ឪពុកម្តាយអភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំបាច់ត្រូវការរបស់លេងមានតម្លៃថ្លៃៗ

កុមារចូលចិត្តលេងមិនត្រឹ​មតែសប្បាយរីករាយនោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង។ ទារក ឬកុមារមានអាយុក្រោមបីឆ្នាំអាចរៀនសូត្របានយ៉ាងច្រើនពីសកម្មភាពលេងរបស់ពួកគេ ដូចជាបណ្តុះបំណិន​ជីវិត របៀបដោះស្រាយបញ្ហា បង្ហាញគំនិតផ្ទាល់ខ្លួន និងពង្រឹងទំនាក់ទំនងទៅ​កាន់​ម្តាយ​ឪពុក​ជា​ដើ​ម​។ អភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំ​បា​ច់​ត្រូវការរបស់លេងថ្លៃៗនោះទេ ប៉ុន្តែទាមទារការចូលរួមពីម្តាយឪពុក។ ខាងក្រោមនេះជាភស្តុតាងមួយចំនួនស្តីពីឥរិយាបថលេងបែបវិទ្យាសាស្រ្តអាចជួយដល់សមត្ថភាពកុមារត្រូវបានសិក្សាដោយមូលនិធិ LEGO Foundation ។

little children playing toys to education with family at home, girl happy and fun in childhood concept

១. កុមាររៀនសង្កេតពីសំណង់ផ្សេងៗដែលគេបានលេង ៖ ប្រសិនបើកុមារចាប់ផ្តើមសាងសង់អ្វីមួយតាមការនឹកឃើញឱ្យចេញជារូបភាពសំណង់ នោះនឹងអាចជួយឱ្យពួកគេយល់ដឹងអំពីចន្លោះ ទំហំ និងចេះវាស់វែងបានកាន់តែល្អ។ លើសពីនេះកុមារអាចសម្គាល់អ្វីៗនៅជុំវិញខ្លួនតាមរយៈសកម្មភាពលេងរបស់ពួកគេ ។

២. កុមារបង្កើតជំនាញសង្គមនៅពេលរៀនធ្វើសំឡេងប្លែកៗ ធម្មតាកូនក្មេងតូចៗ មានទំនាក់ទំនងជាមួយម្តាយឪពុកតាមរយៈការបញ្ចេញសំឡេងប្លែកៗ កាយវិការ និងទឹកមុខឆ្លើយតប​ទៅ​កាន់ម្តាយឪពុក។​ គ្រប់សកម្មភាពរបស់ពួកគេពេលនេះ ម្តាយឪពុកត្រូវឆ្លើយតបដោយប្រុងប្រយ័ត្នបំផុត។ សំឡេងនិងសកម្មភាពរបស់ម្តាយឪពុកនឹងចូលរួម​ពង្រឹងតំណភ្ជាប់សរសៃប្រសាទនៅក្នុងខួរក្បាលកុមារ គាំទ្រដល់ការអភិវឌ្ឍន៍ជំនាញទំនាក់ទំនងនៅក្នុងសង្គម។

៣. កុមារអាចបង្កើតជំនាញយល់ដឹងនៅពេលពួកគេលេងបិទពួន ឬលេងលាក់វត្ថុអ្វីមួយ ៖ សកម្មភាពលេងបិទពួន ឬលេងស្វែងរករបស់របរនៅក្នុងផ្ទះអាចជួយឱ្យកូនៗរបស់លោកអ្នកផ្តោតអារម្មណ៍ដោះស្រាយបញ្ហា និងគិតបត់បែនបានយ៉ាងល្អ។ វាលំបាកបន្តិចមែន ប៉ុន្តែកុមារចេះបង្កើតយុទ្ធសាស្រ្តផ្សេងៗប្រកបដោយប្រសិទ្ធភាពដើម្បីជំនះលើឧបសគ្គ។ ទន្ទឹមគ្នា​នេះ​ម្តា​យ​ឪពុ​កត្រូវទុកពេលវេលាឱ្យកូនស្វែងរកដំណោះស្រាយដោយខ្លួនឯង ហើយផ្តល់ជំនួយឱ្យកូនប្រសិនពួកគេចង់បោះបង់ចោលត្រង់ចំណុចណាមួយ។

៤. សកម្មភាពរាំច្រៀងរបស់កុមារអាចបង្កើតជំនាញខាងអារម្មណ៍ ៖ធម្មតាកុមារបង្ហាញមនោសញ្ចេតនាតាមរយៈសកម្មភាពរាំច្រៀងផ្សេងៗដោយមិនខ្វល់ពីអ្វីនៅជុំវិញខ្លួនឡើយ ហើយ​ស​ក​ម្ម​ភា​ព​​នេះ​អាចជំរុញឱ្យពួកគេអភិវឌ្ឍន៍អារម្មណ៍និងសុខភាពផ្លូវចិត្តបានយ៉ាងល្អ។ សកម្មភាពច្រៀងរាំជាវិធីសាស្រ្តមួយបង្ហាញនិងបញ្ចេញអារម្មណ៍​ ព្រមទាំងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាង​ម្តា​យ​ឪពុក​ជាមួ​យកូ​នឱ្យ​កាន់​តែប្រ​សើរ​។

៥. គូររូបភាពបង្កើតជំនាញច្នៃប្រឌិតដល់កុមារនៅពេលដែលកូនតូចៗរបស់អ្នកអង្គុយគូរពីអ្វីដែលពួកគេស្រមើស្រមៃនៅលើក្រដាស ពួកគេកំពុងព្យាយាមបង្ហាញគំនិតនិងបំលែងរូបភាពទាំងនោះឱ្យក្លាយជាការពិត។ ម្តាយឪពុកត្រូវសួរសំណួរឱ្យបានច្រើនទៅលើគំនូររបស់កូន ហើយលើកទឹកចិត្តឱ្យពួកគេឱ្យមានក្តីស្រមៃជានិច្ច។​ ការអភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំ​បា​ច់​ត្រូវការរបស់លេងថ្លៃៗនោះទេ តែផ្ទុយទៅវិញអ្នកអាចប្រើប្រាស់របស់របរដែលមានស្រាប់នៅក្នុងផ្ទះ ដើម្បីបង្កើតល្បែងកម្សាន្តងាយៗ ផ្តល់​ភាពសប្បាយរីករាយជាមួយកូនបានគ្រប់ពេលវេលា​។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...