៅច្បាស់លាស់ មានលទ្ធភាពប៉ុណ្ណាត្រូវប្រឹងឱ្យអស់ពីសមត្ថភាពប៉ុណ្ណឹង នោះនឹងទទួលបានជោគជ័យ ហើយកុំខ្លាចក្នុងការសុំជំនួយពីមនុស្សជុំវិញខ្លួន ប្រសិនមានគោលដៅច្បាស់លាស់ ។

យុវតីរូបនេះបន្តថា ទោះជាជួយឧបសគ្គយ៉ាងណាក៏ដោយ ស្ត្រីត្រូវជឿជាក់ថា ខ្លួនអាចធ្វើបាន ធ្វើវាឱ្យបាន ទោះត្រូវចំណាយពេលវេលាច្រើនបន្តិចក្តី ក៏ត្រូវសម្រេចកិច្ចការដែលចង់ធ្វើឱ្យរួចរាល់ជាមុនសិន ។

កញ្ញា លឹម លីឆាយ យល់ឃើញថា កើតមកជាមនុស្សស្រីមិនមែនជារឿងពិបាកឡើយ ផ្ទុយទៅវិញឱកាសអភិវឌ្ឍន៍សមត្ថភាពមានច្រើន មានការគាំទ្រពីមនុស្សជុំវិញ ខណៈខ្លួនឯងផ្ទាល់ខិតខំធ្វើកាន់តែខ្លាំង និងកាន់តែល្អបំផុត ។

“ខ្ញុំធ្លាប់ឮគេនិយាយថា ស្រ្តីទន់ខ្សោយ ប៉ុន្តែខ្ញុំគិតថាស្រី្តខ្លាំង ព្រោះកើតជាមនុស្សស្រីអត់មានអីពិបាកទេ ពេលគេថាយើងខ្សោយ យើងខំធ្វើឱ្យខ្លាំងទៅ នោះយើងរឹតតែលេចធ្លោរ”

កញ្ញា លឹម លីឆាយ

យុវនារីមកពីខេត្តកំពង់ចាម កញ្ញា លឹម លីឆាយ បានក្លាយជាគម្រូល្អដល់មនុស្សជាច្រើនដល់ប្រជាជនដែលរស់នៅក្នុងភូមិជាមួយគ្នា ។ អ្នកភូមិចាប់ផ្ដើមយល់ពីតម្លៃនៃការសិក្សារបស់កូនស្រី ហើយឪពុកម្ដាយមួយចំនួននៅក្នុងភូមិចាប់ផ្ដើមជំរុញ និងជួយឱ្យកូនៗរបស់ពួកគាត់បានរៀនរហូតដល់ចប់ ។

គួររំលឹកថា កញ្ញា លឹម លីឆាយ ធ្លាប់បានបន្តការសិក្សានៅទីក្រុងហុងកុងលើជំនាញសេដ្ឋកិច្ចនយោបាយ ។ កញ្ញាធ្លាប់ទៅប្រទេសហ្វីលីពីន ដើម្បីសិក្សាពីបញ្ហាសង្គមពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ និងរញ្ជួយដី និងចេញទៅសហរដ្ឋអាមេរិកក្នុងកម្មវិធីកម្មសិក្សា ស្តីពីភាពជាអ្នកដឹកនាំ (Leadership and International Cooperation) ។ ទន្ទឹមនឹងនេះ បទពិសោធដែលទទួលបានពីប្រទេសអភិវឌ្ឍន៍ទាំងអស់នោះ កញ្ញា លឹម លីឆាយ បានយកមកចែករំលែកជាមួយយុវជននៅ សាកលវិទ្យាល័យ និងប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន ។

គួបញ្ញាក់ថា សព្វថ្ងៃកញ្ញាកំពុងបម្រើការងារនៅប្រទេសកម្ពុជានៅក្នុងក្រុមហ៊ុន ណេស្លេ (Nestle) ផ្នែកចំណីអាហារ និងភេសជ្ជៈ មានតួនាទីជាជំនួយការប្រតិបត្តិរបស់នាយកប្រចាំប្រទេសកម្ពុជា ៕  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...