យុវតី ណុប ពុធលីនណា ៖ ចូលរួមប្រកួតជជែងដេញដោលមិនរំពឹងឈ្នះចាញ់ ប៉ុន្តែដើម្បីយកបទពិសោធន៍មកអភិវឌ្ឍខ្លួន

ភ្នំពេញ – យុវតី ណុប ពុធលីណា ជាសិស្សថ្នាក់ទី១២ នៃសាលាអីធូស្ទែម រាជធានីភ្នំពេញ និងជាតំណាងក្រុមដែលបានចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ។ ទោះបីជាមិន​បានឈ្នះ​ទៅ​កាន់វគ្គបន្ត​ក្តី សម្រាប់ ពុធលីនណា មិន​តូចចិត្ត​ឡើយ ត្បិតអីការប្រកួតប្រជែង មានចាញ់ឈ្នះជារឿងធម្មតា ហើយការចូលរួមប្រកួតក៏​មិនមែនដើម្បីយកតែជ័យលាភីនោះឡើយ ប៉ុន្តែចូលរួមដើម្បីយកបទពិសោធន៍ពីការការប្រកួតមកអភិវឌ្ឍខ្លួន ។

សម្រាប់យុវតី ពុធលីណា ការចូលរួម​ប្រកួត​ជជែកដេញដោលយុវជន​ថ្នាក់ជាតិ​ឆ្នាំ​២០២១កន្លងទៅនេះ គោលបំណងរបស់ លីណា ព្រោះតែចង់ដឹងពីខ្លួនឯងឱ្យកាន់តែច្បាស់ និងចង់សាកល្បងធ្វើអី្វដែលថ្មី ។ លើសពីនេះ បានជជែកដេញដោលជាមួយសិស្សដែលមកពីវិទ្យាល័យផ្សេងៗគ្នា ។

“ថ្វីត្បិតតែនៅក្នុងកម្មវិធីនេះ ខ្ញុំអត់បានទទួលជ័យលាភីពិតមែន ប៉ុន្តែខ្ញុំពេញចិត្តជាមួយលទ្ធផលដែលខ្ញុំទទួលបាន ពីព្រោះនៅក្នុងកម្មវិធីនេះ ខ្ញុំបានយល់ដឹងច្រើន ដូចជា ការធ្វើការងារជាក្រុម ចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន”

យុវតី ណុប ពុធលីនណា

សិស្សថ្នាក់ទី១២ នៃសាលាអីធូស្ទែមរូបនេះ បានបន្ថែមថា នៅក្នុងការប្រកួតនោះ នាង​ទទួល​បាន​បទពិសោធន៍ដូចជា ចំណេះដឹង និងជំនាញជាច្រើន ដើម្បីជួយជំរុញដល់ការសិក្សាឱ្យកាន់តែប្រសើរជាងមុន ។ យុវតីរូបនេះ បន្តថា ក្រោយ​ការប្រកយត​នាងបានពង្រឹងចំណុចខ្លាំងរបស់ខ្លួន និងយកទៅចែករំលែកជាមួយសមាជិកដទៃទៀត ។ ហើយ​ចំពោះចំណុចខ្សោយវិញ នាងព្យាយាមអភិវឌ្ឍឱ្យកាន់តែប្រសើរជាងមុន ដូចជា ការរៀនអំពីគ្រូបង្វឹក គ្រូដឹកនាំ សមាជិកក្រុម និងបេក្ខជនមកពីវិទ្យាល័យផ្សេងៗ ។

យុវតីវ័យ១៧ឆ្នាំរូបនេះ បន្ថែមថា បញ្ហាប្រឈមក្នុងការប្រកួតនោះ គឺសមាជិកក្រុមទាំងអស់ត្រូវ​រៀនសម្របខ្លួនទៅ​នឹងបរិបទថ្មីដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគ្រប់យ៉ាងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ខណៈសមាជិកក្រុមនៅខេត្តផ្សេងៗពីគ្នា ចំណែកសេវាអ៊ីនធឺណិតមានភាពរអាក់រអួល ពិបាកទំនាក់ទំនង ក្នុង​ការ​ឆ្លើយតបជាមួយគ្នាដោយផ្ទាល់ ។

ទោះយ៉ាងណាក៏ដោយ យុវតី ណុប ពុធលីណា នៅតែប្តេជ្ញាបន្តចូលរួមក្នុងកម្មវិធីជជែកដេញដោល នៅឱកាសក្រោយៗទៀត ហើយ​ក៏​លើកទឹកចិត្តយុវជនផ្សេងទៀតឱ្យចូលរួម ព្រោះជាឱកាសមួយដែលអាចឱ្យយុវជនរៀនសូត្របានច្រើនពីមនុស្សជុំវិញខ្លួន និងស្គាល់ខ្លួនឯងកាន់តែច្បាស់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...