រកឃើញបេក្ខជនជ័យលាភីបីក្រុមក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១

ភ្នំពេញ – ក្រោយ​ពី​ធ្វើបទ​បង្ហាញ​អស់រយៈពេល​ពេញ​មួយ​ថ្ងៃកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ​២០២១កន្លងទៅ គេបានរកឃើញម្ចាស់ជ័យលាភី នៃ​ការ​ប្រកួត​ប្រជែងស្នាដៃ​យុវជន​សតវត្សរ៍ទី២១​ ក្រោម​ប្រធានបទ «ការ​អភិវឌ្ឍវិស័យអប់រំ​តាមបែប STEM​» ហើយ ដោយ​ក្នុង​នោះ​ជ័យលាភីលេខ១ បានទៅ​លើ​ក្រុម​ប្រឹក្សាយុវជនខេត្ត​កំពង់ចាមលើគម្រោង “App E-STEM”, ជ័យលាភីលេខ២ បានទៅលើក្រុមប្រឹក្សាយុវជនខេត្តកែបលើគម្រោង “តុ” និងជ័យលាភីលេខ៣ បានទៅលើក្រុមប្រឹក្សាយុវជន រាជធានីភ្នំពេញលើគម្រោង “នាឡិកាវៃឆ្លាត S-Watch” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃសតវត្សរ៍ទី២១នេះ ត្រូវ​រៀបចំឡើងក្នុងគោលបំណងជំរុញ និងបណ្តុះស្មារតីសិស្សានុសិស្សឱ្យផ្តោតលើការសិក្សាអាជីព/វិជ្ជាជីវៈ និងការស្រាវជ្រាវលើមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្រ្តីក៏​បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជាបេក្ខជនចូលរួមប្រកួតបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជំនះគ្រប់ឧបសគ្គដើម្បីសម្រេចនូវគម្រោងរបស់ខ្លួន ឈានទៅដល់វគ្គប្រកួតផ្ដាច់ព័្រត្រ ។ ក្នុងនោះ​ឯកឧត្តមបណ្ឌិតក៏​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំមន្ទីររាជធានីខេត្ត ដែលសហការគ្នាយ៉ាងស្និទ្ធ និងបានជួយក្រុមបេក្ខជនស្រាវជ្រាវ និងណែនាំយ៉ាងស៊ីជម្រៅទៅលើការរៀបចំគម្រោងផែនការរបស់ក្រុមនីមួយៗរហូតទទួលបានជោគជ័យ ។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងនេះ មានបេក្ខជនចំនួន១០ក្រុមមកពីខេត្តផ្សេងគ្នាចូលរួមប្រកួតប្រជែងស្នាដៃ ក្នុងនោះរួមមាន ខេត្តកណ្ដាល គម្រោង “STEM CHALLENGES”, ខេត្តស្វាយរៀង គម្រោង “APP Scientific Experiment”, ខេត្តកំពង់ចាម គម្រោង “APP E-STEM”, ខេត្តពោធិ៍សាត់ គម្រោង “ស្វែងយល់ការពិសោធន៍តាមប្រព័ន្ធអ៉ីនធឺណេត”, ខេត្តសៀមរាប គម្រោង “APP ELAS”, ខេត្តកែប គម្រោង “តុ”, ខេត្តក្រចេះ គម្រោង “ឃ្លាំងសិក្សាអេឡិចត្រូនិក”, ខេត្ត រតនគិរី គម្រោង “ថ្នាក់រៀនសិប្បនិម្មិត”, ខេត្តព្រះសីហនុ គម្រោង “APP WE DO”, រាជធានីភ្នំពេញ គម្រោង “នាឡិកាវៃឆ្លាត S-Watch” និងខេត្តកំពង់ស្ពឺ គម្រោង “BANNALAY DIGITAL” ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...