គោលការណ៍៣ចំណុច ជួយសង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ការសង្រោះផ្លូវចិត្តបឋមជាការឆ្លើយតបដោយត្រឹមត្រូវនឹងគាំទ្រដល់អ្នកដែលកំពុងរងទុក្ខ និងត្រូវការជំនួយ ។ ទន្ទឹមនឹងនេះការសង្រោះផ្លូវចិត្តបឋម ជាការផ្ដល់អន្តរាគមន៍តាមបែបចិត្តសង្គមក្នុងអំឡុង ឬក្រោយពេលជួបព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តដែលបណ្ដាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បុគ្គល និងសង្គម ។ ខាងក្រោមនេះ ជាគោលការណ៍សំខាន់មួយចំនួនជួយសង្រ្គោះផ្លូវចិត្តបឋម យោងតាមឯកសារគោលការណ៍ប្រតិបត្តិស្ដីអំពី ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។

១. ការពិនិត្យមើល ៖ លោកគ្រូ អ្នកគ្រូ ត្រូវចំណាយពេលនៅក្នុងការស្វែងយល់ពីស្ថានភាពវិបត្តិផ្លូវចិត្តជាមុនសិនមុនផ្ដល់ការសង្គ្រោះផ្លូវចិត្តបឋម ។ ទន្ទឹមនឹងនេះ​ ការពិនិត្យមើលសុវត្ថិភាព តម្រូវការមូលដ្ឋានបន្ទាន់ និងពិនិត្យមើលបុគ្គលិកអប់រំនិងអ្នកសិក្សាដែលមានទុក្ខសោកធ្ងន់ធ្ងរ ។ លើសពីនេះ ត្រូវប្រាកដថា តើមានគ្រោះថ្នាក់អ្វីខ្លះកើតឡើង? ដូចជា ការដួលសន្លប់ អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យជាដើម ។

លោកគ្រូអ្នកគ្រូ​ ត្រូវប្រាកដថា ការជួយធ្វើអន្តរាគមន៍មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងត្រូវដឹងពីតួនាទីរបស់ខ្លួន ។ ម៉្យាងវិញទៀត ក្នុងករណីឃើញមានរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត និងអ្នកភ័យតស្លុតត្រូវផ្ដល់ការសង្គ្រោះផ្លូវចិត្តបឋម និងបញ្ជូនអ្នកទាំងនោះទៅរកសេវាគាំទ្រផ្លូវចិត្តពីអ្នកជំនាញ ។

២. ស្ដាប់ ៖ ស្ដាប់មានសារៈសំខាន់ដើម្បីយល់ពីស្ថានភាព និងតម្រូវការរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាដែលកំពុងត្រូវការជំនួយ ព្រោះការស្ដាប់អាចជួ​យ​​ឱ្យ​អារម្មណ៍ពួកគាត់ស្ងប់ និងមានសុវត្ថិភាព ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការស្ដាប់ល្អ ត្រូវទៅជួបអ្នកដែលត្រូវការជំនួយ ផ្ដល់ការគោរព ណែនាំខ្លួន និងតួនាទី រួចសុំការអនុញ្ញាពីពួកគាត់មុនផ្ដល់ជំនួយដោយរកកន្លែងស្ងប់ស្ងាត់ និងជាកន្លែងដែលមានសុវត្ថិភាព ។ ម៉្យាងវិញទៀត សួរអំពីតម្រូវការ និងកង្វល់ បន្ទាប់មកស្ដាប់ និងជួយពួកគាត់ឱ្យមានអារម្មណ៍ប្រសើរឡើង ។

៣. ការតភ្ជាប់សេវានិងទំនាក់ទំនង ៖ ជួយបុគ្គលិកអប់រំនិងអ្នកសិក្សាកំណត់តម្រូវការជាមូលដ្ឋាននិងស្វែងរកសេវាគាំទ្រ ការដោះស្រាយបញ្ហា ផ្ដល់ព័ត៌មាន និងភ្ជាប់បុគ្គលិកអប់រំនិងអ្នកសិក្សាជាមួយក្រុមគ្រួសារនិងការគាំទ្រផ្នែកសង្គម ។ ទន្ទឹមនឹងនេះ សិក្សាពីតម្រូវការមូលដ្ឋាន និងជួយពួកគាត់ឱ្យទទួលបានសេវាគាំទ្រដូចជា អាហារ ទឹក ជម្រក សម្លៀកបំពាក់ សម្ភារៈចាំបាច់​ និងការថែទាំសុខភាពបឋម ហើយត្រូវប្រាកដថាអ្នកដែលងាយរងគ្រោះនឹងមិនត្រូវបានមើលរំលង ។ លើសពីនេះ ណែនាំជនងាយរងគ្រោះស្វែងរកសេវាគាំទ្រ ដឹងពីវិធីសាស្រ្តជួយខ្លួនឯងឱ្យមានអារម្មណ៍ប្រសើរ និងលើកទឹកចិត្តដោះស្រាយបញ្ហាបែបវិជ្ជមាន ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកជំនាញបង្ហាញថា បុគ្គលដែលទទួលបានការគាំទ្រពីគ្រួសារ និងគាំទ្រផ្នែកសង្គមមានភាពប្រសើរឡើងពីបញ្ហារបស់ពួកគាត់ជាងបុគ្គលដែលមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...