ហិរញ្ញវត្ថុ ប៉ែនបុប្ផា

អ្នកស្រី ប៉ែន បុប្ផា ៖ យុវជនគួរមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ទោះរៀនមិនទាន់ចប់សាកលវិទ្យាល័យ

ភ្នំពេញ៖ យុវជនមានទម្លាប់ចាយលុយបានត្រឹមត្រូវជារឿងល្អមួយ ប៉ុន្តែរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវជារឿងកាន់តែប្រសើរ និងមានឥទ្ធិពលខ្លាំងបំផុតដល់ដំណើរការនៃការរៀបចំផែនការជីវិត បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ និយាយដល់កិច្ចការរៀបចំផែនការហរិញ្ញវត្ថុនេះ វាពិតជាលំបាកបន្តិចសម្រាប់យុវជនកម្ពុជា ដោយសារយុវជនមួយចំនួនស្ថិតក្នុងវ័យកំពុងបន្តសិក្សាពឹងប្រភពហិរញ្ញវត្ថុពីម្តាយឪពុក ឬអាណាព្យាបាល។ ចំណែកយុវជនមួយចំនួនទៀត ទើបចាប់ផ្តើមធ្វើការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

“ទម្លាប់រៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ជាអ្វីដែលយុវជនកម្ពុជាគួរចាប់ផ្តើមគិតឱ្យបានល្អិតល្អន់ នោះនឹងជួយឱ្យពួកគេឆាប់សម្រេចបំណងប្រាថ្នារបស់ខ្លួន”។

ប៉ែន បុប្ផា

នេះជាការលើកឡើងរបស់អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល ដែលជាស្ថាប័នបណ្តុះបណ្តាលពីចំណេះដឹងអំពីហរិញ្ញវត្ថុ។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល មានប្រសាសន៍ថា ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវជួយឱ្យយុវជនឆាប់សម្រេចផែនការជីវិតរបស់ខ្លួននៅក្នុងរយៈពេលជាក់លាក់មួយ ប្រសិនបើយុវជនមានគោលដៅច្បាស់លាស់។ ទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យយុវជនមានពេលវេលារៀនសូត្រគ្រប់គ្រាន់ បំពេញការងារមានប្រសិទ្ធភាព និងជួយឱ្យជីវភាពបានកាន់តែប្រសើរ។

ហិរញ្ញវត្ថុ ប៉ែនបុប្ផា

អ្នកស្រី ប៉ែន បុប្ផា ៖

“(និស្សិត) ឆ្នាំទី1 នៅមិនទាន់ខ្វល់ខ្វាយរឿងរកការងារធ្វើប៉ុន្មានទេ ប៉ុន្តែចាប់ពីឆ្នាំទីពីរទៅគួរតែចាប់ផ្តើមគិត។ តើរយៈពេលបីឆ្នាំទៅប្រាំឆ្នាំទៀតយ៉ាងម៉េច? អាហ្នឹងត្រូវគិតផែនការហិរញ្ញវត្ថុឱ្យហើយដើម្បីត្រៀមលក្ខណៈទុកជាមុន មានន័យថា ចាប់ផ្តើមលត់ដំខ្លួន មានវិន័យចំពោះខ្លួនឯង មិនមែនចេះតែចាយផ្តេសផ្តាសនោះទេ។ គាត់ត្រូវរៀបផែនការ បើគាត់ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬរកស៊ីអីមួយ តើត្រូវចំណាយលុយប៉ុន្មាន? ហើយលុយគាត់រាល់ថ្ងៃមានប៉ុន្មាន? សល់ប៉ុន្មាន? អ៊ីចឹងគាត់មិនត្រូវចាំលុយសល់ទេ បើមានផែនការច្បាស់លាសស់ហើយ ត្រូវដកសន្សំទុកឱ្យហើយ ហើយសល់ពីសន្សំចាំចាយ បើទោះបីលុយម្តាយឪពុកឱ្យក៏ដោយ លុយរកបានដោយខ្លួនឯងក៏ដោយ គឺគាត់ត្រូវរៀបចំផែនការហិរញ្ញវត្ថុពីឥឡូវទៅ…”។

អ្នកជំនាញហរិញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ប្រសិនបើយុវជនចាយលុយគ្មានខ្ទង់ចំណាយត្រឹមត្រូវ ហានិភ័យហិរញ្ញវត្ថុនឹងកើតមានគ្រប់ពេល អាចបណ្តាលឱ្យមានវិបត្តិផ្លូវចិត្តកើតឡើង។ ទន្ទឹមគ្នានេះដែរ ការគូសវាសផែនការហិរញ្ញវត្ថុដែលមានក្នុងដៃស្រាប់ នឹងជំរុញឱ្យយុវជនឆាប់សម្រេចផែនការអាជីវកម្មជាក់លាក់ណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវគួបផ្សំនឹងសមត្ថភាពរកចំណូលរបស់យុវជនដែរ។

ទាកទងនឹងរបៀបចាយលុយឱ្យមានប្រសិទ្ធភាពវិញ អ្នកស្រី ប៉ែន បុប្ផា បានបន្តលើកឡើងថា យុវជនត្រូវសម្រេចចិត្តចំណាយឱ្យបានសមស្របតាមផែនការហិរញ្ញវត្ថុដែលបានរៀបចំរួច បើទោះបីប្រភពហិរញ្ញវត្ថុនោះទទួលបានពីម្តាយឪពុក ឬរកបានដោយខ្លួនឯងពីការងារក៏ដោយ។ គួរចំណាយប្រាក់ទៅលើអ្វីដែលជាតម្រូវការចាំបាច់ ប្រសើរជាងចំណាយដើម្បីបំពេញចំណង់។

“ចំណាយសម្រាប់តម្រូវការចាំបាច់ ជាអ្វីដែលមិនអាចខ្វះបានមានដូចជា ថ្លៃអាហារ ការស្នាក់នៅ មធ្យោបាយធ្វើដំណើរ ថ្លៃសិក្សា និងសម្ភារៈសិក្សាជាដើម។ ចំណែកចំណាយដើម្បីបំពេញចំណង់ មានដូចជា ការផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ ស្បែកជើង ឬទិញសម្ភាសៈប្រើប្រាស់ទំនើបៗដេញតាមស៊េរីជាដើម។ ការចំណាយបែបនេះ យុវជនមិនគួរធ្វើឡើយ វានឹងប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន”

អ្នកស្រី ប៉ែន បុប្ផា។

តើផែនការហិរញ្ញវត្ថុគួររៀបចំពេញមួយជីវិតរស់យ៉ាងណា? ឆ្លើយនឹងសំណួរនេះ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមពលពុទ្ធិពល មានប្រសាសន៍បន្តថា ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាផែនការដែលត្រូវធ្វើពេញមួយជីវិតដោយសារហរិញ្ញវត្ថុជាផ្នែកសំខាន់សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ។ គ្រប់គ្នាត្រូវត្រៀមហិរញ្ញវត្ថុទុកមុនជានិច្ច។ ប្រសិនបើយុវជនគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ក្នុងជីវិត នោះនឹងមានបញ្ហាហិរញ្ញវត្ថុសម្រាប់តម្រូវការផ្សេងៗ។ ព្រមជាមួយគ្នានេះ អ្នកស្រីបានចាត់ទុកផែនការហិរញ្ញវត្ថុ ជាមុខវិជ្ជានៃជីវិតរបស់មនុស្ស។

“កាលណាវ័យកាន់តែវិវត្ដន៍ ផែនការទាំងនេះត្រូវគិតកាន់តែខ្លាំង ត្រូវត្រៀមរហូតដល់វ័យឈប់ធ្វើការ និងត្រូវប្រាកដថា មានហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់គ្រាន់សម្រាប់ខ្លួនឯងរហូតដល់ថ្ងៃចចុងក្រោយ”។

មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS អ្នកស្រី ប៉ែន បូប្ផា បានបញ្ជាក់ថា ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុសំខាន់សម្រាប់យុវជនកម្ពុជា។ អ្នកស្រីបានផ្តល់យោបល់ថា ប្រសិនបើសិស្ស-និស្សិត ឬយុវជនបានរៀបចំផែនការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ត្រឹមត្រូវ និងមានផែនការជីវិតច្បាស់លាស់ នោះឱកាសជោគជ័យក្នុងការសិក្សានិងការងារ នឹងសម្រេចបានលឿនបំផុតស្របតាមគោលដៅដែលបានកំណត់ទុក៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត……
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

ក្រោយពេលរៀបការក្មេងស្រីភាគច្រើនត្រូវមើលថែទាំកូនតូចដោយខ្លួនឯង និងចាប់អាជីពជាអ្នកស៉ីឈ្នួលនៅចំការក្នុងសហគមន៍ ឬតាមភូមិស្រុក …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

៩ចំណុច ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី

ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ជាមួយនឹងការឡើងកំដៅផែនដី 2°C នឹងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែច្រើន។ លោក នីកូឡាស ហាហ្គែលបឺក…