តើអាហារូបករណ៍ក្នុងស្រុកផ្ដល់សារៈសំខាន់អ្វីខ្លះដល់និស្សិត?

ភ្នំពេញ – ការសិក្សានៅក្នុងថ្នាក់មហាវិទ្យាល័យប្រៀបដូចជាការចាប់ផ្ដើមថ្មីក្នុងការសិក្សា ប៉ុន្តែមានការប្រែប្រួលពីការចំណាយបង់ថ្លៃសិក្សា ថ្លៃសៀវភៅ ការទិញឧបករណ៍សម្រាប់សិក្សា និងការចំណាយក្នុងការរស់នៅផ្សេងៗសម្រាប់សិស្សតាមខេត្តដែលបន្តការសិក្សានៅទីក្រុងភ្នំពេញ ។ ដូចនេះហើយទើបការប្រឡងយកអាហារូបករណ៍មានអត្ថប្រយោជន៍យ៉ាងសំខាន់ អាចជួយសម្រួលបន្ទុកដល់និស្សិតក្នុងអំឡុងពេលសិក្សានៅក្នុងមហាវិទ្យាល័យ ។

កញ្ញា គួន គន្ធសុខាភិមាន ជានិស្សិតទី៣ កំពុងសិក្សាផ្នែកឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានប្រាប់ឱ្យដឹងថា ការសម្រេចចិត្តជ្រើសរើសរៀនជំនាញនេះ គឺតាំងពីនៅសិក្សាថ្នាក់ទី១២មកម្ល៉េះ ហើយកញ្ញាក៏បានដឹងមុនហើយថាការបង់ថ្លៃសិក្សាក៏មានតម្លៃថ្លៃ ។ កញ្ញាបន្តថា ក្នុងការប្រឡងនេះកញ្ញាបានប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយបេក្ខជន-បេក្ខនារីជាច្រើននាក់ទៀត ព្រោះមិនមានភាពងាយស្រួលប៉ុន្មានទេ ។ លើសពីនេះការប្រកួតប្រជែងមានភាពតឹងរឹង ដោយមានចំនួនអ្នកប្រឡងមានច្រើនពាន់នាក់ ហើយជ្រើសយកតែ៣០នាក់ដំបូងដែលមានពិន្ទុខ្ពស់ប៉ុណ្ណោះសម្រាប់អាហារូបកណ៍ពេញលេញរយៈពេលប្រាំឆ្នាំ ។

កញ្ញាបានបន្តថា ស្របជាមួយនឹងប្រទេសកំពុងអភិវឌ្ឍ កញ្ញាសង្កេតឃើញសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកំពុងផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលទើបបញ្ជប់ថ្នាក់វិទ្យាល័យមានឱកាសចាប់យក និងបង្ហាញសមត្ថភាពក្នុងការទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យរដ្ឋ និងឯកជន ដែលផ្ដល់ឱ្យយ៉ាងច្រើន និងទូលំទូលាយជារៀងរាល់ឆ្នាំ ។ ហើយកញ្ញាក៏សង្កេតឃើញថាក្រសួងអប់រំបានបង្ហាញពីទិន្នន័យ នៃបេក្ខភាពជាច្រើនដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល ព្រមទាំងនៅតាមសាកលវិទ្យាល័យឯកជនជាច្រើនបានបង្ហាញនៅលើបណ្តាញសង្គម។

ជាមួយគ្នានេះដែរលោក វ័ន្ត គីមគ័ង ជានិស្សិតអាហារូបករណ៍ឥតបង់ថ្លៃសិក្សារយៈពេល៥ឆ្នាំ និងកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជាបានប្រាប់មកកាន់ AMS ថា ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា លោកមិនទាន់ស្គាល់អ្វីជាអាហារូកណ៍នៅឡើយទេ ប៉ុន្តែមានការណែនាំពីបងស្រីឱ្យស្វែងរក និងដាក់ពាក្យប្រឡងយកអាហារូបករណ៍ជាជាងការសិក្សាបង់ថ្លៃពេញ ។ ក្រោយប្រឡងជ្រើសរើសជាមួយបេក្ខជនច្រើនពាន់នាក់មកត្រឹម៥០០នាក់ លោកយល់ឃើញថា ការខិតខំក្នុងពេលប្រឡងឱ្យទទួលបានលទ្ធផលល្អពិតជាមានតម្លៃ។

យុវជនរូបនេះបានបន្តដោយអារម្មណ៍រំភើបថា អាហារូបករណ៍មិនត្រឹមតែផ្ដល់ឱ្យការសិក្សាដោយឥតបង់ថ្លៃ នេះជាចំណែកមួយដែលបានជួយសម្រាលបន្ទុកការចំណាយពីគ្រួសារដោយគ្រាន់តែចំណាយលើការស្នាក់នៅ ការចំណាយលើអាហារ ការធ្វើដំណើរ និងទិញសៀវភៅសិក្សាដោយខ្លួនឯងតែប៉ុណ្ណោះ។

ស្របមតិគ្នានេះដែរនិស្សិតអាហារូបករណ៍ទាំងពីររូបខាងលើបានលើកទឹកចិត្តដល់ប្អូនៗ ឬអ្នកសិក្សាដែលត្រៀមខ្លួនចូលមហាវិទ្យាល័យ គួរត្រៀមខ្លួននិងកំណត់គោលដៅ ជំនាញសិក្សាឱ្យបានច្បាស់លាស់ និងតាមដានអំពីដំណឹងអាហារូបករណ៍ឱ្យបានជាប់លាប់ចៀសវាងការខកខានឱកាសសិក្សាឥតបង់ថ្លៃនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...