សាររូបភាពគ្រោះថ្នាក់ថ្មីដាក់លើកញ្ចប់បារី ចូលរួមកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ អ្នកជំនាញសុខភាពនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានអះអាងថា ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខតទៅ រូបភាពសារព្រមានសុខភាពគ្រោះថ្នាក់បណ្តាលមកពីជក់បារីនៅលើកញ្ចប់បារីនឹងផ្លាស់ប្តូររូបភាពថ្មី ដើម្បីចូលរួមរំលឹកដាស់តឿនប្រជាជនឱ្យកាត់បន្ថយការជក់បារី ព្រមទាំងអាចកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩​។ ប្រសិនបើបុគ្គលនោះឆ្លងជំងឺកូវីដ-១៩ អ្នកជក់បារីអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ជាងអ្នកមិនជក់បារី ហើយសារព្រមានជារូបភាពថ្មីនេះនឹងចូលរួមលុបបំបាត់ផ្សែងបារីចេញពីគ្រួសារនីមួយៗនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដានេះ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍បន្តថា សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីបានអនុវត្តដាក់លើកញ្ចប់ផលិតផលបារីទាំងអស់កាលពីឆ្នាំ២០១៦ ហើយរយៈពេលពីរឆ្នាំម្តងនឹងផ្លាស់ប្តូរសាររូបភាពថ្មីៗបង្ហាញទៅកាន់សាធារណជនពីប្រភេទជំងឺផ្សេងៗបង្កឡើងដោយសារជក់បារី។ ក្រសួងសុខាភិបាលតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មថ្នាំជក់ទាំងអស់ផ្លាស់ប្តូរររូបភាពសារអប់រំសុខភាពលើកញ្ចប់បារី។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឱ្យបានទៀងទាត់ជំរុញអ្នកជក់បារីឱ្យផ្ដាច់បារី បង្ការស្រី្ត យុវជន និងកុមារ កុំឱ្យចាប់ផ្ដើមជក់បារី។ ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារអ្នកជក់បារីបង្កើនឱកាសការឆ្លងជំងឺនេះកាន់តែខ្លាំង ហើយនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា

“សារអប់រំសុខភាពលើកញ្ចប់បារី ជាវិធានអប់រំសុខភាពមានប្រសិទ្ធិភាពបំផុតទៅកាន់ប្រជាជនរស់នៅគ្រប់តំបន់ទាំងអស់ ហើយទីណាមានកន្លែងលក់បារី ទីនោះមានសារអប់រំសុខភាព ពីព្រោះសារអប់រំជារូបភាពបានបោះពុម្ពនៅលើកញ្ចប់បារីជាស្រេច”

ស្របនឹងការលើកឡើងខាងលើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ជាវិធានការអប់រំមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែងការសិក្សានៅប្រទេសថៃ កាលពីឆ្នាំ២០១៨ អំពីប្រសិទ្ធភាពនៃសារព្រមានសុខភាពជារូបភាពមានទំហំ ៨៥ភាគរយនៃកញ្ចប់បារី បានបង្ហាញថា រូបភាពព្រមានសុខភាពធំៗនៅលើកញ្ចប់បារីមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាចដល់អ្នកជក់បារី ទប់ស្កាត់កំណើនអ្នកជក់បារីថ្មីៗ និងធ្វើឱ្យអ្នកជក់បារីមានបំណងផ្ដាច់បារី។

តាមការសិក្សារបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នឥទ្ធិពលនៃផ្សែងបារីបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ជាមធ្យម ៤០នាក់ក្នុងមួយថ្ងៃដោយផ្ទាល់និងដោយប្រយោល ហើយសរុបជារួមប្រជាជនកម្ពុជា ១ម៉ឺនប្រាំពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារឥទ្ធិពលនៃផ្សែងបារី។ សកម្មភាពសប្បុរសធម៌ទាំងអស់របស់ក្រុមហ៊ុនថ្នាំជក់ គ្រាន់តែធ្វើដើម្បីឱ្យល្អមើលប៉ុណ្ណោះទេ ថែមទាំងឆ្លៀតផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ទៀត។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ប្រាក់ ៦៤៩លានដុល្លារសហរដ្ឋមេរិកជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៣ភាគរយនៃ GDP របស់កម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...