រដ្ឋាភិបាលចិនកំពុងពិចារណាឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ

ភ្នំពេញ – ក្នុង​ជំនួប​តាម​រយៈ​ប្រព័ន្ធវីដេអូ រវាងសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពី​រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ភាគី​ចិន​បាន​ប្រកាស​ថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អអាហារូបករណ៍សម្រាប់រយៈពេល ៥ឆ្នាំ ហើយ​ជាមួយ​គ្នា​នេះ ភាគី​ចិន​ក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឱ្យ​និស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះផងដែរ។

ពាក់ព័ន្ធនឹង​ការ​ប្រកាស​នេះ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធាន​កិត្តិយសសមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិនបានសម្តែង​នូវ​ក្តីរីករាល ចំពោះ​ការ​សម្រេចចិត្ត​របស់ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុង​ការ​បើក​ឱ្យ​និស្សិតកម្ពុជា​បានវិលត្រឡប់​ទៅបន្ត​ការ​សិក្សា​ដោយ​ផ្ទាល់​នៅ​ប្រទេ​សចិនវិញ។

បើតាម​លោក វុទ្ធទី បច្ចុប្បន្ន​នេះមាន​និស្សិត​កម្ពុជា​ប្រមាណ ១៨០០នាក់ កំពុង​​​ធ្វើ​ការ​សិក្សា​តាមប្រព័ន្ធអនឡាញជាមួយ​នឹង​សាកលវិទ្យាល័យ​នៅប្រទេស​ចិន ដែលវាធ្វើ​ឱ្យ​ជួបនូវ​បញ្ហា​លំបាកមួយ​ចំនួន ហើយ​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តីចិននេះ ធ្វើ​ឱ្យ​និស្សិត​កម្ពុជា​មាន​ក្តីសង្ឃឹម​ឡើងវិញ ហើយ​រំពឹងថា នឹង​បានត្រឡប់​ទៅ​សិក្សា​ដោយ​ផ្ទាល់​នៅ​ប្រទេស​ចិន​ក្នុង​ពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹង​ការ​ប្រកាស​ផ្តល់​អាហារូបករណ៍សម្រាប់ឆ្នាំ​២០២២-២០២៣ របស់រដ្ឋាភិបាលចិន ចំនួន ៥៥០អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​វិញ លោក អ៊ុំ វុទ្ធទី បានសម្តែង​ការ​សាទរ ដោយថាវាជាការ​ជំរុញទឹកចិត្ត​ដល់​និស្សិត​កម្ពុជាឱ្យ​ទៅបន្ត​ការ​សិក្សា​នៅប្រទេស​ចិន ដើម្បីចូលរួមចំណែកពង្រឹង​ធនធាន​មនុស្ស​។ លោកថា ចំនួននិស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅប្រទេស​ចិនបច្ចុប្បន្ន គឺនៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ​បើប្រៀបធៀប​ទៅនឹង​និស្សិតបរទេសផ្សេងៗទៀត តួយ៉ាងដូចជា​ប្រទេសឡា​វ​ដែល​នៅ​ក្បែរ​ខាង​កម្ពុជាវិញ គេ​មាន​និស្សិតទៅសិក្សា​នៅ​ប្រទេសចិន​រហូត​ដល់ទៅជាង១ម៉ឺននាក់។

យ៉ាងណាក៏ដោយ ក្នុង​នាមសមាគមនិស្សិតកម្ពុជា​ប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក អ៊ុំ វុទ្ធទី បាន​សម្តែង​នូវ​ការ​អគុណចំពោះ​ការ​យក​ចិត្ត​ទុកដាក់របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​រដ្ឋាភិបាល​ចិនដែលតែង​យកចិត្តទុកដាក់​ចំពោះ​និស្សិត​កម្ពុជារៀន​នៅ​ប្រទេស​ចិន ដូចជាកំឡុងពេល​នៃការ​រីករាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អាទិភាព​ឱ្យ​ក្រុមនិស្សិតដែល​ត្រូវ​ទៅរៀន​នៅប្រទេសចិនបានទទួល​ការ​ចាក់វ៉ាក់សាំងកូវីដ១៩ តាំងពីដូសទី១ រហូត​ដល់ដូសទី៣ ខណៈស្ថានទូតចិន​ប្រចាំ​កម្ពុជា ក៏​បានយកចិត្ត​ទុកដាក់ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......