វិទ្យាស្ថានជាតិអប់រំកំណែទម្រង់ ៩ចំណុចពង្រឹងគុណភាពអប់រំគរុកោសល្យ

ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ (NIE) បានកំណែទម្រង់វិស័យអប់រំសម្រាប់ការបណ្តុះបណ្តាលចំនួនប្រាំបួនចំណុចចម្បងៗពង្រឹងគុណភាពអប់រំគរុកោសល្យ ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សៀវ សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំនៅក្នុងសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លង ទៅរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។

កំណែទម្រង់វិស័យអប់រំរបស់​វិទ្យាស្ថានជាតិអប់រំ រួមមានកែលម្អកម្មវិធីសិក្សា អភិវឌ្ឍធនធានសិក្សា អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ប្រែក្លាយវិទ្យាស្ថានជាតិអប់រំទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ លើកកម្ពស់ការដឹកនាំនិងអភិបាលកិច្ចល្អ កែលម្អការជ្រើសរើសគរុនិស្សិត លើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ ផ្សារភ្ជាប់វិទ្យាស្ថានជាតិអប់រំនិងសាលាអនុវត្ត និងសាលាសហការ ព្រមទាំងពង្រឹងសហប្រតិបត្តិការជាតិ និងអន្តរជាតិ ។

១. កែលម្អកម្មវិធីសិក្សា ៖ ចាប់ផ្ដើមកែលម្អកម្មវិធីសិក្សាប្ដូរពីប្រព័ន្ធកំណត់ដោយម៉ោងទៅជាកំណត់ដោយក្រេឌីត ធ្វើយ៉ាងណាឱ្យមានកម្មវិធីសិក្សាលម្អិត ។ លើសពីនេះ មានវិធីសាស្រ្ដបង្រៀនផ្សេងៗ មិនច្រំដែល ឯកសារបង្រៀននិងបង្រៀនមានស្តង់ដារសម្រាប់ការបណ្ដុះបណ្ដាលគ្រូដំបូង និងបណ្ដុះបណ្ដាលគ្រូបន្ត ។ ដូចគ្នា កម្មវិធីសិក្សាត្រូវតែលម្អិត វិធីសាស្រ្ដបង្រៀន និងឯកសារបង្រៀនមានស្តង់ដារជំរុញការសិក្សាទទួលបានប្រសិទ្ធភាពខ្ពស់ ។

២. អភិវឌ្ឍធនធានសិក្សា ៖ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីឆ្លើយតបនឹងកម្មវិធីបណ្ដុះបណ្ដាល និងស្តង់សារសាលាគរុកោសល្យជំនាន់ថ្មី ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិអប់រំរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបណ្ណាល័យសម្ដេចសង្ឃរាជ ជួន ណាត ដែលមានកម្ពស់ប្រាំជាន់ ស្ថិតនៅខេត្តរតនៈគិរី ឧបត្ថម្ភពីធនាគារអភិវឌ្ឍអាស៊ី ។ លើសពីនេះ ដាក់ចេញផែនការជួសជុលអាគារចាស់ៗទាំងអស់របស់វិទ្យាស្ថានជាតិអប់រំក្រោមគម្រោងរបស់ ADB និងរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំឱ្យក្លាយទៅជាសាលាគរុកោសល្យជំនាន់ថ្មី ។

៣. អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ៖ បន្តបណ្ដុះបណ្ដាលមត្ថភាពវិជ្ជាជីវៈគ្រូឧបទ្ទេសគណៈគ្រប់គ្រង និងមន្រ្តីជាប្រចាំ ។ ទន្ទឹមនឹងនេះ ជារៀងរាល់ឆ្នាំវិទ្យាស្ថានជាតិអប់រំបញ្ជូនមន្រ្តីទៅសិក្សានៅបរទេសទាំងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីអប់រំគ្រូបង្រៀនឱ្យស្របតាមនិន្នាការគ្រូបង្រៀននៅក្នុងតំបន់អាស៊ាន ។

៤. ប្រែក្លាយវិទ្យាស្ថានជាតិអប់រំទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ៖ វិទ្យាស្ថានជាតិអប់រំមានបំណងរៀបចំឱ្យមានមហាវិទ្យាល័យនៅក្រោមវិទ្យាស្ថានជាតិអប់រំ ពីព្រោះសព្វថ្ងៃមានត្រឹមថ្នាក់ការិយាល័យ។ លើសពីនេះ បង្កើតជាគ្រឹះស្ថានមួយដែលមានថ្នាក់មហាវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលសិស្ស ១២ + ៤ ឬបរិញ្ញាបត្រ+២ផងដែរ ។

៥. លើកកម្ពស់ការដឹកនាំ និងអភិបាលកិច្ចល្អ ៖ ដាក់ចេញគោលការលើកកម្ពស់ការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចល្អដោយគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ ទន្ទឹមនឹងនេះ ព្យាយាមធ្វើយ៉ាណាឱ្យការដឹកនាំ គ្រប់គ្រង និងអភិបាលកិច្ចល្អមានប្រសិទ្ធភាពខ្ពស់ ។

៦. កែលម្អការជ្រើសរើស ៖ កែលម្អការជ្រើសរើសឱ្យកាន់តែមានភាពសុក្រឹតលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីផ្សារភ្ជាប់ទៅនឹងគោលនយោបាយជាមួយសាលាគរុកោសល្យ និងសាលារៀន ។ ម៉្យាងវិញទៀត ធ្វើការផ្សារភ្ជាប់ជាមួយនឹងវិទ្យាស្ថានជាតិអប់រំ សាលាអនុវត្តន៍ និងប្រែក្លាយសាលាអនុវត្តន៍ទៅជាសាលាជំនាន់ថ្មី ។

៧. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍៖ អភិវឌ្ឍសមត្ថភាពស្រាវជ្រាវលើវិជ្ជាជីវៈជំនាញ និងកសាងវប្បធម៌ស្រាវជ្រាវក្នុងវិស័យអប់រំច្រើនជាងការបង្រៀន និងរៀនជាមួយគ្រូ ។ វិទ្យាស្ថានកសាងធនធានមនុស្សកម្រិតខ្ពស់ មានភាពច្នៃប្រឌិត ការទទួលខុសត្រូវប្រកបដោយសមត្ថភាព ត្រិះរិះត្រឹមត្រូវ និងសកម្មភាពជាវិជ្ជមាន ។

៨. ផ្សារភ្ជាប់វិទ្យាស្ថានជាតិអប់រំ សាលាអនុវត្ត និងសាលាសហការ ៖ វិទ្យាស្ថានជាតិអប់រំលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីផ្សារភ្ជាប់សាលាគរុកោ​សល្យនិងសាលាអនុវត្ត ដើម្បីប្រែក្លាយជាសាលាអនុវត្តន៍ជំនាន់ថ្មី ។ វិទ្យាស្ថានមានសាលាសហការដែលជាដៃគូអនុវត្តផែនការអប់រំប្របកដោយប្រសិទ្ធភាព​ ។

៩. សហប្រតិបត្តិការជាតិ និងអន្តរជាតិ៖ វិទ្យាស្ថានជាតិអប់រំនៅតែបន្តកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស សំដៅដល់ការបណ្ដុះបណ្ដាលគ្រូឧបទ្ទេសសម្របតាមលក្ខណៈស្ដង់ដារគ្រូបង្រៀននៅក្នុងតំបន់អាស៊ាន ។ ទន្ទឹមនឹងនេះ ពង្រឹងទំនាក់ទំនង និងធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជាតិអប់រំជាគ្រឹះស្ថានសិក្សាមានលក្ខណៈស្ដង់ដារជាសកល ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....