កញ្ញា សន សុវណ្ណកាអូរី ៖ បទពិសោធន៍ផ្លាស់ប្ដូរការសិក្សានៅជប៉ុន ជួយឱ្យខ្ញុំរឹងមាំ និងបានផ្សព្វផ្សាយពីកម្ពុជា

នេះជាបទពិសោធន៍ផ្លាស់ប្តូរការសិក្សាលើកដំបូងរបស់កញ្ញា សន សុវណ្ណកាអូរី ដែលបានចំណាយពេលវេលាស្ទើរតែកន្លះឆ្នាំ ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងគម្រោងអាស៊ីកាកេហាស៊ី (Asia Kakehashi) ហើយបទពិសោធន៍ទាំងនោះបានជួយយុវតី សុវណ្ណកាអូរី យ៉ាងច្រើន​ទាំងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

“នៅទីនោះ (ប្រទេសជប៉ុន) វាមិនដូចជានៅផ្ទះរបស់យើងដែលចង់ចចេស រឹងរូស ឬធ្វើអ្វីតាមចិត្តនោះទេ។ ខ្ញុំបានរៀនបត់បែន រៀនមើលចិត្តមនុស្សថា គេនោះចង់បានអ្វីហើយខ្ញុំគួរធ្វើបែបណា ! រីឯសីលធម៌ផ្ទាល់ខ្លួនវិញ ខ្ញុំក៏ត្រូវចេះបន្ទន់អាកប្បកិរិយាទៅតាមប្រភេទមនុស្សដែលខ្ញុំបានជួបផងដែរ”

កញ្ញា សន សុវណ្ណកាអូរី បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីបទពិសោធន៍ផ្លាស់ប្តូរការសិក្សារយៈពេលបួនខែរស់នៅប្រទេសជប៉ុន។ សីលធម៌ផ្ទាល់ខ្លួន​ និងរបៀបរៀបចំខ្លួនឱ្យសមស្របទៅតាមកាលទេស: ជាអ្វីដែលយុវតីកម្ពុជារូបនេះទទួលបាន និងបានអនុវត្តន៍រហូតក្លាយជាទម្លាប់។

យុវតី សុវណ្ណកាអូរី បានបន្តថា នៅប្រទេសជប៉ុនប្រជាជនមានទម្លាប់គោរពពេលវេលាទៀងទាត់បំផុត ហើយរបៀបរស់នៅគោរពពេលវេលានេះ​បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរជីវិតរបស់កញ្ញា។ យុវតីវ័យ ១៧ឆ្នាំរូបនេះ បានរៀបរាប់ថា សិស្សជប៉ុនក្រៅគោរពពេលវេលា ចូលចិត្តស្រាវជ្រាវ និងយល់ដឹងពីបរិស្ថានរស់នៅខាងក្រៅបានទូលំទូលាយ។ ពួកគេមិនរៀនក្នុងសៀវភៅតែមួយមុខនោះទេ ព្រមទាំងតាំងចិត្តខ្ពស់ដើម្បីសម្រេចបំណងប្រាថ្នាអ្វីមួយ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានចាប់អារម្មណ៍ពាក្យស្លោករបស់សាលានៅប្រទេសជប៉ុន គេសរសេរថា “Serious Challenge” ដែលមានន័យថា យើងត្រូវតែមានឆន្ទ:មោះមុតចំពោះអ្វីដែលយើងចង់បាន ដោយគិតថាវាជាការប្រកួតប្រជែងមួយដែលយើងត្រូវតែយកឈ្នះឱ្យបាន”

ក្នុងដំណើរផ្លាស់ប្តូរបទពិសោធន៍សិក្សា សុវណ្ណកាអូរី មិនត្រឹមតែបានរៀនសូត្រពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីវប្បធម៌កម្ពុជាឱ្យប្រជាជនជប៉ុនបានស្គាល់ទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរការសិក្សានេះ សុវណ្ណកាអូរី បានក្លាយទៅជាតំណាងកម្មវិធី Hiroshima Junior International Forum ជាកម្មវិធីមួយរបស់ជប៉ុន ដែលទាក់ទងនឹងការផ្សព្វផ្សាយអំពីសន្តិភាពពិភពលោក។

និយាយពីឈ្មោះ សុវណ្ណកាអូរី ស្រដៀងនឹងឈ្មោះជនជាតិជប៉ុន ប៉ុន្តែកាអូរីបានបង្ហើបប្រាប់ថា ខ្លួនជាកូនអ្នកភ្នំពេញ មានដើមកំណើតខ្មែរសុទ្ធសាធ និងទើបតែរៀនភាសាជប៉ុនបានប្រហែលពីរឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតកញ្ញាធ្លាប់រៀនភាសាជប៉ុន និងចេះនិយាយភាសាជប៉ុនពិតមែន ដោយសារការអនុវត្តភាសាផ្ទាល់ជាមួយជនជាតិជប៉ុនខុសគ្នាពីការសិក្សានៅសាលា។ សម្រាប់កញ្ញា សុវណ្ណកាអូរី ការលំបាកផ្នែកភាសាខ្លះៗមិនមែនជា​ឧបសគ្គខ្លាំងនោះទេ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានបំពេញគ្រប់បំណងប្រាថ្នាខ្លួនឯងដែលចង់ផ្លាស់ប្ដូរការសិក្សា វាជាជោគជ័យមួយសម្រាប់ខ្លួនឯង និងមោទនភាពជូនគ្រួសារ។ ខ្ញុំចង់ឱ្យប្រជាជនលើពិភ​ព​លោកស្គាល់ពីប្រទេសខ្មែរឱ្យបានទូលំទូលាយ។ ជនជាតិជប៉ុននិយាយថា “ខ្ញុំមិនស្គាល់ពីខ្មែរទេ” ពាក្យទាំងនេះធ្វើឱ្យខ្ញុំកាន់តែចង់បង្ហាញពួកគាត់ពីអរិយធម៌ខ្មែរទៅកាន់ពួកគាត់”

កញ្ញា សន សុវណ្ណកាអូរី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ បានផ្លាស់ប្តូរការសិក្សាតាមរយៈអាហារូបករណ៍គម្រោងអាស៊ីកាកេហាស៊ី ទៅកោះហុកកៃដូ ប្រទេសជប៉ុន កាលចុងខែតុលា ឆ្នាំ២០២០។ ដំណើរសិក្សានេះត្រូវបានយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ មានគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ​។

យុវតីសម្តីស្រទន់ សន សុវណ្ណកាអូរី បានចែករំលែកមុននឹងបញ្ចប់កិច្ចសន្ទនាថា ការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេសជាមិនមែនឱកាសដើរលេងកម្សាន្ត ឬជាពេលវេលាសប្បាយរីករាយនោះទេ។ ផ្ទុយទៅវិញមានបញ្ហាប្រឈមជាច្រើនដែលយុវជនត្រូវរកដំណោះស្រាយ។ “ក្នុងនាមជាយុវជនមានឱកាសច្រើនណាស់ដើម្បីចូលរួមចំណែកបង្ហាញពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេស”៕


ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

ក្រោយពេលរៀបការក្មេងស្រីភាគច្រើនត្រូវមើលថែទាំកូនតូចដោយខ្លួនឯង និងចាប់អាជីពជាអ្នកស៉ីឈ្នួលនៅចំការក្នុងសហគមន៍ ឬតាមភូមិស្រុក …