កញ្ញា សារៈ អាលីហ្សា អតីតសិស្សនិទ្ទេស A ៖ បេក្ខជនគួរប្រឡងដោយសមត្ថភាព កុំរំពឹងលើការលួចចម្លង

ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺជាការប្រឡងមួយដ៏សំខាន់ក្រោយពី​សិស្សានុសិស្សបានចំណាយ​ពេល​ក្នុង​ជីវិត​សិក្សា​អស់​ចំនួន១២ឆ្នាំ ។ នៅ​ឆ្នាំនេះក្រសួងអប់រំ យុវជន និង​កីឡា បានសម្រេចឱ្យមានការ​ប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូ ២០២១ ដោយគោរពតាមគោលការណ៍ចំនួន៤ គឺ ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន បន្ទាប់ពីផ្អាកការប្រឡងកាលពីឆ្នាំមុនដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ កញ្ញា សារៈ អាលីហ្សា អតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៥ បានលើកទឹកចិត្តដល់​បេក្ខជន​ប្រឡង​ទាំងអស់ គួរប្រឡងពឹងលើសមត្ថភាពពិត និងមិនលួចចម្លង ។

អតីតសិស្សនិទ្ទេស A រូបនេះ លើកឡើងថា តាមរយៈការធ្វើកំណែទម្រង់នៃការប្រឡងបាក់ឌុបកន្លងមក ធ្វើឱ្យសិស្សានុសិស្សភាគច្រើនផ្លាស់ប្តូរឥរិយាបថ និងចាប់ផ្តើមភ្ញាក់រលឹកប្រឹងប្រែងសិក្សា ដោយមិនផ្តេកផ្តួលលើការលួចចម្លង ឬលួចមើលសំណៅឯកសារនៅពេលប្រឡងទៀតនោះឡើយ ។

អាលីហ្សា បន្តថា បេក្ខជនត្រូវចាប់យកឱកាសប្រឡងនេះ វាស់ស្ទង់សមត្ថភាពពិតរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ប៉ុន្តែប្រសិនបើបេក្ខជនលួចចម្លងគេក្នុងពេលប្រឡង ឬលួចមើលសំណៅឯកសារនៅពេលប្រឡង នោះប្រាកដជាមិនដឹងអំពីសមត្ថភាពពិតរបស់ខ្លួនមានកម្រិតណា? អាចអភិវឌ្ឍសមត្ថភាពកម្រិតណា? ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតនោះឡើយ ។

កញ្ញា សារៈ អាលីហ្សា

“ខ្ញុំលើកទឹកចិត្តឱ្យបេក្ខប្រឡងដោយសមត្ថភាពពិត ព្រោះយើងមិនអាចលួចចម្លងគេរហូតនោះឡើយ ក្រោយរៀនចប់ យើងចេញធ្វើការងារទាមទារឱ្យយើងមានចំណេះដឹង និងមានសមត្ថភាពពិតប្រាកដ”

កញ្ញា សារៈ អាលីហ្សា បានចែក​រំលែកបទពិសោធន៍របស់នាងដល់បេក្ខជនដែលត្រូវប្រឡងបាក់ឌុបទាំងអស់ថា នៅមុនថ្ងៃប្រឡងបាក់ឌុប បេក្ខជនត្រូវមើលលំហាត់ងាយស្រួល និងកុំមើលរំលងលំហាត់ដែលមានក្នុងសៀវភៅពុម្ភ ដោយខិតខំអនុវត្តលំហាត់ទាំងនោះជាប្រចាំ ។ បេក្ខជនក៏ត្រូវហ្វឹកហាត់ការគិតលេខដោយដៃឱ្យបានត្រឹមត្រូវ និងរហ័ស ព្រោះក្រសួងមិនអនុញ្ញាតិឱ្យបេក្ខជនយកម៉ាស៊ីនគិតលេខចូលបន្ទប់ប្រឡងនោះឡើយ ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៥ រូបនេះបញ្ជាក់ថា នៅថ្ងៃប្រឡងបាក់ឌុបមកដល់ បេក្ខជនត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ រួមមាន កាតសិស្ស សាលាកបត្រឯកត្តជន ម៉ាស់ អាល់កុល ឬជែលលាងដៃ និងសម្ភារៈប្រឡងដូចជា ប៊ិក បន្ទាត់ ដែកឈាន និងប៉ារ៉ាបូលជាដើម ។ ជាមួយ​គ្នានេះ បេក្ខជនត្រូវញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលវេលា ដោយពិនិត្យឈ្មោះ លេខតុ លេខបន្ទប់ មុនម៉ោងប្រឡងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ជាពិសេស សុំកម្លាំងចិត្តពីឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្តិ ដើម្បីបង្កើនទំនុកចិត្តក្នុងការប្រឡងបន្ថែមទៀត ។ កញ្ញា សារៈ អាលីហ្សា ប្រឡងជាប់និទ្ទេស A ទទួលបានពិន្ទុ ៩៩.៩១២ ពិន្ទុ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....