វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ដល់អាហារូបករណ៍១០០%ដល់យុវជនរៀនជំនាញបច្ចេកទេស (TVET)

ភ្នំពេញ – វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ផ្ដល់អាហារូបករណ៍១០០%ដល់យុវជនរៀនជំនាញបច្ចេកទេស (TVET) សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ដោយផ្តល់​កន្លែងស្នាក់នៅដោយឥតគិតថ្លៃថែមទៀត ។

ជំនាញបច្ចេកទេសដែលត្រូវសិក្សារួមមាន ៖ សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាសិក្សារយៈពេល៤ឆ្នាំ មាន ១. អគ្គិសនី ចំនួន ២០នាក់, ២. សំណង់ស៊ីវិល ចំនួន២០នាក់, ៣. ព័ត៌មានវិទ្យា ចំនួន២០នាក់ ។ ចំពោះ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង សិក្សារយៈពេល២ឆ្នាំ រួមមាន ១. អគ្គិសនី ចំនួន២០នាក់, ២. សំណង់ស៊ីវិល ចំនួន២០នាក់, ៣. ព័ត៌មានវិទ្យា ២០នាក់ និង ៤. គ្រប់គ្រងអាជីវកម្ម ចំនួន២០នាក់ ។

ចំណែកថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)  សិក្សារយៈពេល ១ឆ្នាំ រួមមាន ១.សេវាកម្មកុំព្យូទ័រ ចំនួន ៥០នាក់, ២.ក្រាហ្វិកDesign ចំនួន ៥០នាក់, ៣.ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ៥០នាក់, ៤.ការងារកំបោរ ចំនួន ៥០នាក់, ៥.ការដំឡើងគ្រឿងឈើសម្រេច ចំនួន ១៥នាក់, ៦.ការថែទាំ និងជួសជុលរថយន្ត ៥០នាក់ និង ៧.ការកែច្នៃបន្លែ និងផ្លែឈើ ចំនួន ៥០នាក់ ។

សម្រាប់ការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់វិទ្យាស្ថាន មានទីតាំង​ស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិច រង្វង់មូលនាងរំសាយសក់ចំងាយ ១,៥០០ម៉ែត្រ ។ ចំពោះ កាលបរិច្ឆេទចូលសិក្សានឹងជូនដំណឹងតាមរយៈលេខទូរស័ព្ទ ឬGroup Telegram ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០៦៩ ៥៨ ៥៨ ៥៥ / ០៨៦ ៨៧ ១៣ ៧២ / ០១២ ៨២ ២៤ ៩៥ / ០៩២ ២០ ០០ ០២ / ០៩៣ ៥២ ០៥ ៨៩ / ០៨៨ ៥៥ ៧៣ ៨៤៥ ឬហ្វេសប៊ុកផេក វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងផ្ទាល់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...