ពេជ្រ សុមាលី ចែករំលែកបទពិសោធន៍ ទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន

ភ្នំពេញ – ការទៅរៀន​បន្តថ្នាក់មហាវិទ្យាល័យ បន្ទាប់ពី​បញ្ចប់​ថ្នាក់​មធ្យមសិក្សាទុតិយភូមិ គឺជាក្ដីស្រមៃរបស់យុវតី ពេជ្រ សុមាលី តាំងពីកំពុង​រៀន​នៅថ្នាក់វិទ្យាល័យមកម្ល៉េះ។ បច្ចុប្បន្ន​នេះ ក្តីស្រមៃនោះ បានក្លាយជា​ការ​ពិតហើយ ដោយ​ពេលនេះ សុមាលី កំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្រ្ត​កសិកម្ម នៅ​សាកលវិទ្យាល័យ Burapha នៃខេត្ត​ Chanthaburi ប្រទេសថៃ ក្រោយ​ទទួលបានអាហារូបករណ៍របស់សម្ដេចព្រះមហាចក្រីសិរិនថន ដែលមានឈ្មោះថា HRH Princess Scholarship ។

តើធ្វើដូចម្តេចទើបបានជាប់អាហារូបករណ៍ទៅសិក្សា​នៅប្រទេស​ថៃ?

កញ្ញា ពេជ្រ សុមាលី បានប្រាប់ AMS ថា ការ​សម្រេច​ចិត្ត​ដាក់ពាក្យអាហារូបរកណ៍ទៅសិក្សានៅប្រទេសថៃ ព្រោះកញ្ញាមានចិត្តស្រឡាញ់ ចង់សិក្សាស្វែងយល់ពីប្រព័ន្ធសិក្សា ការបង្កើតទំនាក់ទំនងរបស់ជនជាតិថៃ ហើយម្យ៉ាងទៀតអាហារូបករណ៍នេះបានចូលរួមជាចំណែកមួយយ៉ាងសំខាន់ក្នុងការចំណាយលើការសិក្សា ក៏ដូចជាប្រាក់ចំណាយប្រចាំខែ ថ្លៃបង់សាលារៀន កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាពជាដើម ។

យុវតីមានស្រុកកំណើតនៅក្នុងស្រុកគិរីវង្ស ខេត្តតាកែវរូបនេះបានប្រាប់ទៀតថា ដើម្បីទទួលបានអាហារូករណ៍សិក្សានៅប្រទេសថៃដែលជាការឧបត្ថម្ភរបស់ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន នេះបាន កញ្ញត្រូវឆ្លងកាត់ការដាក់ពាក្យ ការប្រឡងជម្រុះ២ជុំ និងសម្ភាសន៍១ជុំ ។ ក្នុងការប្រឡងជម្រុះវគ្គដំបូង បេក្ខជនទាំងអស់ត្រូវធ្វើការប្រឡងសរសេរដៃដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រ និងសង្គម និងមានមុខវិជ្ជាប្រឡងគណិតវិទ្យា និងភាសាអង់គ្លេសរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលមានបេក្ខជនចូលរួមប្រឡងសរុបដល់ទៅ ២០០០នាក់។

កញ្ញា ពេជ្រ សុមាលី បន្តថា នៅក្នុងវគ្គទី២ជាការប្រឡងជម្រុះបេក្ខជនមានចំនួន១០០០នាក់ដែលបានជាប់ពីវគ្គទី១ ដើម្បីប្រឡងបញ្ចូលគ្នាមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស និងភាសាថៃ ។ ហើយនៅជុំចុងក្រោយជាវគ្គសម្ភាសន៍ ក្រោយ​បេក្ខជន-បេក្ខនារីបានឆ្លងកាត់ការប្រឡងជម្រុះ២ជុំដោយជោគជ័យ។ បេក្ខជន-បេក្ខនារី ត្រូវសម្ភាសន៍ផ្ទាល់ដោយ​សាស្រ្តាចារ្យមក​ពីប្រទេស​ថៃ ដោយប្រើប្រាស់ភាសាអង់គ្លេស ហើយទីតាំង និងដំណើរការប្រឡងប្រព្រឹត្តនៅក្នុងវិទ្យាស្ថានបច្ចកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូដែលរៀបចំដោយភាគីខាងថៃ ។

ការរស់នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេសថៃ

យុវតីវ័យ២០ឆ្នាំរូបនេះបានឱ្យ​ដឹងថា ក្នុងអំឡុងពេលមកដល់ដំបូង ការសិក្សា និងស្នាក់នៅជួបបញ្ហាបន្តិចបន្តួច ដូចជា អាហារ ដោយសារនៅប្រទេសថៃអាហារភាគច្រើនជាអាហារមានជាតិខ្លាញ់ និងហិរ ។ ជាមួយគ្នានេះការស្នាក់នៅ និងការធ្វើទំនាក់ទំនងជាមួយមិត្តផ្សេងៗមិនមានអ្វីជាបញ្ហាទេ ព្រោះជាការស្នាក់នៅក្នុងអន្តេវាកសិដ្ឋានរបស់សាលា និងមានការយោគយល់គ្នាច្រើន ។

កញ្ញា សុមាលី បានប្រាប់ថា មកដល់ពេលនេះមានរយៈពេលជិតបីឆ្នាំហើយ​ដែលកញ្ញាបានស្គាល់ និងជួយខ្លួនឯងបានកាន់តែច្រើន ដូចជាអាចដោះស្រាយបញ្ហាដោយខ្លួនឯង អាចសម្រេចចិត្តលើរឿងដែលខ្លួនឯងគួរធ្វើ និងមិនគួរធ្វើ អាចកំណត់គោលដៅ និងរៀបចំផែនការជីវិត ។

«ចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវមានឆន្ទៈ ការព្យាយាម មហិច្ឆតា និងជឿជាក់លើខ្លួនឯងយើងអាចធ្វើបានបើយើងចង់ធ្វើ ព្រោះគ្រប់គ្នាសុទ្ធតែពូកែតាមរបៀបរបស់ខ្លួន»

កញ្ញា ពេជ្រ សុមាលី

ជាចុងក្រោយ ពេជ្រ សុមាលី បានលើកទឹកចិត្ត​ដល់សិស្សានុសិស្សទាំងអស់គួរកំណត់គោលដៅខ្លួន និងរៀបចំផែនការគោលដៅជីវិតក្នុងការសិក្សាឱ្យបានល្អ  ច្បាស់លាស់ ដើម្បីសម្រេចគោលដៅ និងទទួលបានលទ្ធផលជោគជ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...