មូលនិធិ MVL Foundation ផ្ដល់ជំនួយ ៥លានដុល្លារសម្រាប់កម្មវិធីសិក្សាបែបឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ មូលនិធិអឹមវីអិល លីមីតធីត (MVL Foundation) បានប្រកាសជាផ្លូវការផ្តល់ជំនួយជាទឹកប្រាក់សរុប ៥លានដុល្លារអាមេរិក ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងបង្កើតសាលាសប្បុរសធម៌នៅកម្ពុជា ។ ការប្រកាសនេះ ធ្វើឡើងក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា ជាមួយនឹងមូលនិធិអឹមវីអិលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរមិនគិតកម្រៃជើងសារពីអ្នកបើកបរនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កន្លងទៅ ។

ការកសាងសាលារៀនថ្មី មូលនិធិអឹមវីអិលផ្តោតទៅលើការកែលម្អសាលារៀនដែលមានស្រាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោ​ធ​ន៍​ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ។ គម្រោងនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេនៅពាក់កណ្តាលឆ្នាំ២០២១ នេះតទៅ ។ មូលនិធិអឹមវីអិលរួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារជ្រើសរើសទីតាំងសាលារៀន សាងសង់ និងផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម ។

ឯកឧត្តមបណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជាទូទៅសិស្សដែលរៀនតាមអនឡាញតែងតែមានកង្វះខាតជំនាញក្នុងការសិក្សាដោយឯករាជ្យ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ពង្រឹង និងបំពាក់បំប៉នសិស្សឱ្យមានឯករាជ្យភាពក្នុងការសិក្សា ។ រហូតមកទល់ពេលនេះ មានតែសិស្សានុសិស្ស ប្រមាណ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលបាន ។

បណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន មានប្រសាសន៍បន្ដទៀតថា ៖

“យើងជឿជាក់ថា យើងអាចប្រែក្លាយវិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ”

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា ការដាក់ទុនវិនិយោគនៅកម្ពុជា មិនមែនដើម្បីរកស៊ីមួយមុខប៉ុណ្ណោះទេ តាមរយៈផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានបំណងចូលរួមអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឱ្យបានត្រឹមត្រូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ ។

នាយកប្រតិបត្តិក្រុមហ៊ុន MVL មានប្រសាសន៍បញ្ជាក់ថា ៖

“យើងអាចជួយកាត់បន្ថយការលំបាកដែលប្រព័ន្ធអប់រំកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយក៏អាចបង្កើតមូលដ្ឋានគ្រឹះនៃការអប់រំកុមារកម្ពុជាឱ្យកាន់តែរឹងមាំនាពេលអនាគត»

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីជួយគាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា លើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថលសម្រាប់ឱ្យកុមារមានភាពងាយស្រួលក្នុងការសិក្សាពីចម្ងាយបានរហ័សជាងមុន មានប្រសិទ្ធិភាព អំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...