រំដួលអេកូ ៖ ដបទឹក និង បំពង់បឺត បរិស្ថានរង់ចាំម្ចាស់ថ្មី ជំនួសតំណែងដបនិងបំពង់ប្លាស្ទិក

ភ្នំពេញ៖ ដបទឹក បរិស្ថានលម្អដោយក្បាច់រចនាជារូបភាពជាអក្សរលើបំពង់ឬស្សីខាងក្រៅទាំងនេះ កំពុងរង់ចាំអតិថិជនជាម្ចាស់ថ្មីរបស់វានៅក្នុងហាងលក់វត្ថុប្រើប្រាស់មួយ នៃផ្សារទំនើបសូរិយា។ នៅក្បែរដបទឹក មានពែងទឹកបរិស្ថាន បំពង់បឺត បរិស្ថាន ថង់បរិស្ថាន កន្ត្រក់យូរដៃបរិស្ថាន សំឡីអនាម័យស្ត្រីបរិស្ថាន កាបូបបរិស្ថានដាក់លក់ជាហូរហែរ អមដោយសៀវភៅអានផ្សេងៗ។

រំដួលអេកូ ដបទឹក បំពង់បឺត

ហាងលក់វត្ថុប្រើប្រាស់ផលិតពីរុក្ខជាតិមួយនេះ មានឈ្មោះថា “រំដួលអេកូ” បង្កើតដោយកញ្ញា មឿន ស៊ុនម៉ាឡែន ជាអ្នកស្រឡាញ់បរិស្ថានដែលគ្មានប្លាស្ទិក និងជាអ្នករចនាក្រាហ្វិកឌីសាញម្នាក់។

“ខ្ញុំមិនអាចហាមឃាត់នរណាម្នាក់មិនឱ្យប្រើប្រាស់ប្លាស្ទិកនោះទេ ប៉ុន្តែខ្ញុំអាចបង្ហាញពីអ្វីដែលមាន ហើយល្អជាងប្លាស្ទិកទៅកាន់ប្រជាជនកម្ពុជា”

នេះជាមូលហេតុចម្បងមួយដែលជំរុញចិត្តកញ្ញា មឿន ស៊ុនម៉ាឡែន ឱ្យក្លាយខ្លួនជាស្ថាបនិកនៃហាងលក់សម្ភារ:ប្រើប្រាស់រំដួលអេកូ។

ម្ចាស់ហាងវ័យ 29 ឆ្នាំរូបនេះ បានបន្តឱ្យដឹងថា សម្ភារៈប្រើប្រាស់ដាក់លក់នៅក្នុងហាងទាំងអស់ ជាផលិតផលធ្វើដោយដៃ និងរចនារូបរាងដោយកញ្ញាផ្ទាល់តែម្ដង។ រយៈពេលមួយឆ្នាំនៅក្នុងអាជីវកម្មថ្មោងថ្មីនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន ចាប់ពីពេលបើកដំបូងនៅពាក់កណ្តាលឆ្នាំ 2019 កន្លងទៅ។

“ខ្ញុំឃើញអតិថិជន ពិសេសយុវជនគាត់ប្រើប្រាស់ដបទឹក បំពង់បឺតបរិស្ថាន ថង់បរិស្ថាន… ពេលពួកគាត់ប្រើវា ច្រើនថតបង្ហោះលើបណ្តាញសង្គមរបស់គាត់។ ខ្ញុំគិតថា នេះជាចំណុចល្អមួយដែលយុវជនកម្ពុជាយើងចូលរួមគាំទ្រផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ទោះមិនបានច្រើនក្តី ប៉ុន្តែគាត់បានចូលរួមចំណែកជួយបរិស្ថាន ហើយគាត់ពេញចិត្តនឹងខ្លួនឯង”

កញ្ញា មឿន ស៊ុនម៉ាឡែន
រំដួលអេកូ ដបទឹក បំពង់បឺត
រំដួលអេកូ ដបទឹក បំពង់បឺត

អ្នកខេត្តសៀមរាប ទឹកដីអង្គររូបនេះ បានរៀបរាប់បន្តថា គំនិតចៀសវាងប្រើប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ កើតឡើងដោយសារចំនួនប្លាស្ទិករាយប៉ាយគ្មានសណ្តាប់ធ្នាប់ បានបំផ្លាញបរិស្ថាន ប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងជីវៈចម្រុះផ្សេងៗ។ រហូតមកសព្វថ្ងៃរយៈពេល 12ឆ្នាំហើយ ដែលកញ្ញាបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យមក។

រំដួលអេកូ ដបទឹក បំពង់បឺត

“ខ្ញុំសប្បាយចិត្ត ពេលដែលខ្ញុំបានធ្វើការងារដែរខ្ញុំស្រឡាញ់ ! ខ្ញុំអត់ចូលចិត្តប្រើប្លាស្ទិកទេ ហើយចង់ឃើញចំនួនប្លាស្ទិកត្រូវបានកាត់បន្ថយ ដូច្នេះទើបខ្ញុំចាប់ផ្តើមលក់របស់របរដែលអាចប្រើជំនួសប្លាស្ទិកហ្នឹង”

នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា មឿន ស៊ុនម៉ាឡែន ស្ថាបនិករំដួលអេកូ។

រំដួលអេកូ ដបទឹក បំពង់បឺត

សម្ភារៈផលិតចេញពីរុក្ខជាតិរចនាក្បាច់បង្កប់ន័យសិល្បៈខ្មែរ វត្ថុធាតុដើមមួយចំនួនជាប្រភេទផលិតផលឆាប់រលាយក្នុងដី (នៅពេលបោះចោល) ត្រូវទិញពីប្រជាសហគមន៍ ផលិតនិងកែច្នៃដោយដៃមានដូចជាពែងឬស្សី បំពង់បឺតូច-ធំ កាបូបត្បាញជាដើម និងមួយចំនួនទៀតរំដួលអេកូបាននាំចូលពីក្រៅប្រទេស។ ក្រៅពីនេះ សៀវភៅអានច្រើនក្បាលដែលកំពុងដាក់តាំងលក់ ម្ចាស់ហាងក៏បានបញ្ជាក់ថា

“វាជាគំនិតមួយបំផុតឱ្យភ្ញៀវស្រឡាញ់អំណាន ហើយគិតដល់ការអប់រំដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឱ្យបានប្រសើរ បើនិយាយទៅខ្ញុំមានទម្លាប់អានសៀវភៅ”

រំដួលអេកូ ដបទឹក បំពង់បឺត

ជាការកត់សម្គាល់ សព្វថ្ងៃថង់និងដបប្លាស្ទិកបានជួយសម្រួលការលំបាករបស់ប្រជាជនកម្ពុជា ប៉ុន្តែសំណល់ប្លាស្ទិកបន្ទាប់ពីប្រើប្រាស់រួច ប្រសិនបើគ្រប់គ្រងមិនបានល្អ និងគ្មានបច្ចេកទេសត្រឹមត្រូវ វានឹងផ្តល់ផលប៉ះពាល់រយៈពេលវែងដល់អនាគតមនុស្សជំនាន់ក្រោយ។ ទន្ទឹមគ្នានេះ បញ្ហាមីក្រូប្លាស្ទិក ក៏ផ្តល់ផលអវិជ្ជមានជាច្រើនដល់បរិស្ថាន និងសុខភាពប្រជាជនកម្ពុជាដែរ ដែលពេលខ្លះហាក់មើលរំលង។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ 2019 បានបង្ហាញឱ្យដឹងថា សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ទម្លាប់ប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងខណៈប្រជាពលរដ្ឋមួយចំនួននៅខ្វះខាតចំណេះដឹងក្នុងការញែនិងគ្រប់គ្រងសំរាមផ្ទាល់ខ្លួន។

រំដួលអេកូ ដបទឹក បំពង់បឺត

បច្ចុប្បន្នចំនួនថង់ប្លាស្ទិកប្រមាណ 10លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង 2,000 ថង់ក្នុងមួយឆ្នាំ។ កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវចម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..