អំពើហិង្សារបស់ឪពុកម្ដាយអាចបង្កជាកាយវិការមិនសមរម្យដែលធ្វើឱ្យកុមារត្រាប់តាម

ភ្នំពេញ- បច្ចុប្បន្នដោយសារស្ថិតក្នុងបរិបទកូវីដ ការសិក្សាពីអំពើហិង្សាលើកុមាររបស់ឪពុកម្ដាយមានការកើនឡើងក្នុងរូបភាពជាច្រើន ទាំងអំពើហិង្សាលើរាងកាយ និងផ្លូវចិត្ត។ អំពើហិង្សា មិនត្រឹមតែធ្វើឱ្យកុមារ ឈឺចាប់ និងចង់ចាំមិនល្អប៉ុណ្ណទេ តែវាថែមទាំងបង្កឱ្យកុមារទទួលរងផលប៉ះពាល់ផ្លូវចិត្ត អាម៉ាស់ ភាពភ័យខ្លាចថែមទៀតផង។

អ្នកស្រី សុខ វុធ្ធាណេ ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យ និងជាម្ដាយម្នាក់បានផ្ដល់បទពិសោធន៍ថា ក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល លោកស្រីតែងប្រើវិធីអប់រំកូនដោយណែនាំ និងការដាក់ទោសនៅពេលដែលពួកគាត់ធ្វើខុសដោយវិជ្ជមានជាដើម។ អ្នកស្រីបានបន្តថា« សម្រាប់ខ្ញុំ កូនតាំងពីតូចមក ពួកគេមិនមែនមិនធ្លាប់ខុសទេ តែអ្វីដែលសំខាន់គឺយើងជាអាណាព្យាបាលត្រូវមានវិធីសាស្ត្រក្នុងការណែនាំពួកគាត់»។

អ្នកម្ដាយរូបនេះបានបន្ថែមថា ឪពុកម្ដាយគ្រប់រូបត្រូវតែចាប់អារម្មណ៍ជាចាំបាច់ទៅលើបញ្ហារបស់កូនៗ ជាពិសេសកាយវិការវាយដំ ឬហិង្សាផ្សេងៗ។ ប្រសិនបើឪពុកម្ដាយជ្រើសយកការវាយកូន ដើម្បីជាការដាក់ទោសពេលធ្វើខុស នោះតទៅមុខទៀត កូនៗអាចនឹងចងចាំ និងអនុវត្តតាមនៅអំពើហិង្សានេះទៅកាន់អ្នកដទៃ ឬនៅសាលារៀនជាមួយមិត្តភក្តិជាដើម។

ស្របនឹងការលើកឡើងខាងលើ យុវតី រើន សុក្រសុរិយ៉ា ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី០៣ បានលើកឡើងថាអំពើហិង្សារបស់ឪពុកម្ដាយពិតជាជះឥទ្ធិពលដល់កុមារទាំងផ្លូវកាយ និងអារម្មណ៍ពួកគាត់ពិតមែន។ ជាទូទៅអំពើហិង្សាត្រូវបានប្រព្រឹត្តក្នុងរូបភាពមួយចំនួន ដូចជាការបង្កជាស្លាកស្នាមនៅពេលវាយប្រតប់ និងការប្រើប្រាស់ពាក្យសម្តីមួយចំនួនប៉ះពាល់ដល់ផ្លូវចិត្តជាដើម។  លើសពីនេះទៅទៀត អំពើហិង្សាអាចធ្វើឱ្យការសិក្សារបស់កុមារធ្លាក់ចុះ បង្កឱ្យកុមារមានអប្បកិរិយាមិនល្អ ឬអាចធ្វើឱ្យពួកគេទទួលរងសំពាធផ្លូវចិត្ត រងការឈឺចាប់ផ្លូវកាយ រហូតឈានដល់ការភ័យខ្លាចនឹងសង្គមខាងក្រៅផងដែរ។

ជាមួយគ្នានេះយុវតី គង់ គន្ធា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រម្នាក់ក៏បានឡើងស្រដៀងគ្នានេះដែរថា ការប្រើអំពើហិង្សាពិតជាប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារខ្លាំងណាស់។ គន្ធាបាននិយាយបន្តថា «ខ្ញុំមានភាពក្លាហាន ស្រស់ស្រាយ និងទទួលលទ្ធផលល្អក្នុងការសិក្សា ក៏ដោយសារតែសមាជិកក្នុងគ្រួសារ ជាពិសេសឪពុកម្ដាយជាអ្នកផ្ដល់ដំបូន្មានមិនដែលប្រើអំពើហិង្សា»។

ដោយមើលឃើញពីចំណុចទាំងអស់នេះ គន្ធា យល់ថាការណែនាំរបស់ឪពុកម្ដាយនៅពេលកូនធ្វើខុស ដោយវិជ្ជមាន និងការបង្ហាញគម្រូល្អៗរបស់អាណាព្យាបាល បានជះឥទ្ធិពលវិជ្ជមានយ៉ាងច្រើនដល់ជីវិតរបស់កុមារ។ យុវជនខាងលើបានបង្ហាញការយល់ដឃើញផងដែរថា ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកមើលថែក្មេងគួរប្រើឥរិយាបទសមរម្យ កុំប្រើអំពើហិង្សាដែលនាំឱ្យកុមារឈឺចាប់ រងភាពអាម៉ាស។ ផ្ទុយមកវិញ ពួគគាត់គួរចេះអប់រំដោយវិជ្ជមាន និងធ្វើខ្លួនជាគម្រូអហិង្សាដ៏ល្អដល់កុមារ ដើម្បីកសាងបាននូវធនធានមនុស្សប្រកបដោយគំនិតសន្តិភាពនៃថ្ងៃអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...