ក្រសួងទេសចរណ៍ផ្ដល់អាហារូបករណ៍១២៥កន្លែងសម្រាប់អ្នកចង់សិក្សានៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS)

ភ្នំពេញ – ដើម្បីជាការត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរនាពេលខាងមុខ ក្រសួងទេសចរណ៍ សហការណ៍ជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) បានប្រកាស​ផ្ដល់អាហារូបករណ៍សម្រាប់យុវជន និងសិស្សនិស្សិតដែលពុំមានលទ្ធភាពក្នុងការសិក្សា និងមានចំណាប់អារម្មណ៍បន្តការសិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃចំនួន១២៥កន្លែង ។

មុខជំនាញដែលត្រូវសិក្សាមាន៣ ការិយាល័យជួរមុខចំនួន៥០កន្លែង គេហកិច្ចចំនួន២៥កន្លែង និងសេវាម្ហូបអាហារ និងភេសជ្ជៈចំនួន៥០កន្លែង ។

បេក្ខជន-បេក្ខនារីតម្រូវឱ្យមាន លិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន(ភូមិ ឬឃុំ/សង្កាត់) ចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន អត្តចរិតល្អ សុភាពរាបសា ។ មានកម្រិតវប្បធម៌យ៉ាងយោចណាស់បានសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ(ជាប់ ឬធ្លាក់) ដែលបានពីក្រសួងអប់រំ យុវជន និងកីឡា មានអាយុចន្លោះពី១៧ ដល់២៥ឆ្នាំ បានឆ្លងកាត់ការអនុម័តពីកណៈកម្មការជ្រើសរើសសិស្ស-និស្សិត ។ ត្រូវឆ្លងកាត់ការតេស្តសមត្ថភាពចំណេះដឹងទូទៅ និងភាសាអង់គ្លេសតាមរយៈតំណភ្ជាប់ទាំង២ខាងក្រោម ។

តំណភ្ជាប់សម្រាប់ចំណេះដឹងទូទៅ៖ https://forms.gle/wtsTvbFPtdpoKPmDA និងតំណភ្ជាប់សម្រាប់ភាសាអង់គ្លេស៖ https://forms.gle/rwFRT1DCyAWsG9dX7

បើតាម​ក្រសួងទេសចរណ៍គ្រប់មុខជំនាញដែលផ្ដល់ជូនខាងលើក៏មានរៀនបន្ថែមនូវភាសាអង់គ្លេស ចិន និងកុំព្យូទ័រពេញមួយឆ្នាំផងដែរ។ ថ្នាក់សិក្សានឹងចាប់ផ្ដើមចូលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍៖ ០៩៣ ៧៩២ ៧៥០/ ០៧៨ ៨៩៩ ៩១៩ ឬទាក់ទងទៅកាន់សាលាទេសរណ៍ និងបដិសណ្ឋារកិច្ចវីត(WYTHS) ០១៥ ៤៧១ ១៧៣/ ០៦១ ៤៧១ ១៧៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...