កញ្ញា សំភា នារីលក្ខណ៍ ៖ យុវជនគួរចាប់យកឱកាសដែលខ្លួនមាននិងស្រឡាញ់ ព្រោះឱកាសតែងផ្ដល់សម្រាប់អ្នកដែលព្យាយាម

ភ្នំពេញ – សិក្សាជំនាញវគ្គខ្លីបន្ថែមពីការសិក្សានៅមហាវិទ្យាល័យជាចំណុចសំខាន់មួយដែលសិស្ស-និស្សិត គួរស្វែងយល់ ព្រោះវាជាកត្តា និងឱកាសដែលជម្រុញបន្ថែមការយល់ដឹង និងបទពិសោធន៍ ។ នេះជាការយល់ឃើញរបស់យុវនិស្សិត សំ ភានារីលក្ខណ៍ ជា​និស្សិត​នៅ​វិទ្យាស្ថានភាសាបរទេស (IFL) ហើយ​ក៏​ជា​បេក្ខភាព​និស្សិត​អាហារូបករណ៍​វគ្គបណ្តុះបណ្តាល​ជំនាញផ្នែកឌីជីថល នៅ​វិទ្យាស្ថាន​ថាក់គ្លូប៊លផងដែរ។

កញ្ញា សំភា នារីលក្ខណ៍ បានលើកឡើងថា ដោយការស្រឡាញ់ចូលចិត្ត និងចាប់អារម្មណ៍លើវិស័យឌីជីថល កញ្ញាបានស្វែងរកដំណឹងអាហារូបករណ៍ណាដែលទាក់ទងនឹងជំនាញនេះ រួចបានឃើញពីអាហារូបករណ៍ TGI ។ កញ្ញាបានបន្តថា ក្រោយបានឃើញពីដំណឹងនេះ កញ្ញាបានចាប់ផ្ដើមធ្វើការស្រាវជ្រាវបន្ថែមពីវិទ្យាស្ថានដើម្បីឱ្យមានភាពជឿជាក់ថា នឹងអាចជួយបន្ថែមជំនាញផ្នែកឌីជីថលឱ្យកាន់តែប្រសើរ ដូចនេះកញ្ញាក៏បានដាក់ពាក្យដើម្បីស្នើសុំអាហារូបករណ៍តែម្តង។

បច្ចុប្បន្នកំពុងរៀនជំនាញ UX/UI design នារីលក្ខណ៍ បានបង្ហើបថា ដើម្បីទទួលបានអាហារូបរកណ៍នេះ ត្រូវឆ្លងកាត់ ៣ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ត្រូវឆ្លើយសំណួរខ្លះៗពីប្រវត្តិរូបសង្ខេប គម្រោងនាពេកអនាគត់របស់អ្នក​ជាដើម, ដំណាក់កាលទី២ បេក្ខជនដែលជាប់ក្នុង Shortlist ត្រូវឆ្លងកាត់ការប្រឡង៣មុខមានដូចជា IQ test, ភាសាអង់គ្លេស និងចំណេះដឹងមូលដ្ខានដែលទាក់ទងនឹងជំនាញដែលបានរើស ។ បន្តទៅដំណាក់កាលទី៣ ជាដំណាក់កាលចុងក្រោយ បេក្ខជនត្រូវធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការដែលមានភាពរួសរាយរាក់ទាក់ និងផ្ដល់ភាពកក់ក្ដៅដែលធ្វើបេក្ខភាពទាំងអស់មានស្មារតី និងកម្លាំងចិត្តក្នុងការសម្ភាសន៍ ។

ក្រោយសិក្សាបានមួយរយៈពេល នារីលក្ខណ៍ សង្កេតឃើញខ្លួនឯងមានភាពរីកចម្រើនច្រើន មានភាពចាស់ទុំជាងមុន មានភាពម្ចាស់ការ អាចរៀបចំគម្រោងការសម្រាប់ខ្លួនឯងនៅពេលអនាគត អាចធ្វើការស្រាវជ្រាវល្អប្រសើរ និងច្រើនជាងមុន មានផលិតភាពការសិក្សា និងចេះធ្វើយ៉ាងណាឱ្យខ្លួនឯងបានល្អប្រសើរក្នុងការត្រៀមខ្លួនធ្វើអ្វីមួយ ។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកឌីជីថលនេះបានផ្ដល់ការសិក្សាជំនាញទន់ដល់សិស្ស-និស្សិតគ្រប់រូបដើម្បីជំរុញឱ្យពួកគាត់កាន់តែមានភាពជឿជាក់លើខ្លួនឯង ។

បន្តដោយក្ដីរីករាយ នារីលក្ខណ៍ បានបន្ថែមថាក្រៅពីផ្ដល់ជំនាញទន់សម្រាប់សិក្សាហើយ ក្រោយបញ្ជប់ការសិក្សាវិទ្យាស្ថានក៏មានផ្ដល់ឱកាសការងារ និងឱកាសចូលរួមកម្មវិធីក្នុងការផ្លាស់ប្ដូរបទពិសោធន៍ផងដែរ ។

ជាមួយគ្នានេះដែរកញ្ញា សំភា នារីលក្ខណ៍ បានលើកទឹកចិត្ត​ដល់យុវជនទាំងអស់គួរចាប់យកឱកាសដែលខ្លួនមាន និងរកអ្វីដែលខ្លួនស្រឡាញ់ កុំគិតថាអ្នកមិនមានសមត្ថភាព ប៉ុន្តែអ្នកគួរតែសាកល្បងវាសិន ព្រោះឱកាសតែងតែផ្ដល់សម្រាប់អ្នកដែលមានការព្យាយាម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...