កញ្ញា រិន សិទ្ធិនារី ចាត់ទុកការងារលើកសុខភាពផ្លូវភេទសំខាន់សម្រាប់យុវជន

ភ្នំពេញ កន្លងទៅស្ត្រីកម្ពុជាមួយចំនួនតែងស្ងៀមស្ងាត់បើនិយាយពីបញ្ហាសុខភាពផ្លូវភេទ ដោយសារស្ត្រីតែងភ័យខ្លាចនៅពេលនិយាយពីបញ្ហានេះ ខណៈមនុ​ស្ស​មួយចំនួនហា​ក់មិនហ៊ាននិយាយដោយបើកចំហ ព្រមទាំងចាត់ទុកជារឿងដែលស្រ្តីមិនគួរយកមកជជែក ។ ឃើញបញ្ហានេះយុវតី កញ្ញា រិន សិទ្ធិនារី អ្នកបង្កើ​​ត​មាតិកាគេហទំព័រ Switching- ចម្លាស់ ដើម្បីជំរុញឱ្យយុវជន ក៏ដូចជាស្រ្តីក្លាហ៊ាននិយាយអំពីសុខភាពផ្លូវភេទ និងបញ្ហារបស់ស្រ្តីដែលកើតមាននៅក្នុងសង្គម ។

កញ្ញា រិន សិទ្ធិនារី អាយុ ២១ឆ្នាំជានិស្សិតឆ្នាំទី៤ នៃដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ប្រសិនបើគ្រប់គ្នាបើកចិត្តទូលាយទទួលយក និងពិភាក្សាលើប្រធានបទសុខភា​ព​ផ្លូវភេទស្ត្រី នោះព័ត៌មានសុខភាពនឹងផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងជួយដល់យុវជននិងស្ត្រីកម្ពុជា ។ បណ្តាញសង្គមហ្វេសប៊ុក Switching- ចម្លាស់ មានប្រធានជាច្រើននិយាយពីចំណេះដឹងសុខភាព បញ្ហាការសិក្សា និងការអភិវឌ្ឍចំណេះ និងសមត្ថភាពយុវជន ។

“ខ្ញុំព្យាយាមនិយាយអំពីបញ្ហាសុខភាពផ្លូវភេទនេះ ខ្ញុំបានផ្លាស់ប្ដូរគំនិតមនុស្សមួយចំនួនជុំវិញខ្លួន ពួកគាត់បើកចិត្តទូលាយហ៊ាននិយាយពីប្រធានបទសុខភាពផ្លូវភេទ នេះដោយគ្មានលាក់លៀមទៅកាន់មនុស្សជុំវិញខ្លួន ទាំងគ្រួសារ មិត្តភក្ដិ លោកគ្រូ និងសហគមន៍ទាំងមូល”

កញ្ញា រិន សិទ្ធិនារី

អ្នកបង្កើតមាតិកាអប់រំសុខភាពលើបណ្តាញសង្គមរូបនេះ បានបន្ថែមថា ក្រៅពីបង្កើតមាតិកានៅក្នុងសង្គមជំរុញ​និងលើកកម្ពស់ស្រ្តីនៅក្នុងបណ្ដាញសង្គម សិទ្ធនារី ក៏បានសរសេរសៀវភៅអប់រំសុខភាពសម្រាប់ស្ត្រីផងដែរ។ សៀវភៅនេះមានចំណង Babe Don’t Leave មិនមែនត្រឹមតែជាសៀវភៅមនោសញ្ចេតនាស្នេហាអប់រំមួយមុខប៉ុណ្ណោះទេ តែជាសៀវភៅបង្ហាញគំនិតពិចារណាលើបញ្ហាសុខភាពផ្លូវភេទស្ត្រី និងផ្តល់គំនិត “ព្រហ្មចារីយ៍ “នៅកម្ពុជា ។

យុវតីរូបនេះ បានបញ្ជាក់ថា មនុស្សគ្រប់រូបមិនគួរខ្មាសអៀននឹងប្រធានបទខាងលើនេះទៀតទេ គ្រប់គ្នាមានសិទ្ធិនិយាយ​ និងគ្រប់គ្នាមានសិទ្ធិពិភាក្សា ដរាបណាប្រធានបទទាក់ទងនឹងផ្លូវភេទមួយនេះមិនមែននិយាយក្នុងបំណងញុះញង់ឱ្យមានអារម្មណ៍ផ្លូវភេទ ។

កញ្ញា រិន​ សិទ្ធិនារី បន្តថា ក្មេងស្រីនិងស្រី្តទាំងអស់ត្រូវមានភាពក្លាហានចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើគ្មានការកំណត់ពីសង្គម ។ ម៉្យាងវិញទៀត កញ្ញាសង្ឃឹមថាមនុស្សគ្រប់រូបមានការបើកចិត្តឱ្យបានទូលំទូលាយរស់នៅដើម្បីឱ្យសង្គមពោរពេញទៅដោយមនុស្សមានចំណេះដឹង និងយល់ពីគ្នាឱ្យបានច្រើន ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នកញ្ញា រិន សិទ្ធិនារី ជាអ្នកផលិតមាតិកានិងជាម្ចាស់គេហទំព័រ “Switching-ចម្លាស់” ដែលនិយាយអំពីបញ្ហាសង្គម និងជាអ្នកសរសេរសៀវភៅ Babe Don’t Leave ជាសៀវភៅនិយាយអំពីការលើកទឹកចិត្តរបស់ស្រ្តី និងជាការនិយាយបកស្រាយពីវប្បធម៍ “ព្រហ្មចារីយ៍” នៅកម្ពុជា ។ នៅថ្ងៃមុខកញ្ញាចង់ពង្រីកមាតិកាដើម្បីផ្សព្វផ្សាយចំណេះដឹង ការអប់រំ និងការលើកទឹកចិត្តទៅដល់យុវជនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...