បេក្ខជន៣រូបជាប់ជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈអំពីថ្នាំជក់

ភ្នំពេញ – ក្រោយ​ពីធ្វើការ​ប្រកួត​អស់​ជា​ច្រើន​ជុំ ទីបំផុត​ទៅ គេ​បានរកឃើញ​បេក្ខជន​ចំនួន៣រូប ដែលឈ្នះជ័យលាភី​ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ លើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” និងបង្ហាញអំពីសារៈសំខាន់ “វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩” ។

បេក្ខជន​ជ័យលាភីទាំង៣រូបនោះ រួមមាន៖ ជ័យលាភីលេខ១ បានទៅលើ កញ្ញា សយ ស្រីនិច្ច ជាសិស្សវិទ្យាល័យសម្ដេចតេជោហ៊ុនសែនពារាំង, ជ័យលាភីលេខ២ បានទៅលើ លោក តុនច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា សៀក ពេជ្ររចនា ជានិស្សិតវិទ្យាស្ថានស៊ីអ៊ីអូ ។

សូម​បញ្ជាក់ថា កម្មវិធីប្រកួតនិយាយសាធារណៈនេះ រៀបចំឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ ក៏ដូចជាប្រធានបទដែលទាក់ទងទៅនឹងសុខភាពសាធារណៈ និងដើម្បីឱ្យយុវជនចូលរួមនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា មានប្រសាសន៍ថា ការប្រកួតនិយាយជាសាធារណនេះ ចែកចេញជាបីវគ្គ ទី១. វគ្គសរសេរអត្ថបទ ទី២.វគ្គប្រកួតនិយាយពាក់កណ្ដាលផ្ដាច់ព័្រត្រ និងទី៣.វគ្គនិយាយផ្ដាច់ព័ត្រ ។ ហើយ​ប្រធាន​បទគឺពាក់ព័ន្ធទៅ​នឹងការដំឡើងពន្ធ​ថ្នាំជក់។

បើ​តាម​នាយកប្រតិបត្តិរូបនេះថា ការជក់បារីបណ្ដាលឱ្យស្លាប់មនុស្ស១ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំៗ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ។ ក្នុងនោះដែរ ៣៣ភាគរយកើតមានចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណុលទាប នេះបើយោងតាមលទ្ធផលសិក្សារបស់ក្រុមការងារអង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ បន្តថា ដើម្បីបង្ការអត្រាមនុស្សស្លាប់ច្រើន ការអនុវត្តវិធានការដំឡើងពន្ធលើផលិតផលថ្នាំជក់ ជាវិធានការដែលមានប្រសិទ្ធភាពបំផុត ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋផង និងបង្កើនចំណូលពន្ធរដ្ឋផង ។

“ខ្ញុំសង្ឃឹមថា ភស្ដុតាងវិទ្យាសាស្រ្ត ទិន្នន័យនៃការស្រាវជ្រាវ នឹងបទពិសោទន៍របស់ប្រទេសផ្សេងៗដែលបានបង្ហាញតាមរយៈសំឡេងរបស់យុវជន នឹងក្លាយជាទឡ្ហីករណ៍សម្រាប់ការពិចារណាទៅលើការដំឡើងពន្ធថ្នាំជក់ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ពីការស្លាប់មុនអាយុ និងជំងឺពិការភាពដោយសារផលិតផលថ្នាំជក់នេះ”

– លោកវេជ្ជបណ្ឌិត មុំ គង់

យ៉ាងណាក៏ដោយ តាមរយៈការបកស្រាយរបស់បេក្ខជនបានបង្ហាញ​ហើយថា ការជក់បារីបង្កឱ្យមានជំងឺផ្សេងៗជាច្រើន ជាពិសេសគឺបណ្ដាលឱ្យខូចសួត ដូច្នេះ អ្នកជក់បារីនឹង​ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតកាន់តែធ្ងន់ធ្ងរ បើពួកគេឆ្លងជំងឺកូវីដ១៩។ ដូច្នេះការដំឡើងពន្ធថ្នាំជក់គឺជាវិធានការឈ្នះ-ឈ្នះ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងសេដ្ឋកិច្ចជាតិ ពោលគឺ មិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។ ម៉្យាងវិញទៀត ការដំឡើងពន្ធថ្នាំជក់មិនត្រឹមតែជួយបង្កើនចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន ជាពិសេសនោះគឺធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...