ទីផ្សារលក់សម្ភារៈការិយាល័យធ្លាក់ចុះ ខណៈកម្មវិធីអ៊ីនធឺណេត និងបច្ចេកវិទ្យាកំពុង​ចូលខ្លួនជំនួស

នៅទូទាំងពិភពលោកទំហំទឹកប្រាក់នៃទីផ្សារសម្ភារៈការិយាល័យត្រូវបានគេប៉ាន់ស្មានថា មានចំនួនជាង២២៦ ពាន់លានដុល្លារម៉េរិកនៅឆ្នាំ២០២១។ សហរដ្ឋអាម៉េរិកមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោក ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិកជាទីផ្សាររីកចម្រើនលឿនបំផុតច្រើនជាងប្រាំមួយភាគរយតែប៉ុណ្ណោះ។ ទោះយ៉ាងណាបច្ចុប្បន្នទីផ្សារលក់សម្ភារៈការិយាល័យកំពុងធ្លាក់ចុះ ខណៈកម្មវិធីអ៊ីនធឺណេតនិងបច្ចេកវិទ្យាចូលខ្លួនជំនួស។

ការ​ស្រាវជ្រាវរកឃើញថា កំណើនសម្ភារៈការិយាល័យនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកភាគច្រើនបណ្តាលមកពីចំនួនប្រជាជនច្រើន អត្រាកំណើតកើនឡើង កំណើន សកម្មភាពអភិវឌ្ឍន៍អា​ជីវ​កម្ម ក៏ដូចជាកម្មវិធីអប់រំមួយចំនួន។ ជាក់ស្តែងប្រជាជននៅបណ្តាប្រទេសនីមួយៗ រាប់ទាំងវិស័យអប់រំកំពុងព្យាយាម​កាត់បន្ថយសម្ភារៈប្រើប្រាស់ក្នុងការិយាល័យទាំងឡាយណាដែលមិនចាំបាច់។​

នៅសហរដ្ឋអាម៉េរិកមានអាជីវកម្មសម្ភារៈការិយាល័យជាង ៨ម៉ឺនពីរពាន់ និងបានផ្តល់ការងារដល់ប្រជាជនជាង ២លាននាក់ ប៉ុន្តែឧស្សាហកម្មនេះមានអត្រាកំណើនធ្លាក់ចុះប្រមាណ ៤ភាគរយចាប់តាំងពីតាំងឆ្នាំ២០១១។ ការធ្លាក់ចុះជាបន្តបន្ទាប់នេះ ដោយសារតែអ្នកប្រើប្រាស់កំពុងចា​ប់​ផ្តើមប្រើ​ម​ធ្យោ​បាយទំនាក់ទំនងលើប្រព័ន្ធអ៊ីនធឺណេត ធ្វើឱ្យផលិតផលសម្ភារៈការិយាល័យ​ធ្លាក់ថ្លៃមិនអាចទប់ទល់នឹងតម្លៃវត្ថុធាតុ ព្រមទាំងប្រកួតប្រជែងខ្លាំង។

គួរបញ្ជាក់ថា ឧស្សាហកម្មសម្ភារៈការិយាល័យកំពុងរងការគំរាមកំហែងពីការរីកលូតលាស់នៃបច្ចេកវិទ្យាអ៊ីនធឺណេត។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្នប្រតិបត្តិករនៅក្នុងឧស្សា​ហកម្មនេះប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីទម្រង់នៃការទំនាក់ទំនងបែបឌីជីថល ដែលនឹងនាំឱ្យផលិតផលនៅក្នុងឧស្សាហកម្មនេះបាត់បង់អ្នកប្រើប្រាស់ជាលំដាប់។

តាមការព្យាករណ៍របស់ The Industry Value Added (IVA) បានឱ្យដឹងថា ទីផ្សារនេះនឹងធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងអត្រា ៤.១ភាគរយ លើកលែងតែឧស្សា​ហ​កម្ម​សម្ភារៈការិយាល័យចាំបាច់មួយចំនួនតែប៉ុណ្ណោះ លើកលែងតែ​ផលិតផលក្រដាសសម្រាប់ការិយាល័យ មានច្រើនជាង៤៥ ភាគរយនៃទីផ្សារទាំងមូ​ល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...