អ្នកស្រី ហួត សុជាតា៖ អំណានជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប

ភ្នំពេញ – ដើម្បីអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ ការអានគឺជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់កុមារ ព្រោះនៅពេលដែលកុមារចាប់ផ្ដើមចេះអាន ពួកគេនឹងទទួលបាននូវប្រយោជន៍ជាច្រើនពីបំណិនថ្មីៗ និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។ ទន្ទឹមនឹងនេះ តាមរយៈការអាន ក៏​អាចជួយអភិវឌ្ឍសមត្ថភាពកុមារលើគ្រប់ផ្នែកនឹងក្លាយជាធនធានមនុស្សពោរពេញដោយសក្ដានុពលសម្រាប់សង្គមផងដែរ ។

អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (IBBY Cambodia) មានប្រសាសន៍ថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះឡើយ។

«មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ចាំ​កូន​ចូលរៀន​នៅសាលា​ ​ចាំ​រៀន​អាន ប៉ុន្តែការធ្វើ​បែប​នេះ កុមារ​នឹង​បាត់​បង់​ឱកាស​ច្រើន ព្រោះ​ថា​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ ធ្វើ​ឡើង​តាំង​ពី​កុមារ​ចាប់ផ្ដើមចេះ​និយាយ​ម្ល៉េះ»

អ្នកស្រី ហួត សុជាតា

អ្នកស្រី ហួត សុជាតា បន្ថែមទៀតថា ការអានគឺជារឿងស្មុគស្មាញសម្រាប់កុមារដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នងពេលធ្វើសកម្មភាពអានម្ដងៗ ។ អ្នកស្រីបន្តថា ដើម្បីចៀសវៀងកុំឱ្យកុមារបាក់ទឹកចិត្ត និងបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវ​ផ្ដល់​ឱកាស​អាន​ទៅ​កុមារ​ ទៅ​តាម​កម្រិត នៃ​ការ​លូត​លាស់​​របស់​ពួកគេ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ឪពុកម្ដាយចំណាយពេលអានជាមួយកូនបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដោយពួកគេអាចរៀនសូត្រផ្ទាល់ពីអាណាព្យាបាលបន្ថែមពីអ្វីដែលពួកគេបានរៀននៅសាលា។

«អំណានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងស្វែងយល់លើគ្រប់មុខវិជ្ជាជាពិសេសការលើកកម្ពស់ការសិក្សាភាសាខ្មែរ គណិតវិទ្យានៅថ្នាក់ដំបូងនៃបឋមសិក្សា»  

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អ្នកជំនាញអំណានកុមារ អ្នកស្រី ហួត សុជាតា បញ្ជាក់ថា ការអានមិនតម្រូវឱ្យអានតែសៀវភៅនោះទេ ពោលគឺការធ្វើលំហាត់អាន អាចធ្វើបាននៅគ្រប់ទីកន្លែងដូចជា ការអានលើខិតប័ណ្ណ ចំណងជើងកាសែត អក្សរលើអាវយឺត ឈ្មោះយីហោហាង ជាដើម ។ ដូច្នេះ​ដើម្បីឱ្យកុមារមានទម្លាប់អាន អាណាព្យាបាលចាំបាច់ត្រូវធ្វើជាគំរូ និងលើកទឹកចិត្តកុមារ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យនៅផ្ទះ ហើយចំណាយពេលអានជាមួយពួកគេ។

ដោយឡែក អ្នកស្រី កាឡូ សូរីតា អនុប្រធានគម្រោងនៃស្ថាប័នឯកជនមួយ បានឲ្យដឹងថា អ្នកស្រីតែងអានសៀវភៅជាមួយកូនស្រីដែលមានអាយុជាងពីរឆ្នាំជារៀងរាល់ថ្ងៃ ។ តាមរយៈការអានជាប្រចាំ វាជួយឱ្យអ្នកស្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយកូន អាចកាត់បន្ថយការលេងទូរស័ព្ទ ជាពិសេសកូនរបស់អ្នកស្រីមានការវិវឌ្ឍផ្នែកភាសាបានច្រើន ។

សម្រាប់​អ្នកស្រី ភួង កញ្ញារ៉ា ដែលជាម្ដាយរបស់កូនតូចម្នាក់ដែរនោះ បាននិយាយថា ក្នុងមួយថ្ងៃអ្នកស្រីចំណាយពេលយ៉ាងហោចណាស់មួយម៉ោងអានសៀវភៅជាមួយកូនស្រីតូចរបស់អ្នកស្រីដែលអាយុពីរឆ្នាំកន្លះ ។ អ្នកស្រីថា ចាប់តាំងពីកូនរបស់អ្នកស្រីមានទម្លាប់អានសៀវភៅមក គាត់សង្កេត​ឃើញថា កូនគាត់មិនឆាប់ឆេវឆាវ មិនសូវយំ ស្ដាប់បង្គាប់ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយឪពុកម្ដាយទៀតផង ។

បើតាមឯកសារសៀវភៅដែលមានចំណងជើងថា «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍ និងតម្រូវការផ្សេងគ្នារបស់កុមារ ទៅតាមវ័យនីមួយៗ។ ក្នុងនោះ កុមារដែលមានអាយុចន្លោះពី ០ ទៅ ៣ឆ្នាំ ជាវ័យដែលគេទើបនឹងរៀនចាប់កាន់របស់ និងពុំទាន់អាចអានបាននៅឡើយ ។ តែចំពោះកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំវិញ ពួកគេចាប់ផ្ដើមចេះអាន និងយល់នូវអ្វីដែលពួកគេមើលឃើញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...