ភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញនៅទូទាំងប្រទេសបានក្នុងរយៈពេលខ្លី ពេលនេះសាលារៀនទាំងអស់រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ (ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ) ខេត្តព្រៃវែង និងខេត្តកោះកុង បានផ្អាកសកម្មភាពបង្រៀនជាបណ្តោះអាសន្នម្តងទៀតដោយសារឥទ្ធិពលជំងឺផ្លូវដង្ហើមកូវីដ-19 បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍20 កុម្ភះផ្ទុះឡើងកន្លងទៅ។
ការសម្រេចផ្អាកសកម្មភាពគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនខាងលើ ដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយការរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។ គ្រឹះស្ថានសិក្សាត្រូវបន្តរៀបចំកម្មវិធីសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សម្រេចផ្អាកទីតាំងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តាខេត្តទាំងនោះជាបណ្តោះអាសន្នផងដែរ។
ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តឧត្តរមានជ័យ ក៏បានសម្រេចបិទការចំរៀបពិធីមង្គលការ ពីធីជប់លៀង និងពិធីជួបជុំនានារហូតដល់មានការជូនដំណឹងម្ដងទៀត៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងមុខងារសាធារណៈ បានប្រកាសជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ដោយមើលឃើញថា បច្ចុប្បន្នទឹកដែលប្រើប្រាស់រួចជាច្រើនត្រូវបានគេបង្ហូរចោលចូលទៅក្នុងដី បង្ហូរចូលទៅក្នុងទន្លេ ឬក៏បង្ហូរចូលទៅវាលស្រែ ដោយមិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍
Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។
ចំណេះជីវិត, ព្រឹត្តិការណ៍
Extrovert គឺសំដៅដល់ចរិតលក្ខណៈមនុស្ស ដែលចូលចិត្តការជួបជុំ ជជែកកម្សាន្ត និងចូលរួមក្នុងសង្គម។ ដោយសារតែ ធម្មជាតិរបស់ពួកគេ បានធ្វើឱ្យមនុស្ស Extrovert អាចទាក់ទាញមនុស្សជាច្រើនមកក្បែរ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់)…..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងអង្គការ ប៉េ អេស អឺ (PSE ) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ឧកញ៉ា ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បញ្ហាសុខភាពផ្លូវចិត្តគឺសំខាន់ណាស់, លោកមើលឃើញថា សម្ពាធផ្លូវចិត្តបានកំពុងកើតឡើងទៅលើប្រជាជននៅក្នុងប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពខុសគ្នារវាងបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងម៉ាស៊ីនចេះរៀន (Machine Learning) បានក្លាយជាប្រធានបទមួយដ៏ពេញនិយមហើយបានលើកមក…
ចំណេះជីវិត, ព្រឹត្តិការណ៍
តាមរយៈការប្រើប្រាស់ EI អ្នកអាចបង្កើនសមត្ថភាពស្ដាប់របស់អ្នក ដោយធានាថា អ្នកមិនគ្រាន់តែឮគេនិយាយប៉ុណ្ណោះទេ អ្នកក៏យល់ច្បាស់នូវអ្វីដែលនិយាយដែរ។