នាយកសាលាបឋមសិក្សាស្វាយជ្រំជាប់ជ័យលាភីនាយកសាលាល្អ ពានរង្វាន់សម្ដេចតេជោហ៊ុន សែន

ស្វាយរៀង៖ ឆ្លើយតបការរីកចម្រើននៃការសិក្សា និងបច្ចុប្បន្នភាពនៃគោលនយោបាយយុវជនសតវត្ស៍ទី២១ សាលារៀនជាច្រើននៅកម្ពុជាចាប់ផ្តើមផ្លាស់ប្តូរមុខមាត់របស់ខ្លួនលែងជាសាលាមានតួនាទីបង្រៀនតែមួយមុខទៀតហើយ ប៉ុន្តែផ្តោតទៅលើការរៀបចំសោភ័ណ្ឌភាពបរិស្ថាននៅក្នុងសាលា និងគិតពីសុខុ​មា​ល​ភា​ព​សិស្សានុសិស្ស ។

សាលាបឋមសិក្សាស្វាយជ្រំ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានក្លាយជាសាលាដែលមាននិរន្តរភាពមួយនៅកម្ពុជា ក្នុងនោះមានការចូលរួមពីគណៈគ្រប់គ្រងសាលា ភាគីពាក់ព័ន្ធ សិស្សានុសិស្ស អាណាព្យាបាល និងសហគមន៍ ដោយកសាងផែនការទំនើបកម្មដើម្បីធានាឱ្យការរៀនសូត្រ ការបង្រៀន ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ជាពិសេសធានាការថែទាំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសាលារៀនមេត្រីបរិស្ថានឱ្យបានស្អាតជានិច្ចនិរន្តរ៍ ។

ត្រឹមតែបួនឆ្នាំចាប់ពីឆឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ សាលាបឋមសិក្សាស្វាយជ្រំ បានទទួលពានរង្វាន់បីប្រភេទ មានដូចជា ពានរង្វាន់មាសជាសាលាបរិស្ថានមេត្រីកម្ពុជាឆ្នាំ២០១៩ ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានពីក្រសួងបរិស្ថាន ពានរង្វាន់លេខមួយជាសាលាស្អាតនៅក្រសួងអប់រំ យុវជន និងកីឡា នេះបើតាមការបញ្ជាក់ពីលោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ ។

លោក ចាន់ សំអន បានបន្ថែមថា កន្លងមកលោក និងគណៈគ្រប់គ្រងសាលាស្វាយជ្រំបាន​បង្កើតគោលការណ៍រដ្ឋបាលលើការបង្កើតមេរៀន កិច្ចការអប់រំពីបរិស្ថាន និងសហគមន៍ និងបង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសិក្សានៅក្នុងសាលារៀន ។

អ្នកស្រី ប៉ែន ម៉ាលីន ជាប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននិយាយថា សាលាមានអនាម័យ សិស្សក៏សប្បាយចិត្ត អាណាព្យាបាលក៏សប្បាយចង់ឱ្យកូនបានមករៀន។ លោកស្រីបានចាប់អារម្មណ៍ថា កូនៗចេះទុកដាក់សំរាមបានល្អ មិនបោះចោលសំរាមផ្ដេសផ្ដាស់ពាសវាលពាសកាល ។

ចំណែកអ្នកស្រី ព្រំ ឈន់ ជាប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំ បានបញ្ជាក់បន្ថែមថា កាលពីមុនសាលាបឋមសិក្សាស្វាយជ្រំពុំមានហេដ្ឋារចនាសម័ន្ធអ្វីទាំងអស់ ដីហុយ គ្មានដើមឈើ ប៉ុន្តែបច្ចុប្បន្ននេះ បរិស្ថានសាលារៀនលែងមានសំរាម មានបង្គន់អនាម័យ មានរោងបំណិនជីវិត មានអាហារដ្ឋានសម្រាប់សិស្ស សួនច្បារ បរិវេនថ្នាក់រៀនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ជំនួយដល់សិស្សាសិស្ស ។

ព្រះតេជគុណ អ៊ុក កាន គង់នៅវត្តស្វាយជ្រំ តំណាងគណៈកម្មការទ្រទង់សាលារៀន បានមានសង្ឃដីកាថា ព្រះសង្ឃដែលគង់ចាំនៅវត្តស្វាយជ្រំ បានចូលរួមកសាងបណ្ណាល័យ ដើម្បីជួយសម្រួលជាឯកសារដល់ការសិក្សារបស់សិស្ស ចំណែកឯបរិស្ថានក្នុងសាលា ព្រះតេជគុណគិតថា គឺជាទីមានមោទកភាពយ៉ាងល្អស្រស់បំព្រង ។ ដោយមានការចូលរួមពីលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតាសិស្ស សហគមន៍បានចូលរួម ធ្វើឱ្យរចនាបទក្នុងសាលាបានល្អ។

គួរំលឹកថា សាលាបឋមសិក្សាស្វាយជ្រំបានឆ្លងកាត់ការអភិវឌ្ឍច្រើនដំណាក់កាល បានបង្កើតឡើងនៅឆ្នាំ១៩៥៣ មានឈ្មោះថា សាលាបឋមសិក្សាដូងផុស ។ ក្រោ​យមកសាលាត្រូវបានបោះបង់ចោល និងបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមនាទសវត្ស៍ទី៧០ និងរបបខ្មែរក្រហមប៉ុល ពត ឆ្នាំ១៩៧៥ ដល់ ១៩៧៩ ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ សាលាបានកសាងឡើងវិញ និងបានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំរហូតមកដល់សព្វថ្ងៃ ។

សូមជម្រាបជូនថា  ដោយការរៀបចំផែនការ និងការចូលរួមពីអ្នកពាក់ព័ន្ធ និងមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន អង្គការសហប្រជាជាតិ បានផ្ដល់ការឧបត្ថម្ភដល់សាលារៀនអនុវត្តសាលារៀននិរន្តរភាពនៅកម្ពុជា ។ តាមគម្រោងនេះ បានជួយសាលារៀន រៀបចំសួនបំណិនជីវិតបានយ៉ាងល្អ និងរោងផលិតជីកំប៉ុស្តិ៍ថែមទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអាគារសិក្សាចំនួនប្រាំមួយខ្នង ស្មើនឹង២៥បន្ទប់ មានបុគ្គលិក និងគ្រូបង្រៀនសរុប ៣១នាក់ ស្រី២៤នាក់ និងមានសិស្សសរុបចំនួន ១០០០,២នាក់ សិស្សស្រីចំនួន ៤៩៦នាក់។ សាលារៀនមានអ្នកគ្រូមត្តេយ្យចំនួនបីនាក់ និងមានសិស្សថ្នាក់មត្តេយ្យសរុបចំនួន ៨៤នាក់ ក្នុងនោះកុមារីមានចំនួន ៣៨នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...