កញ្ញា ផល សុវណ្ណនាថ ៖ ឃើញរូបភាពវីដេអូក្នុងទូរទស្សន៍ ធ្វើខ្ញុំឱ្យចង់ក្លាយជាអ្នកដឹកនាំផលិតភាពយន្ត

ភ្នំពេញ៖ ថ្មើនេះម៉ោងជិត ១២រំលងអាធ្រាតទៅហើយសំឡេងសំនៀងជាភាសាអង់គ្លេស អ៊ែកសិន (Action) និងខាត់ (Cut) បានបន្លឺរឡើងខ្លាំងចេញពីប​រិវេណ​​ថតមួយក​ន្លែង ដែល​ក្រុ​ម​​ការ​ងារ​ផលិ​ត​​វីដេអូ ជាច្រើននាក់​កំពុងផ្ចិត​ផ្ចង់​យករូបភាពនិងខ្លឹមសារ ។ នេះជាសំឡេងរបស់កញ្ញា ផល សុវណ្ណនាថ វ័យម្ភៃប្រាំឆ្នាំ ជាជំនួយការអ្នកដឹក​នាំ​ដំណើរការផលិត​វីដេអូឯក​សារ ។ សុវណ្ណនាថ ជា​កូនចៅ​អ្ន​ក​ភ្នំពេញ និងមាននិស្ស័យស្រឡាញ់ការងារសិល្បៈតាំងពីកុមា​រ​ មានក្ដីស្រមៃចង់ក្លាយខ្លួនជាអ្នកដឹកនាំផលិតភាពយន្តដ៏ប៉ិនប្រសប់ម្នាក់នៅកម្ពុជា ។  

កំពុងត្រួតពិនិត្យការងារផលិតជាមួយក្រុមការងារដែលភាគច្រើនជាបុរស កញ្ញា ផល សុវណ្ណនាថ បំពេញការងារបានយ៉ាងល្អនៅក្នុងតួនាទីរបស់ខ្លួន។ ឆ្លើយនឹង​សំណួរថា ហេតុអ្វីសុវ​ណ្ណ​នាថ ចង់ក្លាយខ្លួនជាអ្នកដឹក​នាំផលិតភាពយន្តដ៏ចំណានម្នាក់? កញ្ញាបានងាកមកនិយាយទាំងស្នាមញញឹមថា មូលហេតុ​ដែល​ចង់​ក្លាយ​ជាអ្នកដឹកនាំផលិតភាពយន្តមាន​តាំងពី​កុ​មា​រ​ដោយសារតែចាប់អារម្មណ៍រូបភាពវីដេអូក្នុងកញ្ចក់ទូរ​ទស្ស​ន៍​​​ ។

តាំងពីក្មេងពេលដែលខ្ញុំមើលទូរទស្សន៍ ខ្ញុំឆ្ងល់ថាវីដេអូទាំងនោះកើតឡើងរបៀបម៉េច! គេធ្វើអ្វីខ្លះបានចេញជាវីដេអូ ហើយខ្ញុំចាប់ផ្ដើមស្រឡាញ់ការងារ ផលិតវីដេអូរហូតមកដល់សព្វថ្ងៃ”

កញ្ញា ផល សុវណ្ណនាថ

ការងារក្នុងវិស័យផលិតភាពយន្តមិនអាចកំណត់ម៉ោងពេលសម្រាក​ជាក់លាក់បានឡើយ នៅពេលចេញផលិតម្តងៗ ជួនកាលត្រូវចំណាយពេលថតពេញមួយថ្ងៃ ហើយថ្ងៃខ្លះបន្តរហូតដល់យប់ជ្រៅ ឬដល់ពេលទៀ​ប​ភ្លឺក៏មាន។ ទោះយ៉ាងណា សុវណ្ណនាថ មិនដែលត្អូញត្អែរពីការលំបាកក្នុងកិច្ចការងារទាំងអស់នេះឡើយ ផ្ទុយទៅវិញរូបគេខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងនាមជាយុវតីនៅក្នុងវិស័យប្រព័ន្ធផ្សព្វ​​ផ្សា​យ​​​។

ជាមនុស្សចូលចិត្តស្រមើស្រមៃច្រើននិងនិម្មិតគំនិតឱ្យចេញជារូបភាពវីដេអូ កញ្ញា សុវណ្ណនាថ ចាប់ផ្ដើមចូលប្រឡូកការងារផលិតវីដេអូតាំងពីឆ្នាំ២០១៣​ ស្របពេលកំពុងសិក្សាថ្នាក់ទី១២ ។ ចាប់ផ្តើមដំបូង​​ សុវ​ណ្ណនាថ បានដើរតួជាអ្នកបង្ហាញម៉ូត ពេលខ្លះចង់ក្លាយ​អ្នកចម្រៀង និងក្រោយមកធ្វើការងារជាអ្នកគ្រប់គ្រងតួសម្តែងជាដើម ។ ប៉ុន្តែការងារទាំងនេះ សុវណ្ណនាថមិនទាន់ដឹងថា ខ្លួនចង់ក្លាយជាអ្វីឱ្យពិតប្រាកដស្រ​ប​តាមក្តីស្រមៃរបស់ខ្លួន ។

“កាលពីក្មេងខ្ញុំឆ្ងល់គេធ្វើម៉េចបានចេញជារូបភាពមកបញ្ចាំងតាមទូរទស្សន៍ឱ្យខ្ញុំមើល តើគេប្រើឧបករណ៍អី ហើយពេលដែលគេធ្វើការវាតើគេជប់ឬយ៉ាងម៉េច? ខ្ញុំគិតថា បើមានឱកាសធំឡើងខ្ញុំចង់ទៅឃើញរឿងអស់ហ្នឹង ខ្ញុំចង់លឺ ចង់រៀន ហើយចង់បង្កើតឱ្យចេញជារូបភាពនៅលើទូរទស្សន៍ឱ្យគ្រួសារខ្ញុំមើល ពិសេសឱ្យប៉ាម៉ាក់ខ្ញុំមើល

កញ្ញា ផល សុវណ្ណនាថ

ក្រោយពីសាកល្បងធ្វើការងារជាច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយបានពីឆ្នាំ នៅក្នុងឆ្នាំ២០១៥ កញ្ញា សុវណ្ណនាថ បានចូលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍មួយដែលមានតួនាទីដំបូងជាជំនួយការទូទៅក្នុងការផលិត ។ តាមរយៈបទពិសោធន៍ការងារថ្មីនេះជាជំហានដំបូងដែលក្នុងជីវិត សុវណ្ណនាថ ប៉ងប្រាថ្នាក្លាយខ្លួនជាអ្នកដឹកនាំកម្មវិធីវីដេអូតាំងកុមារ។ ចាប់អាជីពនេះប្រឈមនឹងឧបសគ្គមួយចំនួន រួមមាន វិសមភាពយេនឌ័រក្នុងក្រុមការងារ ទទួលពាក្យពេចន៍បង្អាក់បំបាក់ទឹកចិត្ត និងព្រួយបារម្ភពីក្រុមគ្រួសារ ។

សុវណ្ណនាថ បានបញ្ជាក់ត្រង់នេះថា ៖

ខ្ញុំក៏ភ្ញាក់ផ្អើលខ្លួនឯងដែរ អត់នឹកស្មានថាការងារនេះភាគច្រើនគឺសុទ្ធតែជាមនុស្សប្រុស ! កម្មវិធីដំបូងដែលខ្ញុំធ្វើ គឺខ្ញុំស្រីតែម្នាក់ឯងគត់ ហេតុនេះខ្ញុំត្រូវរៀនសម្របខ្លួនរបៀបមនុស្សប្រុស ដូចថាមនុស្សប្រុសគាត់មានការនិយាយស្ដី របៀបបែបពួកគាត់ ខ្ញុំក៏ត្រូវសម្របខ្លួនតាមពួកគាត់ដែរ”

ការងារប្រើកម្លាំងនិងគំនិតក្នុងពេលតែមួយនេះ ទោះហត់នឿយបន្តិចមែន ប៉ុន្តែ សុវណ្ណនាថ រីករាយក្នុងចិត្តជានិច្ច និងជឿជាក់ថា ថ្ងៃណាមួយរូបគេនឹងក្លាយជាអ្នកដឹកនាំផលិតភាពយន្តដ៏ចំណានម្នាក់ ។

ដើម្បីសម្រេចគោលបំណងខាងលើ បច្ចុប្បន្នកញ្ញា ផល សុវណ្ណនាថា កំពុងបំពេញការងារជាជំនួយការទូទៅរបស់អ្នកដឹកនាំផលិតភាពយន្ត ដឹកនាំផលិតសាច់រឿងក្នុងកម្មវិធី MasterChef Khmer ជំនួយការអ្នកដឹកនាំផលិតពាណិជ្ជកម្ម ជាអ្នកផលិតមាតិកានៅ Studio4 ព្រមទាំងធ្វើការងារមួយចំនួនទៀត ។ ជុំវិញការងារដែលខ្លួនកំពុងបំពេញ សុវណ្ណនាថ និយាយទាំងស្នាមញញឹមថា “កុំឱ្យឧបសគ្គបង្អាក់ក្ដីស្រមៃរបស់ខ្លួន តិចឬច្រើនគួរបង្ហាញសមត្ថភាពយើងឱ្យអ្នកដទៃបានឃើញ”​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...