អង្គការភីនកម្ពុជាអនុវត្តន៍គម្រោង SWITCHtoSolar ជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម

ភ្នំពេញ – គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCHtoSolar) នៃអង្គការភីនកម្ពុជា សហការជាមួយមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម កសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានដាក់ឱ្យអនុវត្តន៍គោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែម និងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យ​ក​សិកម្ម ជលផល និងវារីវប្បកម្ម ។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធអនឡាញលើអនុស្សារណៈនៃការយោគយល់គ្នាកាលពីកាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ 

លោក Hugo Agostinho អ្នកគ្រប់គ្រងគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ នៃអង្គការភីនកម្ពុជា បានលើកឡើងថា តាមរយៈគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ក្នុងការបង្កើតកិច្ចសហការលើកដំបូងបំផុតជាមួយស៊ីសេន ។ លោកបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ អង្គការភីនកម្ពុជាអាចចែករំលែកលទ្ធផលនៃការសិក្សា និងបទពិសោធន៍បច្ចេកវិទ្យាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ។

“ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានឱកាសលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ បច្ចេកវិទ្យាថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យ និងមានផលិតភាពខ្ពស់ជាលក្ខណៈបុគ្គល និង MSME នៅក្នុងសហគមន៍កសិជលផល។ យើងមានគោលបំណងពាំនាំនូវកិច្ចការទាំងនេះទៅបណ្ដាញ ក្នុងស្រុកបន្ថែមទៀត តាមរយៈឧទ្យានបច្ចេកវិទ្យាកសិកម្ម (ATP) នៃស៊ីសេនដែលមានស្រាប់”

លោក Hugo Agostinho អ្នកគ្រប់គ្រងគម្រោង SWITCHtoSolar

លោកបណ្ឌិត ហុក លីដា នាយកនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានមានប្រសាសន៍ថា ឧទ្យានបច្ចេកវិទ្យាកសិកម្មបង្កើតឡើងដើម្បីបង្ហាញអំពីការអនុវត្ត និង​ការគ្រប់គ្រងល្អបំផុតក្នុងវិស័យកសិកម្ម ហើយជាវេទិកាសិក្សាកសិដ្ឋានស្រាវជ្រាវ និងទីកន្លែងចុះកម្មសិក្សា កម្មវិធីកិច្ចសហការជាមួយដៃគូនានា និងជាវេទិកាចូលរួមរបស់វិស័យឯកជន។ តាមរយៈភាពជាដៃគូនេះ ឧទ្យានបច្ចេកវិទ្យាកសិកម្មអាចធ្វើការបង្ហាញបន្ថែមជាលក្ខណៈបច្ចេកទេសអំពីបច្ចេកវិទ្យាថាមពលព្រះអាទិត្យពីគម្រោងផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ និងពង្រីកសក្ដានុពលនៃបច្ចេកវិទ្យាដ៏ល្អ ។

“យើងមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសហគមន៍កសិជលផលកាន់តែល្អប្រសើរក្នុងប្រទេស”

លោកបណ្ឌិត ហុក លីដា

បច្ចុប្បន្ននេះ បច្ចេកវិទ្យាថាមពលព្រះអាទិត្យកំពុងមានការរីកចម្រើន ដោយមានការកើនឡើងជាលំដាប់នូវតម្រូវការពីវិស័យផ្សេងៗ ជាពិសេសដោយមានការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យ កសិកម្ម និងជលផលក្នុងប្រទេសកម្ពុជា។ ស៊ីសេនអនុវត្តកិច្ចការងារដើម្បីលើកកម្ពស់សន្តិសុខស្បៀង និង អាហារូបត្ថម្ភក្នុងប្រទេសកម្ពុជាតាមរយៈការគាំទ្រដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងជំរុញនវានុវត្តន៍កសិកម្ម។ ស៊ីសេនបានសហការជាមួយមន្ទីរពិសោធន៍នវានុវត្តន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និង អ្នកបច្ចេកទេសធ្វើការបង្ហាញអំពីបច្ចេកវិទ្យាបែបនវានុវត្តន៍សម្រាប់ក្រុមគោលដៅពាក់ព័ន្ធ។

គម្រោង SWITCHtoSolar ផ្តល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈកម្មវិធី EU SWITCH-Asia Programme និងសាធារណរដ្ឋឆែក តាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក ។ ទន្ទឹមនឹងនេះ SWITCHtoSolar បានអនុវត្តដោយដៃគូទាំងបី នៅខេត្តចំនួនប្រាំ នៅក្នុងប្រទេសកម្ពុជា រួមមាន អង្គការភីផលអ៊ីននីត (PIN) ក្រុមហ៊ុន Sevea Consulting និងEnergyLab Cambodia ។ គម្រោងនេះមានគោលដៅចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោ​យ​ចីរភាព និងបរិយាបន្ននៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) និងការប្រើប្រាស់ថាមពលរបស់អ្នកប្រើប្រាស់ និងបង្កើតឱកាសការងារបៃតងនៅក្នុងវិស័យកសិកម្ម និងជលផល ។

សូមជម្រាបជូនថា ស៊ីសេន និងដៃគូអនុវត្ត SWITCHtoSolar នឹងសហការគ្នាដើម្បីជំរុញឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមរយៈយុទ្ធនាការដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្ដីពីសារសំខាន់នៃបច្ចេកវិទ្យា ថាមពលព្រះអាទិត្យដល់សិស្ស-និស្សិតពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានសាធារណៈ និងឯកជនពាក់ព័ន្ធ ផងដែរ។ យុទ្ធនាការនេះនឹងបង្កើតបណ្ដាញមួយដែលអាចពង្រីកការយល់ដឹងអំពី ភាពជាប់ពាក់ព័ន្ធរបស់គម្រោងទៅដល់ប្រជាជនគោលដៅកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយរវាង SWITCHtoSolar និងស៊ីសេន បង្ហាញអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យ តាមរយៈវេទិកា និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដូចជាទំព័រហ្វេសប៊ុក វេបសាយ កម្មវិធីបណ្តាញសង្គម LinkedIn, Instagram, Twitter និង Telegram ជាដើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។