សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារជូនអង្គការដើម្បីភាពញញឹមនៃកុមារ

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដល់អង្គការដើម្បីភាពញញឹមនៃកុមារ។

ការផ្សាយរបស់ទំព័រហ្វេសប៊ុក Royal Du Cambodge នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ក្រៅពីប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន សម្តេចម៉ែទ្រង់ប្រោសប្រទានបន្ថែម មានម៉ាស់ចំនួន បីពាន់បន្ទះ សាប៊ូដុំពីរឡាំង ទឹកសុទ្ធពីរឡាំង និងសាប៊ូទឹកមួយឡាំង ដល់អង្គការដើម្បីភាពញញឹមនៃកុមារ ទុកប្រើប្រាស់សម្រាប់កុមារក្រីក្រងាយរងគ្រោះ ស្ថិតនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អង្គការដើម្បីភាពញញឹមនៃកុមារ បានផ្តួចផ្តើមបង្កើតឡើងដោយលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ជនជាតិបារាំងក្នុងបំណងជួយកុមារកម្ពុជារាប់ពាន់នាក់ពីគំនរសំរាមឱ្យមានអនាគតភ្លឺស្វាងតាមរយៈការអប់រំ។ លោកបានទទួលមរណភាពដោយជរាពាធ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨២ឆ្នាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣