អ្នកស្រី រស់ រតនៈ ចងក្រងសៀវភៅ “ញ៉ាំ” បំណងផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់ពិភពលោក

ភ្នំពេញ៖ ផ្តើមចេញពីទម្លាប់ចូលចិត្តចម្អិនម្ហូបអាហារដោយខ្លួនឯងតាំងពីអាយុបួនឆ្នាំលើមុខម្ហូបប្រពៃណីខ្មែរ អ្នកស្រី រស់ រតនៈ បានបន្តផ្សព្វផ្សាយពីលក្ខណៈពិសេសនៃម្ហូបទាំងនេះទៅកាន់សាធារណជនតាមរយៈសៀវភៅដំបូងមានចំណងជើងថា “ញ៉ាំ” និងបានក្លាយជាស្ថាបនិក Rotanak Food Media។ អ្នកស្រីចាប់​ផ្តើមចងក្រងសៀវភៅនេះកាលពីឆ្នាំ២០១៨ បំណងចូលរួមថែរក្សាមរតករសជាតិម្ហូបខ្មែរដល់មនុស្សជំនាន់ក្រោយ និងផ្សព្វផ្សាយទៅកាន់ពិភពលោក។

អ្នកស្រី​ រស់ រតនៈ មានប្រសាសន៍ថា សៀវភៅម្ហូបខ្មែរចងក្រងឡើងចង់សំដៅទៅលើម្ហូបខ្មែរដែលអ្នកស្រីបានបរិភោគតាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្ន ព្រមទាំងបង្ហាញពីលក្ខណៈ​​ពិសេសនៃទំនៀមទម្លាប់ និងប្រពៃណីការរស់នៅរបស់ប្រជាជនកម្ពុជា​ រំលេចឱ្យឃើញអត្ថប្រយោជន៍នៅក្នុងការធ្វើម្ហូបខ្មែរ និងអាហារូបត្ថម្ភសម្បូរបែបមានរសជាតិឆ្ងាញ់។

អ្នកតំណាងម្ហូបខ្មែរទៅឆាកអន្តរជាតិដែលគ្រប់គ្នាស្គាល់ឈ្មោះក្រៅថា Chef Nak យល់ថា តម្លៃម្ហូបខ្មែរមិនត្រឹមតែអាចឱ្យអ្នកទទួលទានឆ្អែតនោះទេ វាអាចជួយទៅដល់សុខភាពប្រជាជនខ្មែរប្រៀបបានដូចថ្នាំដែលផ្សំពីគ្រឿងផ្សំធម្មជាតិផ្សេងៗ។ ទន្ទឹមគ្នានេះបេសកកម្មចម្បងរបស់អ្នកស្រី រួមមានការពារ អភិរក្ស និងផ្សព្វផ្សាយពីមុខម្ហូបខ្មែរ ដើម្បីលើកស្ទួយរូបមន្តចម្អិ​ន​និ​ងរស​ជាតិផ្ទះ​បាយខ្មែរ​ពិតប្រាកដ​។

“ខ្ញុំព្យាយាមចំណាយពេលជាច្រើនដើម្បីសិក្សាអំពីអ្វីដែលថ្មីក្នុងមុខម្ហូបខ្មែរ សិក្សាពីគ្រឿងផ្សំឱ្យបានច្រើនបំផុត និងភ្លក្សអាហារជាច្រើនដើម្បីដឹងពីរសជាតិផ្សេងៗ”

អ្នកស្រី​ រស់ រតនៈ

ចុងភៅវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ បានបន្ថែមថា អ្នកស្រីបានសរសេរចងក្រងរបៀបធ្វើម្ហូប និងរូបមន្តផ្សំគ្រឿងរបស់ខ្មែរ បានប្រមាណពីររយមុខ និងមានប៉ែតសិបមុខនៅក្នុងសៀវភៅ “ញ៉ាំ”។

គួរបញ្ជាក់ផងថា សៀភៅ “ញ៉ាំ” មានការសហការបង្កើតឡើងជាមួយអ្នកនាង Nataly Lee ជាអ្នកជំនាញថតរូបនិងគំនិតច្នៃប្រឌិតក្នុងការរចនាសៀវភៅម្ហូបខ្មែរ។ សៀវភៅនេះបានដាក់លក់នៅលើទីផ្សារពិភពលោក Amazon ប្រទេសអូស្រា្តលី និងសហរដ្ឋអាមេរិក។ ក្រៅពីនេះអ្នកស្រី រស់ រតនៈ ក៏បានផលិតវីដេអូជាច្រើនដែលនិយាយអំពីបទពិសោធចម្អិនអាហារម្ហូបខ្មែរ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តផ្សព្វផ្សាយមុខម្ហូបខ្មែរឱ្យកាន់តែមានការគាំទ្រខ្លាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...