ក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា ដាក់ចេញយុទ្ធសាស្ត្រទប់ស្កាត់អំពើប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

ភ្នំពេញ – ក្រុមប្រឹក្សាជាតិដើម្បីកុមារកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំផែនការសកម្មភាពទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡា​​ញនៅកម្ពុជា ឆ្នាំ២០២១-២០២៥ ផ្ដោតលើគោលដៅយុទ្ធសាស្រ្ត និងលទ្ធផលរំពឹងទុកចំនួន ៦ចំណុចសំខាន់ៗ ។ តាមរយៈការរៀបចំផែនការសកម្មភាពនេះ​ ភាគីពាក់ព័ន្ធរំពឹងថា កម្ពុជានឹងបង្ការ ទប់ស្កាត់ និងឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញយ៉ាងមានប្រសិទ្ធិភាព ។ នេះបើតាមការលើ​កឡើងរបស់លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិដើម្បីកុមារនៅក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីអំពីកិច្ចការពារកុមារលើប្រ​ព័ន្ធ​អនឡាញនៅកម្ពុជា កាលពីថ្ងៃអង្គារ៍ម្សិលមិញ ។

១. ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយអភិបាលកិច្ច ៖ ចំណុចនេះមានគោលបំណងសិក្សាស្រាវជ្រាវ វិភាគ និងតាមដានហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវ​​ភេទ​កុមារ​ប្រ​ព័ន្ធឡាញ ដើម្បីបង្កើតនិងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យមានលក្ខណៈទូលំទូលាយនិងមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះស៊ើបអង្កេតជនល្មើស និងធានាសុវត្ថិភាព ផ្តល់​ទំនុកចិត្តនិងយុត្តិធម៌សម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ ។ ចំពោះលទ្ធផលរំពឹងទុក ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កម្លាំងសេវាសង្គម និងអ្នកពាក់ព័ន្ធ មានអភិបាលកិច្ច និងគណនេយ្យភាពលើការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញនៅក្នុងគ្រួសារ និងសហគមន៍ ។

២. លើកកម្ពស់យុត្តិធម៌ព្រហ្មទណ្ឌ ៖ មានគោលបំណងជំរុញនិង​ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនៃការស៊ើបអង្កេត និងផ្ដន្ទាទោសជនប្រព្រឹត្តិល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ចំពោះលទ្ធផលរំពឹងទុក ស៊ើបអង្កេត និងផ្ដន្តាទោសចំពោះបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងជនល្មើសប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ។

៣. លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្ដារនីតិសម្បទាជនរងគ្រោះ ៖ មានគោលបំណងបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមដើម្បីគាំ​ពា​រ​ដល់ជនរងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងដំណើរនីតិវិធីច្បាប់ និងការស្ដារនីតិសម្បទា ។ ចំពោះលទ្ធផលរំពឹងទុក កុមារនិងយុវជនរងគ្រោះដោយអំពើជួញដូរផ្លូវភេទតាមប្រព័ន្ធអនឡាញទទួលបានសេវាគាំទ្រផ្លូវច្បាប់ និងស្ដារនីតិសម្បទា ។

៤. ពង្រឹងសុវត្ថិភាពសហគមន៍ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ៖ មានគោលបំណង ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លុវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធានាសុវត្តិភាពកុមារ និងយុវជននៅក្នុងគ្រួសារ និងសហគមន៍ ។ ចំពោះលទ្ធផលរំពឹងទុក កុមារ និងយុវជននៅក្នុងគ្រួសារ និងសហគមន៍ មានសុវត្ថិភាពអំពីអំពើកេងប្រវ័ញ្ខផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ។

៥. ពង្រឹងលក្ខន្តិកសម្រាប់ការផ្តល់សេវាអ៊ីនធឺណិត ៖ មានគោលបំណងបង្កើតគោលការណ៍ណែនាំដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឱ្យរៀបចំយន្តការអនុវត្តនីតិវីធីទាំងឡាយដើម្បីរាយការណ៍ កំណត់ប្រភេទរូបភាព និងសម្ភារអាសអាភាពកុមារ (CSAM) និងសម្ភារអាសអាភាសកុមារពីប្រព័ន្ធផ្ទុកទិន្នន័យមេ(Server​)​ ។ ជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតពិនិត្យលទ្ធភាពក្នុងការដាក់នូវឧបករណ៍ដើម្បីគ្រប់គ្រង និងផ្តល់សញ្ញាហាមឃាត់មិនឱ្យប្រើប្រាស់ (Website) អាសអាភាស ឬអាសអាភាសកុមារ។

៦. បង្កើនការផ្សារព្វផ្សាយ និងបញ្ជ្រាបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ៖ មានគោលបំណងផ្សាព្វផ្សាយអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ (OCSE) ដល់កុមារ យុវជន ឪពុកម្តាយអ្នកថែទាំកុមារ លោកគ្រូអ្នកគ្រូ សាធារណៈ ជននិងអ្នកធ្វើគោលនយោបាយឱ្យមានការយល់ដឹងត្រឹមត្រូវ និងជំរុញឱ្យមានការដាក់បញ្ចូល (OCSE) ក្នុងគោលនយោបាយ កម្មវិធីអប់រំសហគមន៍ និងកម្មវិធីអប់រំនៅគ្រប់កម្រិតសិក្សា ។ ចំពោះលទ្ធផលរំពឹងទុក កុមារ យុវជន ឪពុកម្តាយ អ្នកថែទាំកុមារ លោកគ្រូអ្នកគ្រូ មន្រ្តីអនុវត្តច្បាប់អ្នកធ្វើគោលនយោបាយ និងសាធារណៈជន យល់ដឹងត្រឹមត្រូវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ(OCSE) និងផលប៉ះពាល់ ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាស្ដីអំពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ តាមប្រធានបទប្រចាំថ្ងៃរយៈពេលប្រាំថ្ងៃ ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...