គម្រោងរេដបូកផ្តល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតក្រីក្រនៅតំបន់ជួរភ្នំក្រវាញចំនួន ៥នាក់

ភ្នំពេញ៖ អាហាររូបករណ៍អប់រំសហគមន៍គម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាត្បូង ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ ចំនួន៥នាក់ សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ។ កម្មវិធីអាហាររូបករណ៍នេះ ផ្ដល់តាមរយៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។  

បេក្ខជនដែលអាចចូលរួមបានចាំបាច់ត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២ មានសពុលភាព៣ឆ្នាំ។ បេក្ខជនត្រូវមានលំនៅនៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងរួមមាន ឃុំជីផាត ប្រឡាយ ជំនាប់ ថ្មដូនពៅ ឫស្សីជ្រុំ អូរសោម ភូមិបាក់អង្រុត ភូមិពោធិ៍បឹង ភូមិសុណ្ណាបៃតង ភូមិជីមាល ភូមិរមាំងស ដើម្បីទទួលបានឱកាសសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ។

គម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាត្បូង ផ្តល់ជូនរាល់តម្រូវការរបស់និស្សិតក្នុងអំឡុងពេល ៤ឆ្នាំ នៃកម្មវីធីសិក្សារួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។ បេក្ខជនមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានសុជីវធម៌ល្អ និងជាសិស្សរៀនពូកែនឹងត្រូវបានលើកទឹកចិត្ត។

កន្លែងទទួលពាក្យស្ថិតនៅតាមសាលាឃុំគោលដៅ និងស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែង។ ការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលោក ទូច សុផានី លេខទូរស័ព្ទ ០៧១ ៩០០០ ៨៧ កញ្ញា យ៉ន ម៉ាលីយ៉ា លេខទូរស័ព្ទ ០១៥ ៧១៨ ៦១៨ និងការិយាល័យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លេខទូរស័ព្ទ ០២៣ ២១១ ៦០៤។

គួរបញ្ជាក់ថា  រេដបូក (REDD+) ជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងចំនួនពីរ ទី១. ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងទី២. ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...