កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១ ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែសីហាខាងមុខ

ភ្នំពេញ៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ របស់ក្រសួងអបរំ យុវជន និងកីឡា បានរកឃើញបេក្ខជនពីរក្រុមនឹងឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខ។ លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទៅលើក្រុមបេក្ខជនមកពីសាលា ប៊ែលធី អន្តរជាតិ និងសាលាចំណេះទូទៅ មីគីវ៉េ រាជធានីភ្នំពេញ។

បេក្ខជនទាំងពីរក្រុមនឹងជជែកដេញដោលលើប្រធានបទ យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត ដោយក្រុមសិស្សមកពីសាលា ប៊ែលធី អន្តរជាតិ ជាក្រុមស្រប និងក្រុមសិស្សមកពីសាលាចំណេះទូទៅ មីគីវ៉េ ជាក្រុមបដិសេដ។ ប្រធានបទនេះត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកដាក់ជូនដល់បេក្ខជនទាំងពីរក្រុម។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះឡើងក្នុងគោលបំណងបណ្តុះបណ្តាលស្មារតីយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈដល់យុវសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១ តាមវិទ្យាល័យ។

កាលពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រមានបេក្ខជនបួនក្រុមមកពីវិទ្យាល័យទាំងបួនផ្សេងគ្នាក្នុងរាជធានីភ្នំពេញ មានវិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែលៀប សាលា ប៊ែលធី អន្តរជាតិ និងសាលាចំណេះទូទៅ មីគីវ៉េ។ បេក្ខជនទាំងបួនក្រុមបានប្រកួតដេញដោលលើប្រធានបទចំនួនពីរ ប្រធានបទទីមួយ ការយល់ដឹងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងចំណោមយុវជន គឺជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រធានបទទីពីរ ការបង្កើតនិងប្រើប្រាស់ឌីជីថលច្នៃប្រឌិតថ្មី ជាកត្តាអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចសហគមន៍អាស៊ាន កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...