ក្រសួងអប់រំរកឃើញម្ចាស់ជ័យលាភីគំនូរស្តីពីគ្រឿងស្រវឹង ៦រូប

ភ្នំពេញ – ក្រោយ​ពីប្រកាស​ជ្រើសរើស​ស្នាដៃគំនូរ​ស្តីពី​ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​គ្រោះ​ថ្នាក់បង្ក​ដោយ​គ្រឿងស្រវឹងកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និង​កីឡា បានរកឃើញម្ចាស់ជ័យលាភីហើយ និង​ប្រគល់​ពានរង្វាន់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងអង្គភាពពាក់ព័ន្ធ ព្រមទាំងអង្គការជាដៃគូរ ។

បេក្ខជនជ័យលាភីទាំងនោះរួមមាន ជ័យលាភីលេខ១ បានទៅលើយុវជន ជ័រ ម៉េងស៊ាង មកពីខេត្តព្រះសីហនុ, ជ័យលាភីលេខ២ យុវជន ជា វង្សនរិន្ទ មកខេត្តសៀមរាប និងជ័យលាភីលេខ៣ យុវនារី នី ស្ទីនណា មកពីខេត្តស្ទឹងត្រែង ។

លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ឆន្ទៈជ័យលាភីទាំងអស់ដែលបានព្យាយាមតស៊ូប្រកួតប្រជែងឆ្លងកាត់ជាច្រើនវគ្គរហូតទទួលបានជោគជ័យ ។

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីដែលមានសមត្ថភាពបកស្រាយបានស៊ីជម្រៅ និងក្បោះក្បាយលើប្រធានបទតាមរយៈរូបគំនូរ ក៏ដូចជាការលើកទឹកចិត្តប្អូនៗសិស្សានុសិស្ស រួមចំណែកជួយបំផុសការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់សិស្ស និស្សិត និងយុវជន និងគាំទ្រឱ្យមានវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមសិស្សនិស្សិត និងយុវជន ។

សូមជម្រាបថា ការប្រកួតពានរង្វាន់នេះ មានយុវជន ចំនួន១៧៥នាក់ បានផ្ញើស្នាដៃគំនូរមកកាន់គណៈកម្មការ ហើយ​ស្នាដៃគំនូរទាំងនេះ ត្រូវបានឆ្លងកាត់ការជម្រុះជាបន្តបន្ទាប់ រហូតរកឃើញស្នាដៃល្អបំផុតចំនួន៥ ឆ្លងចូលវគ្គផ្ដាច់ព្រ័ត្រកន្លងទៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...