អង្គការភ្លែនអន្តរជាតិកម្ពុជា ជោគជ័យក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិក្នុងកម្រិតថ្នាក់ជាតិ

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា​កាលពីចុងខែតុលា និង​ដើម​ខែវិច្ឆិកានេះ បានបើក​យុទ្ធនាការប្រារព្ធទិវាក្មេងស្រីអន្តរជាតិនៅ​ក្នុងខេត្តគោលដៅចំនួនបី រួមមាន ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដោយទទួលបានជោគជ័យយ៉ាងល្អប្រសើរ ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា ភាពជោគជ័យនេះគឺជាជោគជ័យរបស់ក្រុមយុវនារី និងស្រ្តីវ័យក្មេងទាំង ៣៣ រូបដែលបានសហការគ្នាបង្កើត និងចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទាំងនេះ ជាពិសេសជាពិធីការិនីក្នុងកម្មវិធីនេះ ជាអ្នកដែលចែករំលែកទស្សនៈរបស់ពួកគេនៅក្នុងវីដេអូខ្លីៗ ជាវាគ្មិនវ័យក្មេងក្នុងការពិភាក្សាតុមូល និងក្រុមរៀបចំកម្មវិធីទាំងមូល ។

“ខ្ញុំសង្ឃឹមថា ពិធីទាំងនេះគឺជាការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នករាល់គ្នា ក្នុងការស្វែងយល់បន្ថែមអំពីអង្គការភ្លែនអន្តរជាតិកម្ពុជា  និងអាទិភាពជាយុទ្ធសាស្ត្ររបស់យើងក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅកម្ពុជា”

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា

នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបន្ថែមថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តមហិច្ឆតារបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រីនៅកម្ពុជា តាមរយៈយុទ្ធសាស្រ្តប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា (២០២១-២០២៦) រួមមាន ទី១. ការចាប់ផ្តើមជាមួយសុខភាពល្អ ទី២. កិច្ចការពារជំនាន់ថ្មី ទី៣. ការរៀនមួយជីវិត និងទី៤. ភាពដឹកនាំរបស់ក្មេងស្រី ។

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប និងជាសមាជិកាក្រុមប្រឹក្សាខេត្តបានបង្ហាញនូវការគាំទ្រចំពោះផែនការយុទ្ឋសាស្ត្រថ្មីនេះ និងបានវាយតម្លៃថា ផែនការនេះ ឆ្លើយតបបានទៅនឹងផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

«យុទ្ធសាស្រ្តថ្មីនេះមានគោលបំណងធំ គាំពារ និងអភិវឌ្ឍន៍កុមារតូចៗ ជាពិសេសក្មេងស្រី ជំរុញការអនុវត្តការងារពាក់ព័ន្ធនឹងទឹកស្អាត អនាម័យ អាហាររូបត្ថម្ភ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជា្ជជីវៈ កិច្ចការពារកុមារ និងយុវជនជំនាន់ថ្មី ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅតាមភូមិសាស្ត្រអាទិភាព នៃខេត្តសៀមរាប ហើយគម្រោងយុទ្ឋសាស្ត្រទាំងនេះពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារ យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ »

លោកជំទាវ ស៊ិន ណម

ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលតែងតែមានការសហការយ៉ាងល្អ ជាមួយសាលាខេត្ត មន្ទីរនានាជុំវិញខេត្ត សាលាស្រុក និងការិយាល័យជុំវិញស្រុក អាជ្ញាធរភូមិឃុំ ជាពិសេសមន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង មន្ទីរកិច្ចការនារីខេត្ត ដើម្បីធ្វើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមានលក្ខណៈប្រសើឡើងតាមរយៈការផ្តល់សេវាកម្មនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ។ ទន្ទឹមនឹងនេះ អង្គការភ្លែនតែងតែជួយដោះស្រាយនូវបព្ហានានាដូចជា ការឆ្លើយតបគ្រោះទឹកជំនន់ បព្ហាអនាម័យ ការអប់រំ និងសុខភាពក្មេងស្រី និងកុមារនៅតាមតំបន់ដាច់ស្រយាល ។  

ឯកឧត្ដម គិត ទ្រី អភិបាលរងខេត្ដរតនគីរី មានប្រសាសន៍ថា

«អង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកទិសដៅរយៈពេល ៥ឆ្នាំបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាសារវ័ន្តរបស់កុមារា កុមារី យុវជន យុវតី និងគ្រួសារដែលងាយរងគ្រោះក្នុងស្រុកគោលដៅឱ្យមានការផ្លាស់ប្រែជាវិជ្ជមាន តាមរយៈការទទួលនូវសេវាអប់រំតាំងពីថ្នាក់មតេយ្យ ដល់វិទ្យាល័យ ការទទួលបានសេវាសុខភាព អាហាររូបត្ថម្ភ ទទួលបានទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ និងកុមារដែលងាយរងគ្រោះ និងផ្តល់ ជំនាញវិជ្ជាជីវៈដល់យុវជនដែលបោះបង់ការសិក្សា ដើម្បីទទួលបានការងារសមរម្យជាដើម ។ សកម្មភាពទាំងនេះ ឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា»

ក្នុងឱកាសពិធីផ្សព្វផ្សាយយុទ្ធសាស្ត្រប្រចាំប្រទេស ៥ ឆ្នាំលើកទី ៤ នេះ អង្គការភ្លែនអន្តរជាតិកម្ពុជាក៏ប្រារព្ធទិវាក្មេងស្រីអន្តរជាតិផងដែរ ។ ប្រធានបទឆ្នាំនេះគឺបន្តដោះស្រាយបញ្ហា «សេរីភាពលើអ៊ីនធឺណិត» របស់ក្មេងស្រីដែលជាផ្នែកមួយនៃយុទ្ធនាការក្មេងស្រីត្រូវទទួលឱកាសស្មើគ្នា (GGE) ។ ទិវាក្មេងស្រីអន្តរជាតិឆ្នាំនេះផ្តោតលើបញ្ហាព័ត៌មានមិនពិតតាមអ៊ិនធឺណិតដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការរៀនសូត្រ  និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។

កញ្ញា ជេដ្ឋានី តំណាងយុវជន និងកុមារីកាន់តំណែងជំនួស លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស អង្គការ ភ្លែនអន្តរជាតិកម្ពុជាបាននិយាយថា

«ជាផ្នែកមួយនៃយុទ្ធនាការក្មេងស្រីទទួលបានភាពស្មើគ្នា (GGE) និងយុទ្ធសាស្ត្រប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា យើងគាំទ្រក្មេងស្រីទូទាំងពិភពលោកក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោក និងបុគ្គលម្នាក់ៗចាត់វិធានការភ្លាមៗ  ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថលរបស់កុមារ និងស្ត្រីវ័យក្មេង ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹង និងជំនាញ ដើម្បីកំណត់អត្តសញ្ញាណព័ត៌មានមិនពិត និងចូលរួមយ៉ាងមានទំនុកចិត្តតាមអ៊ីនធឺណិត»

“ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខ្ញុំពិតជាចង់ឃើញក្មេងស្រីជាច្រើនមានសុខភាពល្អតាំងពីតូចទទួលបានការអប់រំប្រកបដោយគុណភាព ទទួលបានការការពារពេញលេញ និងបំពេញបានសក្ដានុពលរបស់ពួកគេ ដើម្បីក្លាយជាបុគ្គលមួយរូបមានសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច មានសិទ្ធិសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួន និងក្លាយជាពលរដ្ឋសកម្មនៅក្នុងសហគមន៍”

កញ្ញា ជេដ្ឋានី តំណាងយុវជន និងកុមារី

សូមជម្រាបជូនថា តាមរយៈការប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន ឆ្នាំ២០២១-២០២៦ អង្គការភ្លែនអន្តរជាតិកម្ពុជា រួមទាំងម្ចាស់ជំនួយទាំងអស់បានវិនិយោគទឹកប្រាក់ ៤៧ លានដុល្លារអាមេរិក លើប្រធានបទ ២.៥លានហេតុផល ដើម្បីគាំទ្រ និងអភិវឌ្ឍន៍អនាគតកុមារ ជាពិសេសក្មេងស្រីនៅកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...