អតីតសិស្សនិទ្ទេស A បីរូប ចែករំលែកបទពិសោធន៍ក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុប

ភ្នំពេញ – ក្រសួងអប់រំ យុវជន និង កីឡា បានកំណត់​រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់​ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។ ទន្ទឹមនឹងនេះ សម្រាប់សិស្សដែល​កំពុង​រៀន​នៅថ្នាក់ទី១២ ពិតជាមានការព្រួយបារម្ភអំពីការប្រឡងនេះ បើទោះបីជាកន្លងមកមានការសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ។ តែយ៉ាងណាកុំបារម្ភអី AMS បានសួរនាំអតីតសិស្សនិទ្ទេស A ចំនួនបីរូប ដោយ​ពួក​គេបាន​ចែករំលែកបទពិសោធន៍ត្រៀមខ្លួនមួយខែមុនប្រឡងបាក់ឌុប ដើម្បីជំនួយស្មារតីដល់ប្អូនៗថ្នាក់ទី១២ ក្នុងថ្ងៃប្រឡងបាក់ឌុបខាងមុខឱ្យទទួលបាននិទ្ទេសល្អ ។

កញ្ញា សេង រដ្ឋសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ នៅសាលាប៊ែលធី អន្តរជាតិ សាខាស្ទឹងមានជ័យ, សព្វថ្ងៃកញ្ញា​ជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។ សម្រាប់ រដ្ឋសេដ្ឋាមុនី មុនប្រឡងបាក់ឌុបមួយខែ សិស្សថ្នាក់ទី១២ត្រូវតែបែងចែកកាលវិភាគរៀនឱ្យបានត្រឹមត្រូវ ។ សម្រាប់​បទពិសោធន៍​របស់​កញ្ញា នៅសប្ដាហ៍ទី១ សិស្សគួរតែព្យាយាមធ្វើលំហាត់ដែលមានក្នុងសៀវភៅពុម្ភរបស់ក្រសួងតាមមុខវិជ្ជានីមួយៗ ពីព្រោះសំហាត់ទាំងនោះមានសារសំខាន់សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ចំពោះសប្ដាហ៍ទី២ និងទី៣ សិស្សគួរយកវិញ្ញាសាចាស់ៗយកមកហាត់ធ្វើរាល់ថ្ងៃ ហើយត្រូវកំណត់ម៉ោង និងមិនមើលចម្លើយនោះឡើយ ។ ចំណែកនៅសល់មួយសប្ដាហ៍រហូតដល់ថ្ងៃប្រឡង គឺនៅតែបន្តយកវិញ្ញាសាចាស់ៗមកសាកល្បងធ្វើដដែល តែសិស្សមិនត្រូវព្យាយាមដាក់សម្ពាធលើខ្លួនឯង ឬខំប្រឹងសម្រុករៀនខ្លាំងពេកពេលជិតថ្ងៃប្រឡងោះឡើយ ។

“សិស្សប្អូនដែលប្រឡងថ្នាក់ទី១២ ឆ្នាំនេះ ពិតជាពិបាកដោយសាររៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ប៉ុន្តែត្រូវជឿជាក់លើខ្លួនឯងថាពិតជាប្រឡងជាប់ គិតវិជ្ជមានឱ្យបានច្រើន និងខំប្រឹងរៀនសូត្រដោយសារតែពេលវេលាប្រឡងកាន់តែខិតជិតមកដល់ហើយ”

កញ្ញា សេង រដ្ឋសេដ្ឋាមុនី

ជាមួយ​គ្នា​នេះ អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ក៏​បានផ្តល់​ដំបូន្មានដល់សិស្សថ្នាក់ទី១២ដែលត្រៀមប្រឡង ត្រូវថែរក្សាសុខភាពឱ្យល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំឱ្យបានគ្រប់គ្រាន់ ហើយជ្រើសរើសអាហារដែលមានជីវជាតិដូចជា​ ប្រភេទសាច់ត្រី បន្លែ ផ្លែឈើ និងហាត់ប្រាណឱ្យបានទៀងទាត់ ។ ជាពិសេស សិស្សអាចចេញដើរលំហែរជុំវិញផ្ទះ ស្ដាប់ចម្រៀង ដើម្បីឱ្យមានអារម្មណ៍ល្អខ្លះ បន្ទាប់ពីកំណត់ពេលវេលាមើលមេរៀន និងធ្វើលំហាត់រួចរាល់ ។

សម្រាប់​យុវជន សៀង ស៊ីផាត់ បច្ចុប្បន្ន​ជានិស្សិតឆ្នាំទី៣ នៅវិទ្យាល័យផារ៉ាហ្គនអន្តរជាតិ ផ្នែកស្ថាបត្យកម្ម និងជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ នៃវិទ្យាល័យក្រុងព្រះសីហនុវិញ ក៏​បានចែករំលែក​បទពិសោធន៍​ដែរថា មុនពេលប្រឡងប្អូនៗត្រូវដឹងច្បាស់លើមុខវិជ្ជាណាដែលមានទំនុកចិត្ត និងមុខវិជ្ជាដទៃទៀតដែលមិនទាន់មានទំនុកចិត្ត ហើយត្រូវចំណាយពេលរៀឱ្យច្រើនទៅលើមុខវិជ្ជាដែលខ្វះខាត ប៉ុន្តែក៏មិនបោះបង់មុខវិជ្ជាមានទំនុកចិត្តស្រាប់នោះដែរ ។

អតីតសិស្សនិទ្ទេស A រូបនេះបន្តថា មុនប្រឡងមួយខែប្អូនៗសិស្សថ្នាក់ទី១២ គួរប្រឡងសាកល្បងតេស្តសមត្ថភាពខ្លួនឯង ដោយយកវិញ្ញសាចាស់ៗធ្លាប់ប្រឡងរួច ពិសេសកំណែទម្រង់ឆ្នាំ២០១៤-២០១៩ យកមកធ្វើដោយកំណត់ពេលវេលាប្រឡងជាក់ស្ដែង ដោយមិនមើលកំណែ ឬមើលរូបមន្តអ្វីទាំងអស់ ។ ការប្រឡងនេះ ត្រូវចាត់ទុកដូចពេលប្រឡងបាក់ឌុប ដើម្បីដឹងថាយើងអាចសរសេរទាន់ដែរឬអត់? ចម្លើយត្រូវបានប៉ុន្មាន ឬខុសប៉ុន្មាន ? ពេលធ្វើហើយទើបផ្ទៀងជាមួយអត្រាកំណែ នោះយើងនឹងអាចដឹងពីសមត្ថភាព ហើយបានរៀនពីកំហុស និងបានអនុវត្តផ្ទាល់ ។

យុវជន សៀង ស៊ីផាត់ បន្ថែមថា ដើម្បីចងចាំមេរៀនបានល្អ ប្អូនៗគួរព្យាយាមយល់ពីមេរៀន ឬលំហាត់ ជាជាងទន្ទេញចាំមាត់ ព្រោះនៅពេលប្រឡងប្អូន​អាចសរសេរចម្លើយតាមការយល់អំពីមេរៀន ហើយបានពិន្ទុដូចគ្នា ។ ក្នុងនោះ ការសង្ខេបមេរៀន សង្ខេបរូបមន្ត សំណួរសំខាន់ៗតាមមេរៀននីមួយក្នុងក្រដាស ជាផ្នែកមួយជួយឱ្យងាយស្រួលចាំ និងងាយស្រួលរំលឹកនៅពេលជិតដល់ថ្ងៃប្រឡង ។

“អារម្មណ៍ភ័យអារម្មណ៍ខ្លាចតែងតែមាន ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងអារម្មណ៍កុំឱ្យបារម្ភជ្រុលពេករហូតដល់រំខានការប្រឡង និងសុខភាព ដោយយើងគួរតែយកកម្លាំងពេលដែលបារម្ភពីលទ្ធផលនៅថ្ងៃមុខមក មកខិតខំមើលមេរៀនវិញទើបចំណេញជាង”

សៀង ស៊ីផាត់

ទាក់ទងនឹងការត្រៀមខ្លួនប្រឡងបាក់ឌុបខាងមុខនេះ សម្រាប់ យុវជន ថង ប៉ាលេស្ទីន ជានិស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ នៅវិទ្យាល័យស្ដៅសន្តិភាព ខេត្តបាត់ដំបងវិញ បានចែករំលែក​បទពិសោធន៍ដែរថា ប្អូនៗ​ដែលត្រូវប្រឡងនៅខាងមុខ ចាំបាច់ត្រូវត្រៀមចំណេះដឹង និងសមត្ថភាពឱ្យបានរួចរាល់ដើម្បីប្រឡង ក្នុងនោះត្រូវដឹងពីពិន្ទុនៃការប្រឡងតាមមុខវិជ្ជានីមួយៗ ។

“សម្រាប់សិស្សទី១២ដែលត្រូវប្រឡងឆ្នាំនេះ ត្រូវខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អ និងជឿជាក់ថាយើងពិតជាប្រឡងជាប់”

ថង ប៉ាលេស្ទីន

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បានចែករំលែកបទពិសោធន៍ក្នុងថ្ងៃប្រឡង ដោយថ្ងៃនោះ នៅពេលសិស្សានុសិស្សបានវិញ្ញាសាប្រឡង មិនត្រូវប្រញាប់ធ្វើភ្លាមៗនោះឡើយ ត្រូវដកដង្ហើមឱ្យវែងៗមួយៗ រួចចាប់ផ្ដើមពិនិត្យ និងបំពេញឈ្មោះ ឬលក្ខខណ្ឌនៃការប្រឡងឱ្យបានត្រឹមត្រូវ ។ បន្ទាប់មកចាប់ផ្ដើមអានសំណួរឱ្យអស់ អានម្ដងមួយៗដោយយកចិត្តទុកដាក់ ។ លើសពីនេះ ក្រោយពេលយល់សំណួរ ត្រូវចាប់ផ្ដើមធ្វើលំហាត់ណាដែលចេះមុន និងដាក់លេខរៀងលំហាត់ឱ្យបានត្រឹមត្រូវ ។ ម៉្យាងវិញទៀត ដំបូងៗកុំសរសេរលឿនពេក ព្យាយាមសរសេរមួយៗឱ្យបានស្អាត ដែលជួយធ្វើឱ្យសិស្សមានពេលគិតបានលឿន ហើយក្រោយសរសេរបាន៥នាទី ចាំចាប់ផ្ដើមសរសេរលឿន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។