សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ផ្ដល់ឱកាសដល់យុវជនជាប់ថ្នាក់ទី៩ សិក្សាជំនាញអប់រំបច្ចេកទេសវិជ្ជាជីវៈរយៈពេល ៣ឆ្នាំដោយឥតគិតថ្លៃ

ភ្នំពេញ – វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) អាចសិក្សាជំនាញអប់រំបច្ចេកទេសវិជ្ជាជីវៈរយៈពេល៣ឆ្នាំ ដោយឥតគិតថ្លៃ ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២ ខាងមុខ ។

សម្រាប់ការសិក្សាជំនាញអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈ សរុបចំនួន១២០កន្លែង រួមមាន៖ ជំនាញគណនេយ្យ ចំនួន ៣០នាក់ ជំនាញក្សេត្រសាស្រ្ដ ចំនួន៣០នាក់ ជំនាញអេឡិចត្រូនិច ចំនួន ៣០នាក់ និងជំនាញបសុសត្វចំនួន ៣០នាក់ ។

លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬលិខិតបញ្ជាក់ការសិក្សាថារៀនចប់ថ្នាក់ទី៩ នៃសាលាចំណេះទូទៅ ។ ដោយក្នុងនោះការផ្ដល់ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ។

អត្ថប្រយោជន៍ទទួលបានក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានអភិវឌ្ឍសហគមន៍ រួមមាន អាចបង្កើតនិងធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯង ។ លើសពីនេះ ក្លាយជាបុគ្គលិកក្រុមហ៊ុនប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ដែលអាចទទួលបានប្រាក់ឈ្នួលសមរម្យ ។ សិស្ស និស្សិតទទួលបានចំណេះដឹង ចំណេះធ្វើយ៉ាងពិតប្រាកដ ជាពិសេស សញ្ញាបត្រមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ចំពោះលក្ខណៈពិសេសរបស់វិទ្យាស្ថានអភិវឌ្ឍសហគមន៍វិញ គឺសាស្ត្រាចារ្យបង្រៀនមានសមត្ថភាព និងពិសោធន៍លើការអនុវត្តច្រើនឆ្នាំ និងជាគ្រឹះស្ថានរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ។ លើសពីនេះ មានអន្តេវាសិកដ្ឋានសម្រាប់សិស្ស និស្សិតស្នាក់នៅដោយឥតគិតថ្លៃ អគារសិក្សាកន្លែងពិសោធន៍កសិកម្ម កន្លែងចិញ្ចឹមសត្វ និងរោងជាង ។ ម៉្យាងវិញទៀត មានសម្ភារបច្ចេកទេសគ្រប់គ្រាន់សម្រាប់សិស្ស និស្សិតអនុវត្តផ្ទាល់ ជាពិសេស ការសិក្សាអប់រំបច្ចេកទេស វិជ្ជាជីវៈកំពុងត្រូវការលើទីផ្សារការងារនាពេលបច្ចុប្បន្ន ។

សិស្សានុសិស្ស យុវជន ដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សាផ្នែកបច្ចេកទេសអាចមកទំនាក់ទំនងទទួលពាក្យអាហារូបករណ៍នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៨ ភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ឬតាមរយៈអ៊ីម៉ែល [email protected] ឬវេបសាយ www.csuk.edu.kh ឬហ្វេសប៊ុក វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ ឬទំនាក់ទំនងសាកសួរព័ត៌មានទូរសព្ទលេខ ០១២ ៧៦៦៦៦៧ / ០៩៧ ៦៥០ ៧៧៧៧ / ០១៦ ៣៦ ៧៨ ៩៩ ។

គួរជម្រាបជូនថា ក្រោយបញ្ចប់ការសិក្សារយៈពេល៣ឆ្នាំ សិស្ស និស្សិតអាចបន្តចូលរៀនសាកលវិទ្យាល័យបានដោយស្វ័យប្រវត្តិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។